បង្កើនការផ្សព្វផ្សាយសិល្បៈឥណ្ឌូនេស៊ីទៅកាន់យុវវ័យវៀតណាម

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។ ពិតណាស់ថា នាប៉ុន្មានឆ្នាំថ្មីៗនេះ វប្បធម៌ឥណ្ឌូនេស៊ីត្រូវបានផ្សព្វផ្សាយទៅកាន់យុវវ័យវៀតណាមយ៉ាងទូលំទូលាយ។ កាលពីមុន ភាសារ Bahasa (ភាសាឥណ្ឌូនេស៊ី) និងសិល្បៈដូចជា គំនូរ Batil និងរបាំប្រពៃណី គឺនៅតែចំឡែកចំពោះប្រជាជនវៀតណាមនោះ ប៉ុន្តែ នាបច្ចុប្បន្ននេះ រួមជាមួយការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
បង្កើនការផ្សព្វផ្សាយសិល្បៈឥណ្ឌូនេស៊ីទៅកាន់យុវវ័យវៀតណាម - ảnh 1 ថ្នាក់រាំរបាំឥណ្ឌូនេស៊ី

ក្នុងអំឡុងពេល ១២ ឆ្នាំ នេះ បន្ទប់ប្រជុំជីវភាពពហុមុខងាររបស់ស្ថានអគ្គកុងស៊ុលបានក្លាយទៅជាអាស័យដ្ឋានវប្បធម៌កដ៏ជិតស្និទ្ធិរបស់និស្សិតដែលយកចិត្តទុកដាក់ និងស្រឡាញ់ចូលចិត្តភាសា និងវប្បធម៌ឥណ្ឌូនេស៊ី។ ជារៀងរាល់សប្តាហ៍ នាថ្ងៃអង្គារ និងថ្ងៃព្រហស្បត៍នោះ និស្សិតនៃមុខវិជ្ជាភាសាឥណ្ឌូនេស៊ី នៃមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុសស្ត្រទីក្រុងហូជីមិញបានមកដល់ទីនេះ ដើម្បីរៀនក្បាច់រាំ។ មាននិស្សិតចំនួន ៨ រូប មានទឹកមុខសប្បាយរីករាយ ស្លៀកពាក់សម្លៀកបំពាក់ Batik ពណ៌ផ្កាឈូក និងពណ៌លឿងប្រពៃណីរបស់ខេត្ត Aceh ឥណ្ឌូនេស៊ី ពាក់មួកពណ៌ខ្មៅ និងកាន់ប្រដាប់គោះកំពុងហ្វឹកហាត់ក្បាច់រាំ Tari Selang Gilir។ កាយវិការ ហ្វឹកហាត់ក្បាច់រាំទាំងនេះទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។

“គិតត្រឹមបច្ចុប្បន្នេះ ប្អូនៗជាក្រុមហាត់រាំយូរបំផុតនៅស្ថានអគ្គកុងស៊ុល។ នាបច្ចុប្បន្នុប្បន្ននេះ ប្អូនៗអាចរាំរបាំប្រពៃណីរបស់ឥណ្ឌូនេស៊ីចំនួន ៨ ក្បាច់យ៉ាងស្ទាត់ជំនាញ។ ប្អូនៗកំពុងហាត់សមរបាំចំនួន ៣ ក្បាច់ ដើម្បីសម្ដែងនៅក្នុងកម្មវិធីជូបប្រាស្រ័យទាក់ទងវប្បធម៌ឥណ្ឌូនេស៊ីនៅខេត្ត Vung Tau។ ទន្ទឹមនឹងការជួយបង្ហាត់បង្រៀនក្បាច់រាំនោះ ស្ថានអគ្គកុងស៊ុលក៏បានជួយប្អូនតុបតែងមុខ ឲ្យខ្ចីសំលៀកបំពាក់ និងជូនទៅមកផងដែរ។ ម្យ៉ាងវិញទៀត តាមរយៈការហាត់រាំនោះ ប្អូនៗក៏បានសិក្សារៀនសូត្រភាសារឥណ្ឌូនេស៊ីទៀតផង”។

ប្អូន Huynh My Phoi និស្សិតឆ្នាំចុងក្រោយ នៃមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុសស្ត្រទីក្រុងហូជីមិញ ប្រធានក្រុមនិស្សិតនៃមុខវិជ្ជាភាសាឥណ្ឌូនេស៊ី និងមិត្តរួមថ្នាក់បានចូលរួមថ្នាក់របាំនេះបាន ៤ ឆ្នាំ ហើយ។ ទន្តឹមនឹងការរៀន និងហ្វឹកហាត់ក្បាច់រាំនោះ ប្អូន Huynh My Phoi ក៏បានជួយបង្ហាត់សិក្ខាកាមថ្មីនូវក្សាច់រាំប្រពៃណីទៀតផង។ លោកស្រី Ghata បុគ្គលិកមួយរូបនៃស្ថានអគ្គកុងស៊ុល និងជាគ្រូបង្រៀននៃថ្នាក់រាំនេះបានឲ្យដឹងថា

“នាងខ្ញុំបានគ្រប់គ្រងថ្នាក់រាំនេះក្នុងរយៈពេលយូរហើយ។ នាបច្ចុប្បន្នេះ វគ្គរបាំនេះមាននិស្សិតចំនួន ២៩ នាក់។ វគ្គនេះបានបែងចែកជា ២ ថ្នាក់ រួមមាន៖សិក្ខាកាមថ្មី និងសិក្ខាកាមចាស់។ សិក្ខាកាមថ្មីនិងត្រូវបានរៀនក្បាច់រាំប្រពៃណីបុរាណ ចំណែកឯសិក្ខាកម្មថ្មីនឹងត្រូវបានរៀនក្បាច់រាំថ្មី។ នាបច្ចុប្បន្នេះ សិក្ខាកាមថ្មីកំពុងបានរៀនក្បាច់រាំ Mamri ចំណែកឯសិក្ខាកាមចាស់ត្រូវបានរៀនក្បាច់រាំ Selanggilir និង Tari Warak វិញ។  Saman គឺជាក្បាច់រាំពិបាករៀនបំផុត ដោយសារក្បាច់រាំនេះតម្រូវឲ្យនាដកត្រូវរាំផង និងច្រៀងផង”។

Saman គឺជាក្បាច់រាំ ដែលត្រូវបានជនជាតិ Gayo នៅខេត្ត Aceh សម្ដែងនៅក្នុងព្រឹត្តិការណ៍ដ៏នក្ខត្តឫក្ស ហើយជាក្បាច់រាំអបអរសាទរទិវាប្រសូត្ររបស់ព្រះអាឡា Nabi Muhammad។ ក្បាច់រាំនេះស្ទើរតែមិនប្រើប្រាស់តន្ត្រីឡើយ។ ប្អូន Nguyen Phuong Trinh និស្សិតឆ្នាំ ទី ២ នៃមុខវិជ្ជាភាសាឥណ្ឌូនេស៊ី នៃ មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុសស្ត្រទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“ក្បាច់រាំ Saman  ពិតជាពិបាករាំណាស់ ប្អូនបានហាត់រាំអស់រយៈពេល ៣ ខែហើយ។ នាគ្រាដំបូង ប្អូនត្រូវទន្ទិញចាំមាត់បទចម្រៀងជាភាសារ
របស់ជនជាតិ Gayo។ បន្ទាប់មកគឺត្រូវរៀនក្បាច់រាំយ៉ាងម៉ត់ចត់។ ក្បាច់រាំនេះបានលើកត្រដែតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ បានជាប្អូនៗត្រូវរួមសហការឲ្យបានស៊ីចង្វាក់គ្នា”។

ជាយូរណាស់មកហើយ ថ្នាក់របាំរបស់ស្ថានអគ្គកុងស៊ុលបានក្លាយទៅជាទីកន្លែងសម្រាប់និស្សិតមុខវិជ្ជាភាសាវិទ្យាឥណ្ឌូណេស៊ីមកសិក្សារៀនសូត និងបំប៉នភាសាឥណ្ឌូនេស៊ី ក៏ដូចជាចូលរួមព្រឹត្តិការណ៍វប្បធម៌របស់ឥណ្ឌូនេស៊ីនៅទីក្រុងហូជីមិញ និងបណ្ដាខេត្តនៅភាគខាងត្បូង។ ពិតណាស់ថា ការខិតខំប្រឹងប្រែងផ្សព្វផ្សាយវប្បធម៌ និងភាសាឥណ្ឌូនេស៊ីទៅកាន់យុវវ័យវៀតណាមគឺទទួលបានលទ្ធផលជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ