Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ាន ជាមួយពិភពលោក

Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ាន ជាមួយពិភពលោក - ảnh 1
Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ានជាមួយពិភពលោក
 (Image: nguyentandung.org)

(VOVworld) – “ភាពវិសេសវិសាល” “គួរឲ្យចាប់អារម្ភហ៍” គឺជាការវាយតំលៃរបស់
សិល្បករសិល្បការិនីជាច្រើនមកទីប្រទេសចំនួន ៣០ លើសកលលោកដែលបាន
ចូលរួម Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤ ចាប់ពីថ្ងៃទី ៨ ដល់ទី ១២ តុលានៅរ
ដ្ឋធានីហាណូយ (វៀតណាម) និងទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើង
វៀតណាម)។ ក្នុង ចំណោមសិល្បករសិល្បការិនីចំនួន ២ រយនាក់ មានការចូលរួម
របស់សិល្បករសិល្បការិនីរបស់អាស៊ានដូចជា៖ កម្ពុជា ឡាវ ថៃ និងហ្វីលីពីន។ ចូរលង់ខ្លួនក្នុងឡើងវិញបរិយាកាសរស់រវឹកនៃព្រឹត្តិការណ៍តូតន្ត្រីមួយក្នុងចំណោម
ព្រឹត្តិការណ៍តូតន្ត្រីធំបំផុតនៅវៀតណាមរួមជាមួយអ្នកយោព័ត៌មាន Phuong Lien!

- “ខ្ញុំឃើញថា៖ វណ្ណកម្មទាំងអស់សុទ្ធតែនាំមកនូវនិន្នាការសម័យទំនើបថ្មីមួយ

និងជិតស្និតជាមួយជីវភាពរស់នៅ។”

-​​  “បណ្ដាវណ្ណកម្មធ្វើឲ្យអ្នកស្តាប់កំសន្តសម្របខ្លួនរួមជាមួយសេចក្តីស្នេហា។

ក្នុងប៉ុន្មានថ្ងៃកន្លងមក មជ្ឈដ្ឋានអ្នកស្រឡាញ់តូតន្ត្រីបានរស់នៅក្នុងបរិយាកាស
តូរតន្ត្រី អាស៊ី-អឺរ៉ុបទំនើបរួមជាមួយការចាប់អារម្មហ៍ដ៏ពិសេស។ ដោយមានខ្លឹម
សារដ៏សម្បូរ បែបពីតូរតន្ត្រី classic ដល់តូតន្ត្រីរឿងល្ខោននិងតូរតន្ត្រីប្រជាប្រិយ
។ល។ អ្វីៗទាំងអស់បានបង្កើតផ្ទាំងគំនូរមួយដែលបង្ហាញភាពស្អាតស្អំក្នុងជីវភាព
រស់នៅនិងដួងចិត្តរបស់ អ្នកដែលមកពីប្រទេសជាច្រើនលើសកលលោក។ ចំណុចលេចធ្លោបំផុតក្នុង Festival តូរតន្ត្រីលើកនេះគឺនាទីប្រគំភ្លេងប្រជាប្រិយ
នៅរូងភ្នំ Dau Go ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (ភាគខាងជើង
វៀតណាម)។ នាទីនេះបានប្សល់ទុកមកនូវចំណាប់ អារ​ម្មណ៍ជ្រាលជ្រៅ
សិល្បៈករសិល្បការិនីបរទេស។ តន្ត្រីករ Rasid Kalimunin ប្រធានសមាគម
តន្ត្រីករសាធារណៈរដ្ឋ Tatarstan (សហព័ន្ធរុស្ស៊ី) និងជាអ្នកនិពន្ធ របស់វណ្ណកម្ម
 Overture ស្តីអំពី “លោកប្រធានហូជីមិញ” បានឲ្យដឹងថា៖                             

“នេះគឺជាលើកទី ២ ហើយដែលខ្ញុំមកដល់វៀតណាមតាមសេចក្តីអញ្ជើញរបស់
ប្រធានសមាគមតន្ត្រីករវៀតណាម លោក Do Hong Quan។ មហាស្រពតូរតន្ត្រីថ្មី
អាស៊ី-អឺរ៉ុបមានភាពសំបូរបែក ។ នេះគឺជាពិធីជប់លៀងតូរតន្ត្រីដែលនាំមក្រភព
ត្រេកត្រអាលថ្មី។ ក្នុងនោះ វប្បធម៌របស់វៀតណាមជាស្ពានដែលជួយមិត្តអ្នកស្តាប់
យល់ច្បាស់ថែមទៀតអំពីមនុស្សទឹកដីវៀតណាម ក៏ដូចជា ប្រទេសផ្សេងៗ។”

Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ាន ជាមួយពិភពលោក - ảnh 2
តន្ត្រីករ Rasid Kalimunin ប្រធានសមាគមតន្ត្រីករសាធារណៈរដ្ឋ Tatarstan (សហព័ន្ធរុស្ស៊ី)
 (Image: VOV)


ចូលរួម Festival តូតន្ត្រីលើកនេះ អ្នកចម្រៀងជាតិ លោក អាន រីន និងជាគ្រូបង្រៀន នៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិក្រសិល្បៈព្រះរាជា
ណាចក្រកម្ពុជាទើបនឹងផ្ញើរជូនមិត្តអ្នកស្តាប់ផ្នែកមួយក្នុងបទចម្រៀង“បុប្ជាបើ
បណ្តូលចិត្ត”ដែលត្រូវបានកន្ត្រីករកម្ពុជា លោក សំ​ សំអាង យកទំនុកតាមចង្វាក់។

 “ខ្ញុំសប្បាយរីករាយណាស់ក្នុងពេលចូលរួម Festival លើកនេះ។ ខ្ញុំមានគោលបំណង
ថា៖ បន្ទាប់ពីចូលរួម Festival និងវិលត្រឡប់នៅប្រទេសកម្ពុជាវិញ ខ្ញុំនឹងរៀបរាប់ដល់
ប្អូនៗនិស្សិតថា៖ នេះគឺជា Festival មានទ្រង់ទ្រយធំនៅវៀតណាម។ ទន្ទឹមនឹងនោះ នេះគឺជាឱកាសសំរាប់សិល្បៈករសិល្បៈការិនីជួបជុំគ្នាចែករំលែកបទពិសោធន៍ ក៏ដូច
ជា ការចំណះដឹងអំពីតូរតន្ត្រីវប្បធម៌រវាងប្រទេសនានាទៀតផង។”

Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ាន ជាមួយពិភពលោក - ảnh 3
អ្នកចម្រៀងជាតិ លោក អាន រីន និងជាគ្រូបង្រៀន នៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិក្រសិល្បៈព្រះរាជាណាចក្រកម្ពុជា (Image: VOVworld)


ដោយមានគោលដៅ “នាំតូរតន្ត្រី classic ដល់មិត្តអ្នកស្តាប់នៅប្រទេសអាស៊ាន”
នាយក សិល្បៈនៃអង្គការតូរតន្ត្រីសម័យទំនើបទ្វីបអាស៊ីនៅសឹង្ហបុរី តួរាំ Kahchun
Wong បានចែករំលែកបទពិសោធន៍របស់ប្រទេសខ្លួនចំពោះបញ្ហានេះ។

 “ជាការពិតជាក់ស្តែង សំបុត្ររបស់បណ្ដានាទីប្រគំភ្លេង classic លក់ពិបាក​ណាស់។
មុននោះ ប្រជាជនសឹង្ហបុរីមិនចូលចិត្តទៅស្តាប់កំសាន្តតូរតន្ត្រី classic ទំនើបឡើយ។ គេនៅចូលចិត្តស្តាប់បណ្ដាវណ្ណកម្មបុរាណល្បីឈ្មោះរបស់តន្ត្រីករ Bethoven Mozart
Chaikovsky  ឬ Brahm ។ ក្រោយរយៈពេល ៣ ដល់ ៤ ឆ្នាំ ដោយមានការខំប្រឹងប្រែង រៀបចំនាទីប្រគំតូរតន្ត្រីជាបន្តបន្ទាប់​មកប្រជាជនជាច្រើនបានស្តាប់កំសាន្តយល់អំពី
ប្រភេទតូរតន្ត្រីនេះថែមទៀត។ ខ្ញុំគិតថា៖ វៀតណាមនិយាយដោយឡែកនិងបណ្ដា
ប្រទេសអាស៊ាននិយាយរួមអាចត្រូវការរយៈពេល ៤ ដល់ ៥ ឆ្នាំ ដើម្បីប្រជាជនស្គាល់
ដល់មហារីទំនើប។ មហាស្រពតូតន្ត្រីថ្មីអាស៊ី-អឺរ៉ុបលើកនេះគឺជាកំលាំងពលំ
ដើម្បីបង្កើតប្រការនោះ។”    

Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ាន ជាមួយពិភពលោក - ảnh 4
នាយកសិល្បៈនៃអង្គការតូរតន្ត្រីសម័យទំនើបទ្វីបអាស៊ីនៅសឹង្ហបុរី តួរាំ Kahchun Wong
(Image: VOV)

            

នាទីសម្តែងចម្រៀង quan ho របស់វៀតណាមបានបិទបញ្ចប់ Festival តូតន្ត្រីថ្មីអាស៊ី-
អឺរ៉ុបឆ្នាំ ២០១៤ នាយប់ថ្ងៃទី ១២ តុលា កន្លងមក។ សិល្បករសិល្បការិនីអាចលាគ្នា
ប៉ុន្តែ តូតន្ត្រីដែលតភ្ជាប់វប្បធម៌របស់បណ្ដាប្រទេសអាស៊ានជាមួយពិភពលោកនៅ
ដាក់ជាប់ក្នុងបេះដូងរបស់សិល្បករសិល្បការិជានិច្ច៕

Festival តូរតន្ត្រីថ្មីអាស៊ី-អឺរ៉ុបឆ្នាំ ២០១៤៖ ស្ពានតភ្ជាប់វប្បធម៌អាស៊ាន ជាមួយពិភពលោក - ảnh 5
ចំណុចលេចធ្លោបំផុតក្នុង Festival តូរតន្ត្រីលើកនេះគឺនាទីប្រគំភ្លេងប្រជាប្រិយនៅរូងភ្នំ Dau Go ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (Image: VOV)



ប្រតិកម្មទៅវិញ

ផ្សេងៗ