អញ្ជើញមកទស្សនាបណ្ដាភូមិផ្កាក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេត

(VOVWORLD) - បុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ ជាពេលវេលាដែលបណ្ដាភូមិផ្កានៅគ្រប់ កន្លែងក្នុងទូទាំងប្រទេសបង្អួតសម្រស់យ៉ាងឆើតឆាយបំផុត។ ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសអ៊ូអរ មមាញឹក បានគ្របដណ្ដប់នៅតាមភូមិផ្កានានា ដោយមានអ្នកលក់ អ្នក់ទិញ និងភ្ញៀវទេសចរដើរចុះដើរចេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
អញ្ជើញមកទស្សនាបណ្ដាភូមិផ្កាក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេត - ảnh 1ពិធីបុណ្យផ្កាម៉ាកខៃ Nhat Tan លើកទី២។ (រូបថត៖ VOV)
ភូមិផ្កា Nhat Tan (ហាណូយ) មានភាពល្បីល្បាញដោយរបរដាំម៉ាកខៃ ហើយ ជាតំបន់មួយក្នុងចំណោមតំបន់ដាំផ្កាច្រើនបំផុតលើទូទាំងប្រទេស។ ក្នុងឱកាសបុណ្យ តេតឆ្នាំឆ្លូវត្រីស័ក ២០២១ សង្កាត់ Nhat Tan បន្តរៀបចំពិធីបុណ្យផ្កាម៉ាកខៃ Nhat Tan លើកទី២នៅវិថីដើរថ្មើជើង Trinh Cong Son ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ ពិធី បុណ្យផ្កាម៉ាកខៃ Nhat Tan ឆ្នាំ២០២១មានការចូលរួមរបស់ម្ចាស់ចម្ការចំនួន២០នាក់ ដោយដាក់តាំងបង្ហាញផ្កាម៉ាកខៃជាច្រើនប្រភេទនៃភូមិផ្កា Nhat Tan ក៏ដូចជាដើមក្រូច ឃ្វិចនិងដើមឈើតាំងលម្អបូនសាយទៀតផង។ លោក Do Van Phuc ម្ចាស់ចម្ការ Duc Phuc បានឲ្យដឹងថា៖ “អាកាសធាតុក្នុងបុណ្យតេតឆ្នាំនេះអំណោយផល ជួយឲ្យផ្កាម៉ាកខៃរីកស្គុះស្គាយ យ៉ាងស្រស់ស្អាតណាស់។ ផ្កាម៉ាកខៃ Nhat Tan ល្បីល្បាញលើទូទាំងប្រទេស ដោយ សារតែបទពិសោធន៍ដែលបានប្រមូលផ្ដុំដោយអ្នកភូមិ Nhat Tan ជាច្រើនជំនាន់។ ហេតុដូច្នេះ ពណ៌ផ្កា Nhat Tan ជានិច្ចកាលពណ៌ក្រហមជាង ហើយត្របកផ្កាក្រាស់ជាង ធំ ជាងនិងស្អាតជាង បើធៀបនឹងប្រភេទផ្កាម៉ាកខៃផ្សេងៗទៀត។ ឆ្នាំនេះ ជនភាគខាង ត្បូង និងមកពីខេត្តក្រុងផ្សេងៗ បានកក់ ទិញម៉ាកខៃជាច្រើនណាស់”។
អញ្ជើញមកទស្សនាបណ្ដាភូមិផ្កាក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេត - ảnh 2ប្រជាជនមកទស្សនានិងជ្រើសទិញដើមផ្កាម៉ាក់ខៃ។
ភូមិផ្កា Hoanh Bo ទីក្រុង Ha Long ជាតំបន់មួយក្នុងចំណោមតំបន់ដាំផ្កាធំបំផុត នៃខេត្ត Quang Ninh ដោយផ្គត់ផ្គង់ផ្ការាប់ម៉ឺនបាច់ចេញទៅទីផ្សារ រួមទាំងផ្កាពេញ និយមជាច្រើនប្រភេទដូចជា ផ្កាលីលី ផ្កាដាឡៃយ៉ា ផ្កាកុលាបនិងផ្កាសាវរ៉ា ជាដើម។ អ្នកស្រី Luong Thi Vinh ពលរដ្ឋម្នាក់នៅទីក្រុងហាឡុង កំពុងទៅជ្រើសទិញផ្កានិងដើម ឈើតាំងលម្អ បានឲ្យដឹងថា៖ “ចម្ការផ្កាស្អាតណាស់ ហើយអាចបំពេញតម្រូវការសឹងតែទាំងអស់របស់អ្នកទិញ ហើយមានតម្លៃសមរម្យផងដែរ។ ដូចជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំនឹងទិញម៉ាក់ខៃ ក្រូច ឃ្វិច ហើយទិញបន្ថែមផ្កាអង្គាសិល្យ៍ និងផ្កាអ័រគីដេសម្រាប់ តុបតែង តាំងលម្អក្នុងផ្ទះ។ ក្រៅពីនោះ ខ្ញុំក៏ចង់ទិញផ្កាប្រភេទផ្សេងមួយចំនួនទៀត សម្រាប់ តុបតែងបន្ទប់ទទួល ភ្ញៀវ និងនៅតាមយ៉រ ទៀតផង”។
នៅតំបន់ភាគកណ្ដាល ខេត្ត Thua Thien-Hue មានផ្ទៃដីដាំផ្កាចំនួន៤៦ហិកតា ដើម្បីបម្រើប្រជាជនក្នុងបុណ្យតេតប្រពៃណី ដែលប្រមូលផ្ដុំនៅតាមភូមិផ្កាប្រពៃណីនៅ ស្រុក Phu Vang Huong Thuy ទីក្រុង Hue។ ភូមិផ្កានានានៅទីនេះ ដាំផ្កាប្រពៃណី ជាច្រើនប្រភេទដូចជា ផ្កាស្បៃរឿង ផ្កាកុលាប ផ្កាលីលី និងផ្កា Carnation ជាដើម។ លោក Nguyen Dac Loc នៅភូមិផ្កា Da Le Chanh ឃុំ Thuy Van ទីរួមស្រុក Huong Thuy បានឲ្យដឹងថា៖ “ជាទូទៅ រដូវផ្កាឆ្នាំនេះផ្ដល់ទិន្នផលខ្ពស់ ហើយផ្ការីកលូតលាស់ពេលចំបុណ្យតេតផង ដែរ។ ដោយសារតែការខិតខំថែទាំរបស់ប្រជាកសិករ ធ្វើការយ៉ាងឧស្សាហ៍ព្យាយាម មិនចេះនឿយណាយ ទើបទទួលបានលទ្ធផលដ៏ល្អនាសព្វថ្ងៃ។ អ្នកជំនួញ កក់ទិញ ខ្ញុំបាន៧០-៨០%រួចហើយ។ តម្លៃផ្កាឆ្នាំនេះក៏ខ្ពស់ជាងឆ្នាំមុនៗដែរ ដោយកើនឡើង ចន្លោះពី៣ដល់៤ម៉ឺនដុងសម្រាប់ផ្កាមួយផើង។
ភូមិផ្កា Sa Dec នៅខេត្ត Dong Thap ជាភូមិផ្កាតាំងលម្អដ៏ធំបំផុតនៅតំបន់ដី សណ្ដទន្លេ Cuu Long ដែលលក់ផ្កាចេញទៅតំបន់ជាច្រើនក្នុងប្រទេស ហើយនាំចេញ ទៅឯបរទេសទៀតផង។ ឆ្នាំនេះ អ្នកដាំផ្កានៅ Sa Dec បានផ្គត់ផ្គង់ដល់ទីផ្សារនូវផ្កា តាំងលម្អប្រមាណ៣លានកន្ត្រក ជាមួយនឹងផ្ការាប់ពាន់ប្រភេទខុសៗគ្នា។ ដោយសារ អាកាសធាតុអំណោយផល ផ្ការីកចំពេលបុណ្យតេតប្រពៃណី ហេតុដូច្នេះ តម្លៃខ្ពស់ជាង កម្រិតមធ្យមជារៀងរាល់ឆ្នាំចន្លោះពី១០ដល់៣០% ក៏បុន្តែជម្ងឺរាតត្បាត Covid-19 បាន បង្កឡើងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអ្នកដាំផ្កានៅទីនេះ។ លោក Pham Ngoc Hiep អ្នកដាំផ្កាម្នាក់នៅភូមិ Sa Dec បានរៀបរាប់ថា៖ “ប៉ុន្មានឆ្នាំមុន ក្នុងរដូវនីមួយៗ គេដាំផ្កាប្រមាណ៥ពាន់កន្ត្រក ប៉ុន្តែឆ្នាំនេះ គេដាំ ផ្កាតែ២០០០ដល់៣០០០កន្ត្រកប៉ុណ្ណោះ។ ខ្ញុំក៏អញ្ចឹងដែរ ឆ្នាំនេះខ្ញុំលក់រហូតដល់បុណ្យ ណូអែល គឺចង់ឈប់ហើយ។ ខ្ញុំត្រឹមតែដាំមួយវគ្គបន្ថែមទៀតប៉ុណ្ណោះ ដើម្បីលក់ឲ្យ ភ្ញៀវទេសចរមកទស្សនាភូមិផ្កាក្នុងអំឡុងពេលបុណ្យតេត។ ស្ថានភាពទូទៅ ខ្ញុំក៏ដឹងពីមុនហើយ”។
ក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេតប្រពៃណីឆ្នាំឆ្លូវត្រីស័ក ២០២១ អ្នកដាំផ្កានៅ តាមភូមិផ្កានានាក្នុងទូទាំងប្រទេសសុទ្ធតែជាប់មមាញឹកពេញមួយថ្ងៃ។ ពួកគេមា នបំណងចង់ឲ្យអាកាសធាតុអំណោយផល ដែលជួយចម្ការផ្ការីកលូតលាស់យ៉ាងល្អ ហើយប្រមូលផលបានច្រើន ដើម្បីទទួលអំណរបុណ្យតេតប្រកបដោយសោមនស្ស រីករាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ