ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន

(VOV)_ប្រទេសម៉ាឡេស៊ីពោពេញទៅដោយពិធីបុណ្យផ្សេងៗ ប្រទេសឡាវ
មានបណ្ដាសំលៀកបំពាក់ដ៏វិសេសវិសាល ប្រទេសកម្ពុជាមានមណ្ឌលទេសចរណ៍
ជាច្រើនដូចជា៖អង្គរវត្ត អង្គរធំ ឬប្រទេសសិង្ហបុរីទំនើប​។ ​នោះគឺជាបណ្ដាចំណុច
ដែលមិត្តអាចស្វែងយល់និងរកឃើញ ពេលមកដល់ពិព័រណ៌បរិយាកាសឧទ្ទេស
នាម ផ្សព្វផ្សាយអំពីទេសចរណ៍ រូបភាពទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន។
 នេះគឺជាសកម្មភាព១ក្នុងក្របខ័ណ្ឌ​បណ្ដា​ទិវាសាមគ្គីភាពអាស៊ាន-ទស្សនះវិស័យ
១ ​អត្តសញ្ញាណ១ និងសហគមន៍១ ដែល​ទើប​នឹងបានប្រព្រឹត្តទៅនៅភូមិវប្បធម៌ 
ទេសចរណ៍នៃបណ្ដាជនជាតិ​វៀតណាម នៅ Dong Mo  ជាយទីក្រុងហាណូយ។

ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន - ảnh 1
ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន

បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាព ទឹកដី​និងមនុស្សនៃ
បណ្ដាប្រទេសអាស៊ានត្រូវបានរៀបចំឡើងក្នុងបរិវេណ៥០០​ម៉ែត្រក្រឡា ក្នុងភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម។ ការតាំងពិព័រណ៌នេះមានស្តង់
ទំនិញចំនួន១០ បានឧទ្ទេសនាមអំពីរូបភាព ទឹកដី មនុស្ស សំលៀកបំពាក់ប្រពៃណី
 និងពិធីបុណ្យរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន។ ​ នៅកណ្ដាលមណ្ឌលតាំង
បង្ហាញនេះ​មានបណ្ដា​វត្ថុដ៏វិសេស​វិសាលរបស់ប្រទេសនិមួយៗ ។ នៅស្តង់ទំនិញ
របស់កម្ពុជា មានវត្ថុស្រោបប្រាក់យ៉ាងប្រណិតនិងប្រអប់ធ្វើពីស្លឹកត្នោតប្រើដើម្បី
ដាក់កន្សែងក្រមានិង ​ស្កត្នោត។ នៅស្តង់ទំនិញរបស់មីយ៉ាន់ម៉ាតាំងបង្ហាញចាប៉ី
 Saung Gauk …លៗ។ បង Khuat Tien Khoa ភ្ញៀវទេសចរណ៍មួយនាក់បានអោយ
ដឹងថា៖ 

          “ ខ្ញុំសប្បាយរីករាយណាស់ ដោយបានមកចូលរួមព្រឹត្តិការណ៍នេះ។ ​ព្រឹត្តិ
ការណ៍នេះបានជួយខ្ញុំយល់ដឹងបន្ថែមអំពីប្រពៃណី វប្បធម៌ នៃបណ្ដា​ប្រទេសអា
ស៊ាន។ បណ្ដាស្តង់ទំនិញនៅទីនេះស្អាតណាស់។”

          ទន្ទឹមនឹងនោះ នៅស្តង់ទំនិញនិមួយៗ សុទ្ធតែបានតាំងបង្ហាញសំលៀកបំពាក់
របស់ប្រទេសខ្លួន ដូចជាអាវផាយរបស់វៀតណាម Phasin របស់ថៃ ​សំពត់​Sin របស់
ឡាវ…ជាដើម។ លោកស្រីThoongmy Doanthhongla អនុព័ន្ធវប្បធម៌ អប់រំនៃស្ថាន
ទូតឡាវ ប្រចាំនៅវៀតណាម បានអោយដឹងថា៖

          “ បណ្ដាសំពត់ កន្សែងនេះសុទ្ធតែបានធ្វើពីសូត្រ ហើយបានជាងធ្វើយ៉ាង
ម៉ត់ចត់ ក្នុងច្រើនថ្ងៃ។ សំពត់និមួយៗនេះមានតំលៃ១០០ដុល្លារអាមេរិក។ ​លើសំ
ពត់និមួយៗនេះរំលេចក្បាច់រចនាជា​រូបចាប សត្វ។”

ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន - ảnh 2
ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន

មកដល់បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាពទឹកដី ​មនុស្ស
នៃបណ្ដាប្រទេសអាស៊ាន ភ្ញៀវទស្សនានៅមានឱកាសស្វែងយល់​បន្ថែមអំពីបណ្ដា
ព័ត៍មានមានអត្ថប្រយោជន៍ជាច្រើន និងគយគន់រូបភាពស្ដីពីពិធីបុណ្យនានារបស់
ប្រទេសអាស៊ានផ្សេងៗ ពិធីបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា ឡាវ ថៃ ពិធីពណ៌របស់ម៉ាឡេ
ស៊ី…ជាដើម។ លោក Ahmad Zaki M.S នាយក​នាយកដ្ឋានពន្លឿនទេសចរណ៍ម៉ា
ឡេស៊ី ប្រចាំនៅវៀតណាមបានអោយដឹងថា៖

          “ ក្នុង១ឆ្នាំ នៅម៉ាឡេស៊ីមានពិធីបុណ្យធំនិងតូចចំនួនជាង២០០។ បណ្ដា​រូប
ថតដែលបានតាំងបង្ហាញនៅទីនេះគឺបានថតនៅក្នុងពិធីបុណ្យពណ៌របស់ម៉ាឡេស៊ី
 ពិធីបុណ្យ Hari Merdeka ។ នេះគឺជាបណ្ដាពិធីបុណ្យធំៗរបស់​ប្រជាជនម៉ាឡែស៊ី។
 តាមនោះ យើងខ្ញុំមានគោលបំណងជួយទស្សនិកជនយល់​បន្ថែមអំពីអត្ថន័យនៃពិ
ធីបុណ្យរបស់យើងខ្ញុំ។ហើយឆ្នាំ ២០១៥​ម៉េឡេស៊ីនឹងជ្រើសរើសជាឆ្នាំរបស់ពិធីបុណ្យ។”

ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន - ảnh 3
លោក Ahmad Zaki M.S ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម (VAN DO)

          ​ចំណុចពិសេសនៃ៖បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ ​រូបភាព 
ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន នោះគឺ​ស្ថានទូត​នៃបណ្ដា​ប្រទេសអាស៊ាន
បានសហការជាមួយក្រុមហ៊ុនធ្វើដំណើរ​ និងទេសចរណ៍​របស់វៀតណាមឧទ្ទេស
នាមព័ត៍មានទេសចរណ៍ស្ដីអំពីបណ្ដា​ទួរនៅក្នុងនិងក្រៅប្រទេស​ទៀតផង។

          បន្ទាប់ពីពិព័រណ៌  បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាព ទឹក
ដី​ មនុស្សនៃបណ្ដាប្រទេសអាស៊ាន បណ្ដាផ្សារណាត់ សិក្ខាសាលាពន្លឿនការ​ផ្សព្វ
ផ្សាយទេសចរណ៍រវាងបណ្ដាប្រទេស ជាសមាជិកអាស៊ាន នឹងបន្ត​ប្រព្រឹត្តទៅនា
ដើមឆ្នាំ២០១៥។ ក្នុងនោះមានសិក្ខាសាលាចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ទេសចរណ៍អាស៊ាន ដំណាក់កាល ២០១៦-២០២០​ នឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ
២០១៥នៅសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ