ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍

(VOV)_ទេសចរណ៍រកឃើញជាការជ្រើសរើសរបស់មិត្តវ័យក្មេងជាច្រើន​ដោយ​សារ
ប្រាក់ចំណាយតិច។ តាមរយៈប្រាក់សន្សំសំចៃនិងធ្វើការបន្ថែមម៉ោង មិត្តវ័យក្មេង
អាចមានដំណើរទេសចរណ៍រកឃើញគួរអោយចាប់អារម្មណ៏ មិន​គ្រាន់តែនៅក្នុងប្រ
ទេស ថែមទាំងនៅឯបរទេសទៀតផង។ មិត្តណាមនិងហ្វឿងក៏ដូច្នេះ ដែល ពួកគេ
ទើបនឹងមានដំណើរទេសចរណ៍រកឃើញជាមួយមិត្តទៅកាន់នៅប្រទេសឡាវ។ 
 ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍ - ảnh 1
ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍

នាម៉ោង១៩ ក្នុងថ្ងៃមួយនៅរដូវក្តៅ ក្រុមមិត្តរបស់ណាមនិងហ្វឿងបានឡើងឡាននៅបេនឡាន Nuoc Ngam រដ្ឋធានីហាណូយ។ ក្រុមមិត្តវ័យក្មេងនេះបាន​ចាប់ផ្តើម​ដំ
ណើរទៅប្រទេសឡាវក្នុងរយៈពេល១០ថ្ងៃ។ ឆ្លងកាត់ខេត្តមួយចំនួនរបស់វៀតណាម ហើយ
ទៅដល់ច្រក់ទ្វារព្រំដែនអន្តរជាតិ Cau Treo - Nam Pao ។ នាម៉ោង៧ព្រឹក ​ចាប់ផ្តើមបំ
ពេញបែបបទឆ្លងដែន។ ក្នុងពេលរង់ចាំ បំពេញបែបបទឆ្លងដែន មិត្តវ័យក្មេងទាំង
អស់គ្នាបានឆ្លៀតឱកាសទៅទស្សនា ទិដ្ឋភាពព្រៃភ្នំដ៏អស្ចារ្យនៅជុំវិញច្រកទ្វារ​ព្រំដែន។ ម៉ោង៨និង៣០នាទី គេបានបន្តដំណើរឆ្ពោះទៅទីក្រុងវៀងច័ន្ទ។ ​ប្រការដែលធ្វើអោយ
ហ្វឿងចាប់អារម្មណ៍ខ្លាំងបំផុត​ពេលទៅ​ដល់ទីក្រុងវៀងច័ន្ទ នោះគឺមនុស្សនៅទីនេះ៖​

          “ នារីឡាវ ទាំងចាស់ទាំងក្មេង អ្នកណាក៏ស្លៀកសំពតប្រពៃណីដែរ​។ ​ហើយប្រការ​
ដែលគួរអោយចាប់អារម្មណ៍​ទៀត​នោះគឺ នៅទីនេះគ្មានសម្លេងស៊ីផ្លេទេ។ ពួកគេចេះ
យោគយល់ រង់ចាំ មិនប្រជែងគ្នាទៅមុន ទៅក្រោយដោយសម្លេងស៊ីផ្លែទេ​។”

 ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍ - ảnh 2
ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍

មានមួយថ្ងៃកន្លះ ដើម្បីទៅទស្សនាទីក្រុងវៀងច័ន្ទ មិត្តវ័យក្មេងទាំងអស់​បាន​ទៅ
ទស្សនាផ្សារ វត្តនិងតំបន់ទេសចរណ៍ផ្សេងៗ។ ទោះបីជារយៈពេលនៅទីនេះមិនច្រើនក្តី 
ប៉ុន្តែ​ មិត្តទាំងនេះបានបានលៃទុកពេលវេលាកន្លះថ្ងៃដើម្បីទៅទស្សនានិងថតរូបនៅ
សួនព្រះពុទ្ធ ហើយចំពោះហ្វឿង នេះជាទីកន្លែងមួយគួរអោយទាក់ទាញ និងចាប់អា
រម្មណ៍ខ្លាំង៖

          “ ដូចទៅនឹងឈ្មោះ សួនព្រះពុទ្ធមានព្រះពុទ្ធរូបចំនួនជិត២០០អង្គ ធ្វើពីស៊ីម៉ង់
 ដោយមានរូបរាងជាច្រើន។ ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះព្រះពុទ្ធរូបដែលមាន​ប្រ
វែងជិត៤០០ម៉ែត្រ កំពស់១០ម៉ែត្រ ធំនិងស្អាតអស្ចារ្យ​។”

 ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍ - ảnh 3
ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍

ចាកចេញពីរដ្ឋធានីវៀងច័ន្ទ មិត្តវ័យក្មេងទាំងអស់បានបន្តដំណើរទៅវាំងវៀង 
(ខេត្តវៀង​ច័ន្ទ) ជាមណ្ឌលទេសចរណ៍ ​ឃ្លាតពីរដ្ឋធានីចំងាយ​១៥០គីឡូម៉ែត្រទៅតាម
ទិស​ខាងជើង។ណាមចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេវាកម្មទេសចរណ៍លេងកំសាន្ត
នៅទីនេះ៖

          “ មានចំងាយជាង១០០គីឡូម៉ែត្រក្តី ប៉ុន្តែបរិយាកាសនៅទីនេះខុសប្លែកជាច្រើន
ណាស់។ នៅទីនេះ មានទន្លេ មានភ្នំ ធាតុអាកាសត្រជាក់ស្រួល។ នៅទីនេះ មាន​ល្បែង
កំសាន្តជាច្រើនសំរាប់អ្នកវ័យក្មេង។”

          តំបន់ជាបន្តគឺសៀងខ្វាង ជាខេត្តព្រៃភ្នំមួយនៅភាគខាងជើងប្រទេសឡាវ។ 
តំបន់នេះល្បីឈ្មោះដោយមានវាល​”Thoong háy hín” ដោយមានពាងតូចធំគ្រប់ប្រ
ភេទ ​ហើយដល់នាបច្ចុប្បន្ន គេក៏មិនដឹងថា៖ពាងទាំងនេះមានអត្តន័យអ្វីឡើយ។ 
ក្រោពីនោះ ហ្វឿងនិងមិត្តនានាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្លាក់ស្នាមរបស់សង្គ្រាម
នៅសៀងខ្វាងទៀតផង៖

          “ ផ្ទះជាច្រើនខ្នងនៅមជ្ឈមណ្ឌលទីក្រុងមានរបងជាសំបកមីន។ ប្រជាជននៅទី
នេះមោទនភាពអំពីប្រការនេះណាស់។ នេះគឺជាចំណុចពិសេសដោយឡែក របស់ទីក្រុង។”

          ក្រោយរយៈពេល១០ថ្ងៃបំពេញដំណើរទេសចរណ៍រកឃើញនៅប្រទេសឡាវ​ក្រុមមិត្ត
វ័យក្មេងមិនគ្រាន់តែចាប់អារម្មណ៍អំពីតំបន់ទេសចរណ៍ផ្សេងៗនៅឡាវ​ប៉ុណ្ណោះទេថែម
ទាំង ចាប់អារម្មណ៍អំពីទឹកចិត្តរួសរាយរាក់ទាក់ និងស្មោះត្រង់របស់​ប្រជាជនឡាវទៀតផង៖

          “ មិត្តឡាវមួយនាក់រៀនជាមួយខ្ញុំបានអោយខ្ញុំស្នាក់នៅជាមួយគ្រួសារគាត់ ហើយ
​នាំខ្ញុំទៅ​ទស្សនាទៀតផង។ ម្តាយគាត់ដាំបាយឆ្ងាញ់ណាស់ ខ្ញុំបានហូបមុខម្ហូបប្រពៃណី
របស់ឡាវ។​ហើយប្រការពិសេសមួយទៀតគឺប្រជាជនឡាវរាក់ទាក់ភ្ញៀវណាស់​ពួកខ្ញុំទៅ
លេងផ្ទះ​​មិត្តភក្តិត្រូវបានសាច់ញាត្តិរបស់គាត់មក​សាកសួរសុខទុក្ខ និងជូនអំ​ណោយ
ទៀតផង។”

          ប្រាក់ចំណាយសំរាប់ដំណើរនេះគឺជិត៤០០ដុល្លារអាមេរិក។​ដំណើរនេះបាន​​បញ្ជប់
 មានក្រុមជាច្រើនទៀតមកសួរអំពីបទពិសោធន៍ទៅទេសចរណ៍រកឃើញនៅ​ឡាវ មិត្ត
វ័យក្មេងទាំងនេះបានចែករំលែកបទពិសោធន៍ជាមួយគេ ហើយសង្ឃឹមថា​នឹងមានដំ
ណើរទេសចរណ៍ផ្សេងៗនៅប្រទេសឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ