THAI BA LOI និងរង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ ២០១៣

           (VOV)_លោកគ្រូឆ្នើម-ជាសៀវភៅរឿងប្រលោមលោករបស់​Thai Ba Loi  អក្ស 
សិល្ប៍វៀតណាមមានកិត្តិយស​​ទទួលរង្វាន់អក្សរសាស្ត្រ​អាស៊ី​អាគ្នេយ៍ នាថ្ងៃទី១៤តុលា
 នេះគឺជារង្វាន់​ប្រចាំឆ្នាំដោយរាជវង្សថៃ​បង្កើតឡើងតាំងពីឆ្នាំ ១៩៧៩មក ក្នុង គោល បំណងលើកដំកើងបណ្ដាអ្នកអក្សរសាស្ត្រ កវីមាន​ស្នាដៃឆ្នើមក្នុងតំបន់។

THAI BA LOI និងរង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍ ២០១៣ - ảnh 1
អ្នកអក្សរសាស្ត្រ Thai Ba Loi (internet)


          ប្រលោមលោក” លោកគ្រូឆ្នើម”ត្រូវបានអ្នកអក្សរសាស្ត្រ Thai Ba Loi សរសេរ ក្នុងរយះពេលជាង៤ឆ្នាំ ដែលក្នុងនោះ លោកបានលៃទុករយះ​ពេលជាង៣ឆ្នាំដើម្បី ស្រាវជ្រាវឯកសារ។ កម្រងសៀវភៅ​ប្រលោម​លោក​ជាង៤០០ទំព័រ​នេះបានសរសេរ អំពីដំណើការកសាងប្រទេស ទឹកដីរបស់​ព្រះអង្គ Nguyen Hoang ដ៏មហិមា ​ពោពេញ
ទៅ ដោយការលំបាកសាកល្បង​។​ ប៉ុន្តែសៀវភៅនេះមិនគ្រាន់តែស្ដី​​អំពី​ប្រវត្តិសាស្ត្រ​
កសាងទឹកដី​​ប៉ុណ្ណោះ​ទេ​ ថែមទាំងបង្ហាញអោយយើងស្គាល់ដល់គ្រូក្នុងជីវិតរបស់​ខ្លួន
ទៀតផង។ អ្នកអក្សរសាស្ត្រ Thai Ba Loiបានអោយដឹងថា៖

          “ សរសេរសៀវភៅ Nguyen Hoang នេះជាការលំបាកសាកល្បង​មួយចំ ពោះរូប
ខ្ញុំ  ពីព្រោះរឿងនេះបានកើតមានឡើងពីមុននេះ៥០០ឆ្នាំមកហើយ ដូច្នេះការស្រាវជ្រាវ ឯកសារពិបាកណាស់។ ប៉ុន្តែដោយទឹកចិត្តគោរពដ៏ខ្ពង់ខ្ពស់របស់ខ្ញុំចំពោះព្រះអង្គ 
Nguyen Hoang ខ្ញុំខំប្រឹងប្រែងប្រមូលផ្តុំ​ឯកសារ ដើម្បីសរសេរ ធ្វើអោយបានរស់ ឡើង
វិញ មួយផ្នែកក្នុងជីវិតរបស់ព្រះអង្គ។”

          ប្រលោមលោក៖ លោកគ្រូឆ្នើម ត្រូវបានបែងចែកជា៧ភាគ ក្នុងភាគ​និមួយៗ លាយឡំដោយទាំងអតីតកាល និងបច្ចុប្បន្នកាល​ ដូច្នេះ ​មនុស្សជាច្រើន​ចាត់ទុកថា៖
នេះគឺជា​ប្រលោមលោកពិបាកអាន។ ទន្ទឹមនឹងនោះនេះក៏គឺជាប្រលោមលោក ស្ដីពី ប្រវត្តិសាស្ត្រទៀតផង។ ស្ដីពី  ព្រះអង្គ Nguyen Hoang អ្នកអក្សរ​សាស្ត្រ ​Thai Ba Loi
បានអះអាងថា៖

          “ ក្នុងសម័យកាលគ្រប់គ្រង់តំបន់ Thuan Hoa (នាបច្ចុប្បន្នគឺខេត្ត ​Quang​​ Binh ​
ខេត្ត Quang Trị និង Thua Thien Hue ព្រះអង្គ​Nguyen Hoang បានពង្រីកដីធ្លីទៅ ទិស ខាងត្បូង ដូច្នេះ អាចនិយាយបានថា៖ តំបន់ដីនៅភាគខាងត្បូងវៀតណាមទាំងឡាយ
នាបច្ចុប្បន្ន សុទ្ធតែជាគុណបំណាច់​របស់ ព្រះអង្គ Nguyen Hoang ។ ទោះបីជាមុននេះ ក្នុងរាជកាល Ly, Le ក៏បានបើកទូលាយផ្ទៃដីហើយក្ដី ប៉ុន្តែសំខាន់បំផុតគឺក្នុងរាជកាល ​ព្រះអង្គ Nguyen Hoang ប៉ុណ្ណោះទេ។ ”

          អ្នកអក្សរសាស្ត្រ Thai Ba Loi​កើតនាឆ្នាំ ​១៩៤៥ ​នៅខេត្ត Nghe An (ភាគកណ្ដាល វៀតណាម) ។កេរ្ត៍ឈ្មោះរបស់លោកត្រូវផ្សា​ភ្ជាប់ជាមួយបណ្ដាវណ្ណកម្មពិតៗ ស្ដីពី សង្គ្រាមនិងក្រោយសង្គ្រាម។ 

          និយាយអំពីរង្វាន់​ អ្នកអក្សរសាស្ត្រ Thai Ba Loiបានចាត់ទុកថា៖​ទោះបីជារង្វាន់ ដោយរាជវង្សថៃដាក់ចេញ ប៉ុន្តែវាមានការជះឥទ្ធិពលដ៏​ទូលំទូលាយ នៅលើវេទិកា
អក្សរសាស្ត្រ​នានា ក្នុងតំបន់។ ពីព្រោះថា​អ្នកអក្សរសាស្ត្រ​ កវីដែល​ទទួលបានរង្វាន់ សុទ្ធតែជាដំណាងរបស់ប្រទេសជាតិ។

ក្នុងបំណងលើកដម្កើងបណ្ដាអ្នកអក្សរសាស្ត្រ និងបណ្ដាខឿនអក្សរសាស្ត្រក្នុងតំបន់ 
បណ្ដាវណ្ណកម្មត្រូវបានប្រគល់ជូនរង្វាន់ជាប្រចាំឆ្នាំ​ដ៏ពហុបែបនិងសម្បូរបែប  រួមទាំង រឿងខ្លី ប្រលោមលោក កំណាព្យ …។ល។ ដូច្នេះ រង្វាន់អក្សរសាស្ត្រអាស៊ីអាគ្នេយ៍  មិនគ្រាន់តែជាការទទួលស្គាល់​សមិទ្ធិ​របស់អ្នកអក្សរសាស្ត្រម្នាក់ៗ កវីម្នាក់ៗ ប៉ុណ្ណោះ
ទេ ថែមទាំង​បង្កឱកាសសំរាប់អ្នកអក្សរសាស្ត្រផ្សេងៗបានជួបប្រាស្រ័យ និងជំរុញការ​អភិឌ្ឍន៍របស់ខឿនអក្សរសាស្ត្រក្នុងតំបន់ រួមចំណែកចូលក្នុងការយោក​យល់គ្នា ទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រជាជាននៃបណ្ដាប្រទេសអាស៊ាន៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ