តារាចម្រៀងវ័យក្មេងឡាវចំនួន២នាក់ - ជោគជ័យដោយការព្យាយាមដើម្បីឈានទៅមុខ

(VOVWORLD) -Phonxavan Inthavong (ឈ្មោះសិល្បករ Namfon) និង Khampasong Thilasac (Ola) គឺជាតារាចម្រៀងវ័យក្មេងពីរនាក់បានចូលរួមការប្រឡងសំនៀង អាស៊ាន+៣  ដោយវិទ្យុសម្លេងវៀតណាមរៀបចំឡើងនាពេលថ្មីៗនេះ។

 

Phonxavan Inthavong (ឈ្មោះសិល្បករ Namfon) និង Khampasong Thilasac (Ola) គឺជាតារាចម្រៀងវ័យក្មេងពីរនាក់បានចូលរួមការប្រឡងសំនៀង អាស៊ាន+៣  ដោយវិទ្យុសម្លេងវៀតណាមរៀបចំឡើងនាពេលថ្មីៗនេះ។

"ការលំបាកនោះគឺ នៅប្រទេសឡាវគ្មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អ្នក ចម្រៀងជំនាញថ្នាក់អន្តរជាតិ ដូចនៅវៀតណាមនិងប្រទេសផ្សេងៗទេ។ នៅឡាវ លោកគ្រូ អ្នកគ្រូបង្រៀន មូលដ្ឋានតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំព្យាយាមធ្វើឱ្យល្អ ប្រសើរបំផុត”។

តារាចម្រៀងវ័យក្មេងឡាវចំនួន២នាក់ - ជោគជ័យដោយការព្យាយាមដើម្បីឈានទៅមុខ - ảnh 1

តារាចម្រៀងវ័យក្មេងឡាវចំនួន២នាក់ - ជោគជ័យដោយការព្យាយាមដើម្បីឈានទៅមុខ

តារាចម្រៀងអាយុ២២ឆ្នាំរូបនេះមានរូបរាងស្ដើងនិងសម្បុរសមានសក់វែង  លាបសក់ពណ៌លឿងដ៏ស្អាត បានសំណេះសំណាលថា៖ នាងខ្ញុំកើតនៅរដ្ឋធានីវៀងចន្ទក្នុងគ្រួសារ គ្មាន នរណាម្នាក់ដើរតាមវិស័យសិល្បៈទេប៉ុន្តែតាំងពីកុមារភាពមក Namfon បាន បង្ហាញទេពកោសល្យផ្នែកតន្រ្តី។ ចាប់ពីអាយុ ៣ ដល់ ៤ ឆ្នាំ Namfon បាន សម្តែង នៅសាលាមេតេយ្យសិក្សាហើយ។ នៅពេលធំដឹងក្តីឡើង  Namfon បាន ចូល រួមកម្មវិធីតូរ្យតន្រ្តីកាន់តែជាច្រើន៖

“នាងខ្ញុំបានចូលរួមការប្រឡងតូរ្យតន្ត្រីជាច្រើនលើកហើយ ប៉ុន្តែរហូតមកដល់ចូលរៀននៅសាលាវិទ្យាល័យ ទើប  ខ្ញុំបានឈ្នះរង្វាន់ជាលើកដំបូងនៅក្នុងការ ប្រឡង"សំនៀងសិស្សនៅវិទ្យាល័យ" ។ ពីនោះមក ខ្ញុំបានចូលរួមផ្នែកតូរ្យ តន្ត្រី ជាផ្លូវការ។ តន្ត្រីសំខាន់ដែលខ្ញុំដេញតាមនោះគឺ Pop និង Rock។"

មិនគ្រាន់តែចូលរួមការប្រឡងសំនៀងនៅក្នុងប្រទេសប៉ុណ្ណោះទេ Namfon ក៏បានអញ្ជើញឱ្យចូលរួមការប្រគំតន្ត្រីអន្តរជាតិ ហើយនាពេលថ្មីៗបំផុតគឺការ ប្រឡងសំនៀងអាស៊ាន +3 នៅទីក្រុង Sam Son ខេត្ត Thanh Hoa (វៀតណាម)។ នាងបានឈានដល់វគ្គផ្តាច់ព្រ័ត្រកំពូល ១០។ អ្វីដែលពិសេសនោះគឺនាងមិន ដែលបានចូលរួមការសិក្សាយ៉ាងស៊ីជម្រៅអំពីតន្ត្រីសំលេងទេ។ ហើយដើម្បី ទទួល បានជោគជ័យនាពេលបច្ចុប្បន្ននេះ Namfon ត្រូវរៀនសូត្រដោយខ្លួនឯង ទាញយកបទពិសោធន៍ពីការសំដែងរបស់ខ្លួន សំដៅអភិវឌ្ឍអាជីពរបស់ខ្លួន។

          "ចូលរួមកម្មវិធីតន្រ្តីខ្ញុំចង់រៀនអំពីបច្ចេកទេសច្រៀងនិងរបៀបសម្ដែង របស់មិត្តភក្តិអន្តរជាតិ។ ក្នុងរយៈពេលកន្លងទៅ ក្រៅពីការសំដែងនៅក្នុង ប្រទេស  ខ្ញុំក៏បានទៅសម្តែងនៅក្នុងប្រទេសមួយចំនួនដូចជា៖ ម៉ាឡេស៊ី ជប៉ុន និងថៃ …ជាដើម។ ហើយការចូលរួមប្រឡងសំនៀង អាស៊ាន +3 នេះគឺ ជាលើក ដំបូង។ នៅពេលអនាគតខ្ញុំចង់ក្លាយជាតារាភាពយន្ត ចូលរួមកម្មវីធីលេងកំសាន្ត  អ្នកចម្រៀងជំនាញ ... "

ដូច Namfon Ola គឺជាតារាចម្រៀងប្រុសមួយរូបដែលទទួលបានជោគជ័យ យ៉ាងខ្លាំងនៅប្រទេសឡាវប៉ុន្តែក៏មិនមែនជាតារាចម្រៀងម្នាក់ដែលបានចូល រៀននៅនៅសាលានោះទេ។ គាត់ចាប់ផ្តើមអាជីពតន្ត្រីរបស់ខ្លួនក្នុងអាយុ១៤ឆ្នាំ។ Ola រួមជាមួយក្រុមតន្រ្តី Black Eyes បានចូលរួមការប្រឡងជាច្រើននៅឡាវនិងទទួលបានពានរង្វាន់ក្រុម Rock លេខមួយនៅឡាវ ហើយពីនោះមកមាន  មនុស្សជា ច្រើនបានស្គាល់ដល់ក្រុម Black Eyes និង Ola កាន់តែច្រើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។

          ផ្សាភ្ជាប់ជាមួយ Namfon និង Ola បាន៥-៦ឆ្នាំហើយ Toumkham Borihane បុគ្គលិកនៃក្រុមហ៊ុនផលិតកម្មតន្ត្រី Idee Recors ជាអ្នកគ្រប់គ្រងតារាចម្រៀង Namfon និង Ola បាននិយាយថា៖

“រហូតមកដល់ពេលនេះ Namfon និង Ola គឺជាអ្នកចម្រៀងល្បី ឈ្មោះ ពីរនាក់នៅប្រទេសឡាវ។ ទោះបីជាទទួលបានលទ្ធផលដូច្នេះក៏ដោយ ប៉ុន្តែតារាច ម្រៀង ទាំង២ នាក់នេះកំពុងព្យាយាមរៀនដើម្បីអភិវឌ្ឍបន្ថែមទៀត។ ដូច្នេះអ្នក ចំរៀង ២  នាក់ត្រូវបានគេស្រឡាញ់ខ្លាំងណាស់។ "

ក្រុមហ៊ុន Idee Recors ក៏បានបង្កើតផែនការជាច្រើននាពេលអនាគត ផង ដែរដើម្បីអភិវឌ្ឍទេពកោសល្យវ័យក្មេងទាំងពីរនាក់នេះ។ក្នុងនោះ រៀបចំអោយ Namfon និង Ola បានចូលរួមកម្មវីធីតូរ្យតន្ត្រីនៅក្នុងនិងក្រៅ ប្រទេសច្រើន ថែមទៀត ដើម្បីផ្លាស់ប្តូរនិងជួបប្រាស្រ័យជាមួយតារាចម្រៀង អ្នកមានបទ ពិសោធន៍ច្រើន សំដៅទាក់ទាញទស្សនិកជនឱ្យកាន់តែច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ