កម្ពុជាត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ឈានទៅមុខជាមួយកិច្ចព្រមព្រៀង RCEP

(VOVWORLD) - ក្រោយរយៈពេល ៨ ឆ្នាំ ធ្វើការចរចាយ៉ាងសកម្ម ដោយជំនះពុះពារលើភាពខុសប្លែកគ្នា និងបញ្ហាសាកល្បងជាច្រើនមក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានប្រទេសអាស៊ានទាំង ១០ និងដៃគូក្រៅតំបន់ចំនួន ៥ ធ្វើការចុះហត្ថលេខាជាផ្លូវការ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយកន្លងទៅ។ នេះគឺជាសមិទ្ធិផលដ៏ធំធេង ព្រមទាំងកំណត់រូបរាងតំបន់ពាណិជ្ជកម្មសេរី ដែលមានទំហំធំបំផុតនៅលើពិភពលោក ក៏ដូចជានាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសហត្ថលេខីទាំងអស់ ក្នុងនោះមានកម្ពុជាផងដែរ។
កម្ពុជាត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ឈានទៅមុខជាមួយកិច្ចព្រមព្រៀង RCEP - ảnh 1 កម្ពុជាត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ឈានទៅមុខជាមួយកិច្ចព្រមព្រៀង RCEP

RCEP ត្រូវបានវាយតម្លៃថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក ដោយមានចំនួនប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ស្រូបយក ៣០% នៃ GDP និង ២៨% នៃការដោះដូរពាណិជ្ជកម្មសកលលោក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ត្រូវបានមជ្ឈដ្ឋានអ្នកសារព័ត៌មាន និង អ្នកប្រាជ្ញនៅកម្ពុជាវាយតម្លៃថា នឹងជួយផ្លាស់ប្តូរយ៉ាងខ្លាំងនូវលំហូរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ បង្កើតកម្លាំងចលករដ៏សំខាន់ក្នុងការជួយសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព ដើរតួនាទីជាកាតាលីករក្នុងកំណើនសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ និងមុខរបររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជួយស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ ១៩ ផងដែរ។

លោកឆេងគឹមឡុងអនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជាបានវាយតម្លៃថា ការចូលរួម RCEP បាននាំមកនូវឱកាសថ្មីៗជាច្រើនសម្រាប់ កម្ពុជាដូចជា៖ ពង្រីកទីផ្សារនាំចេញដែលមិនទាន់បានធ្វើអាជីវកម្ម ពង្រឹងការទាក់ទាញទុនវិនិយោគបរទេស ហើយមានឱកាសកាន់តែច្រើន ដើម្បីពង្រឹងខឿនសេដ្ឋកិច្ច និងមូលដ្ឋានកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជាត្រូវរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញឡើងវិញ ធ្វើពិពិធកម្មផលិតផល លើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់ផលិតផល និងសេវាកម្មចំពោះទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញផងដែរ។ លោកបានសង្កត់ធ្ងន់ថា៖

 
កម្ពុជាត្រៀមខ្លួនជាស្រេចអភិវឌ្ឍន៍ឈានទៅមុខជាមួយកិច្ចព្រមព្រៀង RCEP - ảnh 2ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP 

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានមានប្រសាសន៍ថាក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប លោកមានសេចក្តីសប្បាយរីករាយ និងជឿជាក់ថាកិច្ចព្រមព្រៀង RCEP នឹងជំរុញការអភិវឌ្ឍរបស់តំបន់ ក្រោយពីកូវីដ ១៩។ RCEP ពិតជាមានសារៈសំខាន់ដ៏ធំធេង ក្នុងបរិបទ ដែលខឿនសេដ្ឋកិច្ចសកលលោកកំពុងបាត់តុល្យភាព ដោយសារជំងឺរាតត្បាត និងការគាំពារនិយម។ក្នុងបរិបទបច្ចុប្បន្ន RCEP នឹងនាំមកនូវឱកាសជាច្រើនសម្រាប់កម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។

ស្របនឹងទស្សនៈនេះ លោក ផវី អ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានអះអាងថា៖ កិច្ចព្រមព្រៀង RCEP បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ប៉ុន្តែក៏មានឧបសគ្គជាច្រើន ដែលទាមទារឲ្យកម្ពុជាត្រូវជំនះពុះពារផងដែរ។ លោកបានអះអាងថា៖

 

កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានក្ដីសង្ឈឹមថា នឹងបង្កើតលំហពាណិជ្ជកម្មសេរី និងវិនិយោគបើកទូលាយរវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ និងខឿនសេដ្ឋកិច្ចអភិវឌ្ឍក្នុងតំបន់។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានព្យាករណ៍ថា ក្រោយពេល RCEP ចូលជាធរមាននោះ នឹងជួយសម្រួលដល់ការនាចេញជាប្រចាំឆ្នាំរបស់កម្ពុជាកើនឡើង ៧,៣% ទុនវិនិយោគបរទេសកើនឡើង ២៣,៤% ហើយផលិតផលក្នុងស្រុកសរុបកើនប្រមាណ ២ % ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ