Darmasiswa- ឱកាសទទួលខឿនអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី

(VOVWORLD) -Darmasiswa ជាកម្មវិធីផ្តល់អាហារូបករណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីសំរាប់និស្សិតនៃបណ្ដាប្រទេសមានទំនាក់ទំនងការទូតជាមួយឥណ្ឌូនេស៊ីដែលក្នុងនោះមានវៀតណាមផង ដើម្បីបង្កើនការយលដឹងរវាងប្រទេសទាំងពីរតាម រយៈការសិក្សាភាសា Bahasa   សិល្បះ និងមុខវិទ្យាមួយចំនួនទៀត។អាហាររូបករណ៍ Darmasiswa ចំនួន៣៥នេះនឹងនាំមកនូវឱកាសដ៏អស្ចារ្យសំរាប់និស្សិតវៀតណាមនៅប្រទេសរាប់ម៉ឺនកោះនេះ។

Darmasiswa ជាកម្មវិធីផ្តល់អាហារូបករណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីសំរាប់និស្សិតនៃបណ្ដាប្រទេសមានទំនាក់ទំនងការទូតជាមួយឥណ្ឌូនេស៊ីដែលក្នុងនោះមានវៀតណាមផង ដើម្បីបង្កើនការយលដឹងរវាងប្រទេសទាំងពីរតាមរយៈការសិក្សាភាសា Bahasa (ភាសាផ្លូវការរបស់ប្រជាជនឥណ្ឌូនេស៊ី) សិល្បះ និងមុខវិទ្យាមួយចំនួនទៀត។អាហាររូបករណ៍ Darmasiswa ចំនួន៣៥នេះនឹងនាំមកនូវឱកាសដ៏អស្ចារ្យសំរាប់និស្សិត វៀត ណាមនៅប្រទេសរាប់ម៉ឺនកោះនេះ។

Darmasiswa- ឱកាសទទួលខឿនអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី - ảnh 1

Darmasiswa- ឱកាសទទួលខឿនអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី

“ មុខជំនាញរបស់ខ្ញុំគឺស្រាវជ្រាវភាសា ដូច្នេះ ខ្ញុំចង់រៀនបន្ថែមភាសាមួយទៀតជាមួយភាសាអង់គ្លេសនិងអេស្បាញ់ ដែលខ្ញុំបានសិក្សាហើយ។ ហើយខ្ញុំបានទទួលអាហាររូបករណ៍ Darmasiswa នៅឥណ្ឌូនេស៊ី។ ខ្ញុំសប្បាយរីករាយណាស់ ហើយសង្ឃឹមថា ក្រោយរយៈពេល១ឆ្នាំ ប្អូននឹងនិយាយបានភាសាឥណ្ឌូនេស៊ី។”

ចុងខែធ្នូឆ្នាំ២០១៥ Ngoc Lan និស្សិតឆ្នាំទី៤នៃដេប៉ាទីម៉ង់ភាសា មហាវិទ្យាល័យភាសាបរទេសទទួលបានព័ត៌មានថាមានអាហារូបករណ៍មួយឆ្នាំនៅឥណ្ឌូនេស៊ី សំរាប់និស្សិតវៀតណាម អាយុពី១៧ដល់៣៥ឆ្នាំ ដែលអាចនិយាយបានភាសាអង់គ្លេសឬឥណ្ឌូនេស៊ី។ Ngoc Lan បានចុះឈ្មោះភា្លម នៅមហាវិទ្យាល័យ Katolik, ទីក្រុង Jakarta ។

   មិនដូច Ngoc Lan ទេ Trung Kien និស្សិតឆ្នាំទីបួន នៃបណ្ឌិតសភាការទូត បានជ្រើសរើសទីក្រុងបុរាណYogyakarta, តំបន់ភូមិភាគកណ្ដាល Jawa ។ បុរសរូបនេះកំពុងរង់ចាំចេញដំណើរទៅកាន់ឥណ្ឌូនេស៊ី នាខែកញ្ញាខាងមុខនេះ ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌របស់ប្រទេសឥស្លាមនេះ បំរើអោយការសិក្សារបស់ខ្លួន៖

“ ខ្ញុំមានគំរោងតាំងពីឆ្នាំទីបី បន្ទាប់ពីពេលបញ្ចប់ការសិក្សា ដើម្បីទៅទស្សនាប្រទេសមួយចំនួន ដែលក្នុងនោះមានប្រទេសឥស្លាម។ ពីព្រោះខ្ញុំកំពុងសិក្សាជំនាញនយោបាយ។ ខ្ញុំបានស្វែងរកអាហារូបករណ៍មួយចំនួនលើបណ្ដាញអ៊ីនធឺណែត ដែលក្នុងនោះមាន Darmasiswa បានជាខ្ញុំ Apply ភ្លាម។ ខ្ញុំសង្ឃឹមថានឹងនិយាយភាសាឥណ្ឌូនេស៊ីបានគ្រាន់បើ យល់ដឹងបន្ថែមអំពីខឿនវប្បធម៌ថ្មី ពិសេសគឺយល់ដឹងបន្ថែមអំពីជនឥស្លាម។”

Darmasiswa- ឱកាសទទួលខឿនអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី - ảnh 2Darmasiswa- ឱកាសទទួលខឿនអប់រំនិងវប្បធម៌ឥណ្ឌូនេស៊ី 

កម្មវិធីផ្តល់អាហារូបករណ៍ Darmasiswa ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៧៤ ដូចជាផ្នែកមួយនៃការផ្តើមគំនិតអាស៊ាន សំរាប់និស្សិតនៃបណ្ដាប្រទេសអាស៊ាន។ ប៉ុន្តែ ដល់ឆ្នាំ ១៩៧៦កម្មវិធីនេះបានបើកទូលាយទៅប្រទេសផ្សេងៗ។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក  Ibny Hadi  បានអោយដឹងថា៖

“ ឥណ្ឌូនេស៊ីនិងវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍។រដ្ឋាភិបាលឥណ្ឌូនេស៊ីបានលៃទុកអោយវៀតណាមនូវអាហារូបករណ៍តាមរយៈកម្មវិធី Darmasiswa។ គោលដៅរបស់កម្មវិធីនេះគឺឧទ្ទេសនាមអំពីឥណ្ឌូនេស៊ីសំរាប់ប្រទេសផ្សេងៗ ពិសេសគឺបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ទីពីរគឺតាមរយៈការអប់រំនេះ កបង្កើនការយល់ដឹងនិងចំណងមិត្តភាពរវាងប្រទេសនានា។”

កម្មវិធីនេះមានមុខវិទ្យាជាច្រើន ដូចជា៖ភាសា Bahasa Indonesia វិចិត្រសិល្បះ តូរ្យតន្ត្រី និងវប្បធម៌។ប្រាក់អាហារូបករណ៍របស់និស្សិតម្នាក់គឺ 2850.000 rupiah (ស្មើនឹង 220 USD) ក្នុងមួយខែ។ Tran Tinh អតីតនិស្សិត Darmasiswa អាណត្តិ  2012-2013 បានអោយដឹងថា៖

“ បរិមាណទឹកប្រាក់នេះគ្រប់គ្រាន់សំរាប់ខ្ញុំ។ខ្ញុំអាចរស់នៅ Homestay ជាមួយប្រជាជន អាចទៅផ្សារដោយខ្លួនឯង ហើយអាចទៅទេសចរណ៍នៅតំបន់ជាច្រើនទៀត ដូចជា៖  Bandung, Yogyakarta, Bali។ ក្នុងរយៈពេលសិក្សានៅទីនេះ គ្រូបង្រៀនយកចិត្តទុកដាក់ចំពោះសិក្ខាកាមណាស់ ថែមទាំងប្រជាជនឥណ្ឌូនេស៊ីក៏ស្និទ្ធស្នាល រូសរាយរាក់ទាក់ទៀតផង។ ពេលត្រឡប់មកប្រទេសវិញ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើន។

បណ្ដាបទពិសោធន៍របស់ Tran Tinh ឬនិស្សិតវៀតណាមជិតមួយពាន់នាក់បានទទួលអាហារូបករណ៍ ជាសក្ខីភាពរស់រវើកអំពីគុណភាពនិងអត្ថន័យរបស់កម្មវិធី Darmasiswa នេះ។ ក្នុងនោះ បន្ទាប់ពីពេលបញ្ចប់កម្មវិធីសិក្សាក្នុងរយៈពេលមួយឆ្នាំនេះ ដោយមានចំណេះដឹងអំពីវប្បធម៌ឥណ្ឌូនេស៊ី ក៏ដូចជាភាសាបរទេសនានា មិត្តមួយចំនួនបានបន្តចុះឈ្មោះបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬអនុបណ្ឌិតនៅឥណ្ឌូនេស៊ី។ អាចនិយាយបានថា៖ Darmasiswa ជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសហប្រតិបត្តិការអប់រំប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ