Charoen Pokphand Group – ថៃរួមដៃដើម្បីសហគមន៍វៀតណាម

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ ឆ្នាំ២០១៧នេះ មានសកម្មភាពមនុស្សធម៌ជាច្រើនបានរៀបចំ។ ក្រៅពីបណ្ដាសហគ្រាសក្នុងប្រទេស សហគ្រាសអន្តរជាតិជាច្រើន ដូចជា សម្ព័ន្ធក្រុមហ៊ុន Charoen Pokphand (CP) របស់ថៃ ក៏មានសកម្មភាពជាច្រើនជួយជ្រោមជ្រែងទិវានេះដែរ។ 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ ឆ្នាំ២០១៧នេះ មានសកម្មភាពមនុស្សធម៌ជាច្រើនបានរៀបចំ។ ក្រៅពីបណ្ដាសហគ្រាសក្នុងប្រទេស សហគ្រាសអន្តរជាតិជាច្រើន ដូចជា សម្ព័ន្ធក្រុមហ៊ុន Charoen Pokphand (CP) របស់ថៃ ក៏មានសកម្មភាពជាច្រើនជួយជ្រោមជ្រែងទិវានេះដែរ។ ក្នុងរយៈពេល២៤ឆ្នាំធ្វើសកម្មភាពសេដ្ឋកិច្ចនៅវៀតណាមនោះក៏ជាពេលវេលាដែលធ្វើសកម្មភាពមនុស្សធម៌។ 

Charoen Pokphand Group – ថៃរួមដៃដើម្បីសហគមន៍វៀតណាម - ảnh 1

Charoen Pokphand Group – ថៃរួមដៃដើម្បីសហគមន៍វៀតណាម

អោយខ្ញុំពីរចំណែក/ បាទ/ចារ បានហើយនៅ?

អោយខ្ញុំមួយចំណែក/ មួយបានហើយ /បាទ/ចារ 

បន្ទប់ខ្ញុំមានមនុស្សបីនាក់ សូមអោយខ្ញុំបីចំណែក/បាទ/ចារ

នាម៉ោង១១ ថ្ងៃត្រង់ នៅមាត់ទ្វារកាំងទីន មន្ទីរពេទ្យមហារីក Tan Trieu លោកស្រី Tong Thi ThuHa អាយុ ៣៦ឆ្នាំនៅខេត្ត Phu Tho រួមជាមួយកូនស្រីអាយុ១៣ឆ្នាំ ក្នុងសម្លៀកបំពាក់អ្នកជំងឺ បានមានភាពញញឹមក្នុងពេលដែលទទួលចានបរបរពីបុគ្គលិកនៃក្រុមហ៊ុន Charoen Pokphand Group (CP) ប្រគល់ជុន។ លោកស្រី Ha បានអោយដឹងថា៖

“ ត្រូវព្យាបាលដោយវិទ្យុសកម្ម បានជាកូនខ្ញុំហូបបានតែបបរ ប៉ុណ្ណោះ។  ពេលកូនមានបបររបស់ពូមិញនៅទីនេះហើយ ក៏មានន័យថាម៉ែសន្សំទឹកប្រាក់បានបន្តិចហើយ។ ពីព្រោះ ចំពោះនារីចិញ្ជឹមកូនដោយម្នាក់ឯង ហើយជូនកូនទៅពេទ្យ ដូចជារូបនាងខ្ញុំនេះជាការជួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់។”

ឈរនៅក្បែលោកស្រី Ha និងកូនស្រី នោះគឺលោក Duong Van Hau នៅខេត្ត  Hung Yen ក្បាលគ្មានសកមួយសរសៃដោយព្យាបាលវិទ្យុសកម្ម។ ក្រោយ រយៈពេលជាំង៦ខែ បានព្យាបាលវិទ្យុសកម្មនោះ រូបរាងលោកគឺស្គមណាស់ ដូចជាកុមារ  មិនដូចជាបុរសអាយុ៦០ឆ្នាំទេ។ ដៃកាន់ចានបបរមនុស្សធម៌ លោកបានអោយដឹងថា៖

“ខ្ញុំតែងតែមកទទួលបបរមនុស្សធម៌នៅទីនេះ ប្រសិនបើថ្ងៃណាគ្មានគឺខ្ញុំទើបទិញនៅហាង។ ប្រសិនបើគ្មានចានបបរមនុស្សធម៌នេះ ខ្ញុំត្រូវទៅផ្ទះយូរហើយ ដោយគ្មានលុយទេ។ គ្មានសកម្មភាពមនុស្សធម៌ដូច្នេះ គឺមិនអាចស្នាក់នៅទីនេះបានទេ។”

Charoen Pokphand Group – ថៃរួមដៃដើម្បីសហគមន៍វៀតណាម - ảnh 2

Charoen Pokphand Group – ថៃរួមដៃដើម្បីសហគមន៍វៀតណាម

នាថ្ងៃសុក្រ មួយខែពីរដង ក្រុមហ៊ុន CP បានដាំបបរសាច់មាន់ចំនួន ៥០០ចំណែក និងស្ងោពងមាន់ចំនួន១០០០គ្រាប់ដើម្បីប្រគល់ជូនអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យមហារីក Tan Trieu ។ នេះជាផលិតផលអនាម័យ ដោយក្រុមហ៊ុនផលិត ។  លោក Vu Anh Tuan អគ្គនាយករងក្រុមហ៊ុន CP នៅវៀតណាម បានអោយដឹងថា៖

“ ទ្រឹស្ដីរបស់ក្រុមហ៊ុនគឺ នៅពេលសម្ព័ន្ធក្រុមហ៊ុនវិនិយោគនៅប្រទេស ណាមួយ ក៏ត្រូវនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសនោះ ជាពិសេសគឺប្រជាជននៅទីនោះ។ ក្រៅពីការចែករំលែកសកម្មភាពមនុស្សធម៌នោះ ក្រុមហ៊ុនក៏មានគោលបំណងថាកម្មាភិបាល បុគ្គលិករបស់ក្រុមហ៊ុនយល់ដឹងបន្ថែមអំពីសកម្មភាពមនុស្សធម៌ ចេះចែករំលែកជាមួយសហគមន៍ ចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយពីនោះជំរុញអនុវត្តការងារប្រកបដោយល្អប្រសើរ។”

ក្រៅពីសកម្មភាពដាំបបរមនុស្សធម៌នេះ ក្រុមហ៊ុនក៏បានរៀបចំសកម្មភាពមនុស្សធម៌ជាច្រើនទៀត លើទូទាំងប្រទេសវៀតណាម។ ជាក់ស្ដែង ចាប់ពីពេលបានបង្កើតឡើងនាឆ្នាំ១៩៩៣មក សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនសម្បូរបែបណាស់ ដូចជា៖ប្រគល់ជូនពូជជ្រូក  ពងមាន់សំរាប់យុទ្ធជននៅប្រជុំកោះ Truong Sa ជួយឧបត្ថម្ភគ្រូពេទ្យវ័យក្មេងវៀតណាមវះកាត់បេះដូង ចូលរួមកម្មវិធីបរិច្ចាគឈាម…លៗ បណ្ដាសកម្មភាពមនុស្សធម៌នេះបានជួយអោយប្រជាជនបង្កើតទំនុកទុកចិត្តសំរាប់បុគ្គលិករបស់ក្រុមហ៊ុន៖

“ ខ្ញុំធ្វើការនៅក្រុមហ៊ុននេះបាន២៣ឆ្នាំហើយ។ ក្នុងរយៈពេលធ្វើការនៅទីនេះ ខ្ញុំមោទភាពជាច្រើនចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន។ នេះជាកម្លាំងចលករមួយដើម្បីខ្ញុំតភ្ជាប់ជាមួយក្រុមហ៊ុន បង្កើតអារម្មណ៍ និងកម្លាំងច លករសំរាប់បុគ្គលិករបស់ក្រុមហ៊ុន។”

ធ្វើការអោយក្រុមហ៊ុនមួយដូច្នេះ ខ្ញុំគិតថាត្រូវឧស្សាព្យាយាមថែមទៀត។ នេះជាគំនិតរបស់លោកស្រី Vu Minh Sam ឯកអគ្គរដ្ឋទូតមេត្តាធម៌ របស់ CPនិងបុគ្គលិកជាច្រើនទៀតនៅក្នុងក្រុមហ៊ុន។ នេះជាប្រភពកម្លាំងដើម្បីគេខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីក្រុមហ៊ុនកាន់តែអភិវឌ្ឍន៍ខ្លាំងថែមទៀតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ