CEBU - កោះពេជ្រនៅភាគខាងត្បូងហ្វីលីពីន

(VOV)_មិត្តចង់សំរាកលំហែកាយនៅលើឆ្នេរសមុទ្រមានខ្សាច់សរម៉ត់ ទឹកខៀវ
ស្រងាត់?​ ភ្លក់នូវអារម្មណ៍ភ័យរន្ធត់នៅពេល​ហែលទឹកជាមួយត្រីឆ្លាម? ឬទៅគយគន់​
ប្រទេសអេស្បាញ់១នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍​? ចូរមកដល់កោះ Cebu នៅ​ភាគ
ខាងត្បូងប្រទេសហ្វីលីពីន ដើម្បីរកឃើញប្រការដ៏អស្ចារ្យទាំងនេះណាស់។

CEBU - កោះពេជ្រនៅភាគខាងត្បូងហ្វីលីពីន - ảnh 1
CEBU - កោះពេជ្រនៅភាគខាងត្បូងហ្វីលីពីន

ចំងាយពីរដ្ឋធានីម៉ានីឡា ប្រហែល៥៨៧គីឡូម៉ែត្រ បែកខាងត្បូង Cebu ​បាន
ក្លាយទៅជាកោះមួយក្នុងប្រជុំកោះហ្វីលីពីន ដោយមានប្រវែង ២២៥គីឡូម៉ែត្រ នៅ
ជំវិញគឺកោះចំនួន១៦៧ផ្សេងៗទៀត។ កោះនេះត្រូវបានអ្នកស្រាវជ្រាវ Ferdinand
Magellan រកឃើញនាឆ្នាំ ១៥២១ ហើយលោកជាអ្នកផ្សព្វផ្សាយសាសនា​កាតូលិក
អោយប្រជាជននៅទីនេះ។ បានជា ប្រជាជននៅទីនេះចំនួនជាង៩៥%កាន់សាស
នាកាតូលិក។ ហើយនេះក៏គឺជាមូលហេតុ ដែលទីនេះមាន​វិហារ​កាតូលិកបុរាណ
ជាច្រើន។ វិហារ១ក្នុងចំណោមវិហារបុរាណនោះគឺវិហារ  Cebu Metropolitan
Cathedrad ដែលបានកសាងឡើងពីឆ្នាំ ១៨៣៦មក ស្ថិតនៅ​ក្នុងកណ្ដាលកោះ
 Cebu ។ មកទីនេះ ភ្ញៀវទេសចរណ៍នឹងភ្ញាក់ខ្លួន ដោយគិតថា​ខ្លួនកំពុងនៅប្រ
ទេសអឺរ៉ុបណាមួយ។​

        ចាកចេញពីវិហារ ទៅតាមវិថីបុរាណ Colon ទៅដល់ទីលានធំ ជាទីកន្លែង​ដែល​
មានឈើឆ្កាងបុរាណ Magellan ។ នេះគឺជាមណ្ឌល១ទាក់ទាញភ្ញៀវ​ទេសចរណ៍​ជា
ច្រើនមកទស្សនា។ ក្រោពីបណ្ដាសំណង់ពោពេញទៅដោយ​អត្តសញ្ញាណអឺរ៉ុប 
ដូចជា៖ ​បន្ទាយ Fort San Pedro ដែលបានកសាងពី​សតវត្ស៍ទី១៨ ដោយមានកាំ
ភ្លើងធំ១ ការពាកោះស្អាតនេះ វិហារ Del Sto Nino -ជាវិហារ១ ត្រូវបានកសាង
ឡើងពីផ្ទាំងថ្ម១ កសាងឡើងពីឆ្នាំ ១៥៦៥ មហាវិទ្យា​ល័យ San Carlos - មហា
វិទ្យាល័យដើមដំបូងរបស់ហ្វីលីពីន …លៗ។ បង Steve Jefferson ភ្ញៀវទេស
ចរណ៍អាមេរិកមួយនាក់បានអោយដឹងថា៖

        “ មិនអាចមិនស្រឡាញ់ Cebu បានឡើយ។ មុននេះ ខ្ញុំបានស្គាល់​ដល់ ​Cebu តាមរយៈអ៊ីនធឺណែត។ ប៉ុន្តែ បេលមកដល់កោះនេះ ខ្ញុំត្រូវឆ្ងន់យ៉ាងខ្លាំង ​ដោយ
ពហុបែបវប្បធម៌នៅទីនេះ។ ដូជា ពិភពលោកទាំងមូលបានប្រមូលផ្តុំនៅទីនេះ
ហើយ។”

        ដោយមានទឹកចិត្តស្រឡាញ់តន្ត្រី រួមជាមួយការគោរពសាសនា ប្រជាជន
​គ្រប់រូបនៅលើកោះ Cebu នេះសុទ្ធតែចូលចិត្តពិធីបុណ្យ និងចាត់ទុកនេះ​គឺជា​រ
បៀប១ ដើម្បីបង្ហាញនូវការគោរពរបស់ខ្លួនចំពោះព្រះទេវតានានា។ ភ្ញៀវទេស​
ចរណ៍មក Cebu ក្នុងរដូវណាក៏បានចូលរួមពិធីបុណ្យ១ដែរ។ប្រសិនបើ​ មិត្តចង់
គេចពីពិធីបុណ្យដ៏អ៊ូអរ មិត្តអាចជិះរងយន្ត Jeepney ហើយឆ្ពោះទៅ​ឆ្នេសមុទ្រ 
ដើម្បីសម្រាក់កំហែកាយ។​

        លង់ខ្លួនក្នុងចរន្តទឹកស្រស់ថ្លារបស់សមុទ្រ ជំវិញគឺត្រីគ្រប់ប្រភេទ និងផ្កា
ថ្ម។ នេះគឺជាចំណាប់អារម្មណ៍១ដែលមិត្តមិនអាចបំផ្លេចបានឡើយ ។ បង Rob
 Steward មកពីប្រទេសកាណាដា បានអោយដឹងថា៖

        “ ខ្ញុំនៅ Cebu បាន៤ថ្ងៃហើយ។ ខ្ញុំបានលៃទុករយៈពេល៣ថ្ងៃដើម្បី​ទៅ
ហែលទឹក។ មិត្តមិនអាចជឿបានទេ។ ខ្ញុំបានហែលទឹកជាមួយត្រីឆ្លាម។ ​អស្ចារ្យ
ម៉ែន។ ខ្ញុំនឹងត្រឡប់មកទស្សនា Cebu នាឆ្នាំក្រោយ។”

CEBU - កោះពេជ្រនៅភាគខាងត្បូងហ្វីលីពីន - ảnh 2
CEBU - កោះពេជ្រនៅភាគខាងត្បូងហ្វីលីពីន

        មានមនុស្ស១បានចាត់ទុកថា៖ Cebu និងតំបន់មួយចំនួននៅហ្វីលីពីន ​ទទួល​បានជោគជ័យ គឺពឹងផ្អែកទៅលើបណ្ដាកត្តាផ្ទុយទៅវិញទៅមករវាង​ចាស់និងថ្មី រវាងធម្ម
ជាតិនិងទីក្រុងទំនើប និងការលាយផ្សុំរវាងអត្តសញ្ញាណ​វប្បធម៌ពិសេសដោយឡែក
នានា។ ប៉ុន្តែ ប្រការសំខាន់បំផុត ដែល Cebu ទាក់ទាញភ្ញៀវទេសចរណ៍ នោះគឺមនោ
សញ្ជេតនារបស់ប្រជាជននៅទីនេះ។ ​បងស្រី Celine ភ្ញៀវទេសចរណ៍អង់គ្លេស១នាក់
 បានអោយដឹងថា៖

        “ ប្រការដែលធ្វើអោយខ្ញុំមកដល់ហ្វីលីពីន នោះគឺទឹកចិត្តចង់ស្រាវជ្រាវអំពី​ខឿន
វប្បធម៌១នៅអាស៊ីអាគ្នេយ៍។ ខ្ញុំមកទីនេះតែម្នាក់ឯង។ គ្រាដើមដំបូង ខ្ញុំគិតថា៖ត្រូវធ្វើ
អ្វីដើម្បីទាក់ទងជាមួយមនុស្សផ្សេងៗ។ ប៉ុន្តែ ក្នុងស្ថានភាពជាក់ស្ដែង ប្រជាជន Cebu
ដ៏រ៉ាក់ទាក់ ស្និទ្ធិស្នាល។ គេគួរអោយស្រឡាញ់ណាស់។ ខ្ញុំមិន​ចង់ចាកចេញពីកោះ
នេះទេ។”

        នេះគឺជា Celine។ ឬមិត្ត មិត្តបានត្រៀមខ្លួនជាស្រេច ដើម្បីទៅទស្សនា ​Cebu
ហើយនៅ?



ប្រតិកម្មទៅវិញ

ផ្សេងៗ