ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)-របៀបទប់ទល់នឹងភាពរាំងស្ងួតរបស់ប្រជាជនភូមិ Chang Hoai - ថៃ

(VOV)_ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ ថៃក៏ដូចជាប្រទេសមួយចំនួនក្នុងតំបន់អា
ស៊ីអាគ្នេយ៍ ត្រូវប្រឈមមុខនឹងស្ថានភាពរាំងស្ងួតធ្ងន់ធ្ងរ ជាពិសេសគឺចាប់ពីខែតុលា
ឆ្នាំ២០១៥​មក។ ខេត្ត Phisanulok នៅភាគកណ្ដាលប្រទេសថៃ ជាខេត្តមួយក្នុងចំ
ណោម​ខេត្ត​រង​ឥទ្ធិពលច្រើនបំផុត។ នេះគឺជាខេត្តកសិកម្ម ហើយប្រជាជនជាចំពង
ប្រកបមុខរបរដាំស្រូវទឹក។ ចំពោះស្ថានភាពនោះ ដើម្បីជួយប្រជាជនមានចំណូលក្នុង
រដូវប្រាំង រដ្ឋអំណាចតំបន់បានអនុវត្តគំរោងការណ៍ពិសេសដោយឡែកមួយ នោះគឺ
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)។ ​​

ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)-របៀបទប់ទល់នឹងភាពរាំងស្ងួតរបស់ប្រជាជនភូមិ Chang Hoai - ថៃ - ảnh 1
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)

          ក្រុមអ្នកយកព័ត៌មានយើងខ្ញុំទៅទស្សនាខេត្ត Phisanulok ក្នុងប៉ុន្មានថ្ងៃចុង
ខែ​ឧសភា។ទោះបីជាចូលរដូវវស្សាហើយក្តី ប៉ុន្តែតាមបណ្ដោយផ្លូវស្មៅស្ងួត ហើយ​មាន
កន្លែងខ្លះឆេះឡើងខ្មៅ។​ ចូលក្នុងភូមិ Chang Hoai ក្រុមអ្នកយកព័ត៌មានយើងខ្ញុំ​
ឃើញថាវាលស្រែនៅទំនេរ ហើយជំនួសមកវិញនូវ​កសិដ្ឋានចិញ្ចឹមមាន់ខ្មៅ។ ត្រូវបាន
​កសាងពីឆ្នាំ២០១៥មក គំរោងការណ៍ចិញ្ចឹមមាន់ខ្មៅនេះបានជួយប្រជាកសិករបង្កើន​
បន្ថែមប្រាក់ចំណូល ហើយជាពិសេសគឺកាត់បន្ថយបរិមាណទឹកប្រើប្រាស់៖

ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)-របៀបទប់ទល់នឹងភាពរាំងស្ងួតរបស់ប្រជាជនភូមិ Chang Hoai - ថៃ - ảnh 2
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)

“ ប្រាក់ចំណូលរបស់យើងខ្ញុំភាគច្រើនមកពីការដាំស្រូវទឹក ប៉ុន្តែនាបច្ចុប្បន្ន មុខ
របរ​សំខាន់បំផុតរបស់យើងខ្ញុំគឺចិញ្ចឹមមាន់ខ្មៅ។ នាបច្ចុប្បន្ន យើងខ្ញុំមានប្រាក់ចំ
ណូល​ជាប្រចាំខែ ដោយមានអតិថិជនមកពីតំបន់ជុំវិញនានាមកទិញ ដូចជា៖ Chieng
 Mai, Chieng Rai ។ ​ប្រាក់ចំណូលបានជិត១០០ដុល្លារអាមេរិកក្នុងមួយខែ។”

          “ នាបច្ចុប្បន្ន មុខរបរនេះគឺសំខាន់ជាងគេ វាអាចជំនួសអោយគ្រប់មុខរបរ​
ផ្សេងៗទៀត។​មុខរបរនេះអាចជួយប្រជាជន Chang Hoai ទប់ទល់នឹងស្ថានភាពរាំង
ស្ងួត។ដូច្នេះ ភ្លៀងឬមិនភ្លៀង យើងខ្ញុំសុទ្ធតែពេញចិត្តទាំងពីរដែរ។”


ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)-របៀបទប់ទល់នឹងភាពរាំងស្ងួតរបស់ប្រជាជនភូមិ Chang Hoai - ថៃ - ảnh 3
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)

ទោះបីជាទើបនឹងបានធ្វើសកម្មភាពបានជាងមួយឆ្នាំ ដោយមានសមាជិក ១៥
នាក់  ដល់នាបច្ចុប្បន្ន ក្លិបចិញ្ចឹមមាន់ខ្មៅ Chang Hoai បានមានសមាជិកជាង១០០
នាក់។ ​នាបច្ចុប្បន្ន បរិមាណមាន់បានឡើងដល់ជាងមួយហ្មឺនក្បាល។ ទទួលបានជោគ
ជ័យនេះគឺដោយសារមានការជួយឧបត្ថម្ភពីរដ្ឋអំណាចតំបន់ នេះគឺជាការអះអាងរបស់
លោក Pradom Muang Mun ទីប្រឹក្សាក្លឹប៖

          “ នាគ្រាដំបូងរដ្ឋអំណាចផ្តល់ទុនចំនួន ជាង៤ពាន់៥រយដល្លារអាមេរិកសំរាប់​
ក្លិប។ ​នាបច្ចុប្បន្ន សមាជិកម្នាក់ៗ​បានមានប្រាក់ចំណូលពី១០០ដល់១៥០ដល្លារ​អា
មេរិកក្នុងមួយខែ ប្រសិនបើចិញ្ចឹមមាន់ចំនួនមួយរយក្បាល។”


ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)-របៀបទប់ទល់នឹងភាពរាំងស្ងួតរបស់ប្រជាជនភូមិ Chang Hoai - ថៃ - ảnh 4
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)-របៀបទប់ទល់នឹងភាពរាំងស្ងួតរបស់ប្រជាជនភូមិ Chang Hoai - ថៃ - ảnh 5
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)

នៅលើទីផ្សារ សាច់មាន់ខ្មៅមានតំលៃខ្ពស់ជាងសាច់មាន់ធម្មតាជាង៣ដង ពី
ព្រោះអតិថិ​ជនចាត់ទុកសាច់វាមានផលប្រយោជន៍ជាច្រើនចំពោះសុខភាព។ មិន
គ្រាន់តែអាចកែច្នៃជាមុខម្ហូបធម្មតា ដូចជាមាន់ស្ងោ មាន់ចៀន ប៉ុណ្ណោះទេ មាន់
ខ្មៅអាចត្រូវបានធ្វើមុខម្ហូប​ផ្សេងៗ ដូចជា៖ សាច់ក្រក ប្រហិត សាច់ផាត់ ដើម្បីភ្ញៀវ
ទេសចរអាចទិញជាកាដូ ឬនាំចេញ​ទៅប្រទេសមួយចំនួន ដូចជា៖ឡាវ និងមីយ៉ាន់ម៉ា។

          ដោយមានការខំប្រឹងប្រែងដូច្នេះ ក្រោយរយៈពេល១ឆ្នាំ ប្រាក់ចំណូលរបស់ប្រជា
ជននៅទីនេះបានមានស្ថិរភាព។ ទោះបីជាប្រាក់ចំណូលមិនខ្ពស់ដូចជាដាំស្រូវក្តី ប៉ុន្តែ
វាក៏ស្មើនឹង៧០%ប្រាក់ចំណូល ជួយឧបត្ថម្ភគេរួចផុតពីរដូវប្រាំង​៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ