សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម

(VOVWORLD) - បុព្វហេតុផ្លាស់ប្តូរឌីជីថលជាតិកំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លានៅវៀតណាម ហើយផ្នែកអប់រំក៏កំពុង "សម្របខ្លួន" ទៅក្នុងដំណើរការនោះ។ ការប្រើប្រាស់បច្ចេកវិទ្យាបាននាំមកនូវគុណតម្លៃវិជ្ជមានជាច្រើន ហើយក្លាយទៅជាដំណោះស្រាយប្រកបដោយមានប្រសិទ្ធភាព ដើម្បីជួយលើកកំពស់គុណភាពអប់រំនៅវៀតណាម។ 
សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម - ảnh 1សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម

អ្នកស្រី Hoang Thi Thanh Binh អ្នកគ្រូប្រចាំថ្នាក់ទី ១ នៅសាលាបឋមសិក្សាមួយកន្លែងនៅស្រុក Dong Van ខេត្ត Ha Giang បាននិយាយថា លោកស្រីបានប្រើប្រាស់ការផ្លាស់ប្ដូរឌីជីថលទៅក្នុងការបង្រៀនតាំងពីច្រើនឆ្នាំមកហើយ។ ក្រៅពីការរៀបចំកម្មវិធីសិក្សាលើកុំព្យូទ័រ អ្នកស្រី Binh ក៏បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទៅក្នុងមេរៀន តាមរយៈការប្រមូល ការដាក់បញ្ចូលរូបភាព និងគំនូរជីវចល ដើម្បីបង្កើនភាពរស់រវើក និងភាពទាក់ទាញសម្រាប់មេរៀន។ អាស្រ័យហេតុនេះ សិស្សានុសិស្សកាន់តែចាប់អារម្មណ៍លើមេរៀន ខិតខំព្យាយាមទៅសាលារៀន ហើយមានកម្លាំងចលករក្នុងការសិក្សារៀនសូត្រ ដូច្នេះហើយគុណភាព អប់រំបានវិវឌ្ឍន៍យ៉ាងច្បាស់លាស់៖

“សាលាបាននឹងកំពុងប្រើប្រាស់ឧបករណ៍បង្រៀនឌីជីថលតាមថ្នាក់រៀនទាំងអស់។ យើងខ្ញុំក៏មានឃ្លាំងទិន្នន័យឌីជីថលផងដែរ។ ជារៀងរាល់ខែ និងរៀងរាល់សប្តាហ៍ គណៈនាយកសាលាក៏អនុញ្ញាតឱ្យអ្នកគ្រូ និងលោកគ្រូដាក់បញ្ជូលមេរៀនល្អៗទៅក្នុងឃ្លាំងទិន្នន័យរបស់សាលារៀនសម្រាប់គ្រូបង្រៀនទុកជាឯកសារផងដែរ”។

លោកគ្រូ អ្នកគ្រូជាច្រើនរូបបានឲ្យដឹងថា ការផ្លាស់ប្ដូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិជ្ជាជីវៈត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារប្រចាំថ្ងៃរបស់
គ្រូបង្រៀនដូចជា៖ លោកគ្រូ និងអ្នកគ្រូបាន ផ្លាស់ប្តូរយ៉ាងសកម្ម លើកកម្ពស់ជំនាញ ផ្លាស់ប្ដូរថ្មីរបៀប និងរូបភាពបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ជាក់ស្តែង ផ្នែកអប់រំវៀតណាមកំពុង "សម្របខ្លួន" ទៅក្នុងបុព្វហេតុផ្លាស់ប្ដូរឌីជីថលជាតិ។ នេះជានិន្នាការដែលមិនអាចបញ្ច្រាស់បាន នៅពេលដែលផ្នែកអប់រំកាន់តែអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ ការផ្លាស់ប្តូរឌីជីថលបានក្លាយទៅជាដំណោះស្រាយដ៏ត្រឹមត្រូវ ដើម្បីជួយលើកកម្ពស់គុណភាពអប់រំ និងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលតម្រូវឱ្យពលករត្រូវមានសមត្ថភាពឌីជីថល។ សាលារៀនឌីជីថលគឺជាកន្លែងបណ្តុះបណ្តាល បំពាក់បំប៉ន និងអភិវឌ្ឍន៍សមត្ថភាពចាំបាច់នោះ។ លោក Cu Huy Hoan អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Dien Bien បានអះអាងថា៖

“ផ្នែកអប់រំ និងបណ្តុះបណ្តាលបានកំណត់ការផ្លាស់ប្ដូរឌីជីថលគឺជាភារកិច្ចដ៏សំខាន់មួយសំដៅលើកកម្ពស់គុណភាពក្នុងការងារគ្រប់គ្រងរបស់ផ្នែក ក៏ដូចជាផ្លាស់ប្ដូរសកម្មភាពបង្រៀន ត្រួតពិនិត្យវាយតម្លៃលើផ្នែកទាំងមូល។

បច្ចុប្បន្ននេះ យើងខ្ញុំបានវិនិយោគមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន ថ្នាក់រៀនអនឡាញ បន្ទប់កុំព្យូទ័រ ប្រព័ន្ធអ៊ីនធឺណិត សេវាវ៉ាយហ្វាយនៅតាមសាលារៀនស្នូលៗ។ លើសពីនេះ ផ្នែកអប់រំក៏បានបង្កើនការងារបំពាក់បំប៉នដល់កម្មាភិបាល អ្នកគ្រូ និងលោកគ្រូ សំដៅលើកកម្ពស់គុណភាពក្នុងការងារផ្លាស់ប្ដូរឌីជីថល”។

បច្ចុប្បន្ននេះ នៅវៀតណាមមានកម្មវិធី និងមូលដ្ឋានបច្ចេកវិទ្យាអប់រំជាច្រើន ដើម្បីជួយឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សលើកកម្ពស់ប្រសិទ្ធភាពបង្រៀន និងរៀនដូចជា៖ មូលដ្ឋានសិក្សាអនឡាញ Tu Tai (tutai.vn) មូលដ្ឋានបង្រៀន និងគ្រប់គ្រងអនឡាញ OLM (Olm.vn), Edulive.net...។ មូលដ្ឋានទាំងនេះត្រូវបានរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា៖ បញ្ញាសិប្បនិម្មិត (AI) , Machine Learning ជំរុញការសិក្សាសម្របខ្លួនបង្កើនប្រសិទ្ធភាពដំណើរការបង្រៀនរបស់គ្រូ, (Adaptive Learning) ជាដើម។ តាមនោះ គ្រូបង្រៀនបានសន្សំសម្ចៃពេលវេលាក្នុងការស្វែងរកឯកសារ ចាត់ចែងកិច្ចការ ហើយងាយស្រួលវាយតម្លៃដំណើរការសិក្សារបស់សិស្សានុសិស្ស ហើយតាមនោះផ្តល់ដំណោះស្រាយសមស្រប។ មូលដ្ឋាននេះក៏ជួយឧបត្ថម្ភគ្រូបង្រៀនក្នុងការវាយតម្លៃពីចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សម្នាក់ៗ ដើម្បីតម្រង់ទិស និងកែសម្រួលខ្លឹមសារ និងវិធីរបង្រៀន។ លោក Pham Tho Hoan សហស្ថាបនិក Olm.vn ជាគេហទំព័រដែលមានប្រជាប្រិយភាពនៅវៀតណាមលើវិស័យអប់រំបានឲ្យដឹងថា៖

“ការផ្លាស់ប្តូរឌីជីថលលើវិស័យអប់រំតែងតែទទួលបានចំណាប់អារម្មណ៍របស់ក្រសួង ស្ថាប័ននានាពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន។ ជាពិសេស គណៈនាយកសាលារៀននានាតែងតែមានបំណងចង់ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងការបង្រៀន និងរៀន។ OLM.vn គឺជាឧបករណ៍ឧបត្ថម្ភប្រកបដោយមានប្រសិទ្ធភាពសម្រាប់សាលារៀន និងគ្រូបង្រៀន នៅពេលដែលមានសាលារៀនជាង ៦ ០០០ និងគ្រូបង្រៀនរាប់លាននាក់នៅទូទាំងប្រទេសបានជឿទុកចិត្តប្រើប្រាស់។ OLM នឹងបន្តរួមដំណើរជាមួយគ្រឹះស្ថានអប់រំតាមរយៈការផ្តល់ជូនដំណោះស្រាយផ្លាស់ប្ដូរឌីជីថលដែលឆ្លើយតបតាមតម្រូវការទាំងអស់”។

សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម - ảnh 2សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម

ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល គឺជានិន្នាការជៀសមិនរួចនៃយុគសម័យ ៤.០។ រាល់លទ្ធផលវិជ្ជមានពីការផ្លាស់ប្តូរឌីជីថលលើវិស័យអប់រំ ដែលសម្រេចបាននាពេលកន្លងទៅគឺជាកម្លាំងចលករដ៏សំខាន់ ហើយតាមនោះផ្នែកអប់រំបន្តខិតខំប្រឹងប្រែង ផ្លាស់ប្ដូរជាមូលដ្ឋាន និងគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។ តាមនោះ រួមចំណែកលើកកំពស់គុណភាពធនធានមនុស្ស និងបង្កើតសន្ទុះសម្រាប់វិស័យអប់រំវៀតណាមវិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរឌីជីថលឲ្យកាន់តែទូលំទូលាយជាង និងរួមចំណែកសម្រេចឲ្យបានគោលដៅផ្លាស់ប្ដូរឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ