បណ្ដាថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសវៀតណាម

(VOV៥)_ក្នុងប៉ុន្មានថ្ងៃនៅពាក់កណ្ដាលខែមេសានេះ បរិយាកាសថ្ងៃ​ចូលឆ្នាំ
ថ្មី របស់ប្រជាជនកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា…។ល។ កំពុងមានវត្ត​មាននៅតំបន់ ជាច្រើនក្នុងទូទាំងប្រទេសវៀតណាម។ ក្នុងតំបន់និមួយៗ ថ្ងៃបុណ្យចូលឆ្នាំថ្មីបាន រៀបចំឡើងមានចរិតលក្ខណះខុសពីគ្នាក្តី ប៉ុន្តែ អ្វីៗទាំងអស់សុទ្ធតែមានក្តី
សប្បាយរីករាយ ជិតស្និទ្ធ និងសាមគ្គីភាពរវាងបណ្ដាអ្នកដែលបានឃ្លាត​ឆ្ងាយពី ស្រុកកំណើតជាមួយទឹកដីនិងមនុស្សវៀតណាម។

បណ្ដាថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសវៀតណាម - ảnh 1
បណ្ដាថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសវៀតណាម

រដ្ឋធានីហាណូយជាស្រុកកំណើតទី២របស់ខ្ញុំ។ ហាណូយជិតស្និទ្ធិផង សកម្មផង ដូចនឹងអ្វីៗនៅរាជធានីភ្នំពេញជាតំបន់ដែលខ្ញុំកើតធំដឹងក្តី​។ ​ដូច្នេះ  ការទទួលបុណ្យចូលឆ្នាំថ្មីនៅវៀតណាម ក៏ដូចជានៅកម្ពុជាដែរ។ នេះគឺជាការ សំណេះសំណាលរបស់បងបញ្ញា កូនប្រសារវៀតណាមមួយ​នាក់។ ចំពោះបង  បុណ្យចូលឆ្នាំថ្មីជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ជាឱកាសពិសេសមួយដើម្បីគ្រួ
សារ មិត្តភក្តិជួបជុំគ្នា។ បងបញ្ញាអោយដឹងថែមទៀតថា÷

          “ ការទទួលបុណ្យចូលឆ្នាំថ្មីនៅវៀតណាម កក់ក្តៅណាស់ ដូចជា​ទទួល
បុណ្យ ចូលឆ្នាំថ្មីនៅកម្ពុជាដែរ។ ជាប្រចាំឆ្នាំ ក្នុងថ្ងៃចូលឆ្នាំថ្មី ខ្ញុំក៏ទៅ​វត្ត ទៅសាក់ សួរសុខទុក្ខ ជួបប្រាស្រ័យបងប្អូន មិត្តភក្តិ។ ជាពិសេស ក្នុង​ឱកាសចូលឆ្នាំថ្មីឆ្នាំ
នេះ  សេចក្ដីសប្បាយរីករាយរបស់គ្រួសារខ្ញុំត្រូវបានកើនឡើងជាទ្វេដង  ដោយ សារមានសមាជិកថ្មីមួយនាក់ទៀតផង។​” 

នៅអន្តេវាសិកដ្ឋាន មហាវិទ្យាល័យពហុវិទ្យាហាណូយ បានចងលំអរដោយ
ប៉េងប៉ោង បាក់ដាអបអរសាទរបុណ្យចូលឆ្នាំថ្មី និងបណ្ដានិស្សិតឡាវ កម្ពុជាក្នុង
សំលៀកបំពាកប្រពៃណី និងលោកគ្រួ អ្នកគ្រូ មិត្តភក្តវៀត​ណាមច្រៀងផង រាំផង  និងពិសារម្ហូបអាហារប្រពៃណីឡាវនិងកម្ពុជាផង។ មិត្ត Daymon Viranon សិក្ខា
កាម ឡាវម្នាក់ ដែលកំពុងបំពេញ​ការសិក្សា​រ​នៅ​មហាវិទ្យាល័យរដ្ឋបាលជាតិ  បានចែករំលែកថា÷

          “ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ ខ្ញុំសប្បាយរីករាយណាស់។ ​និង ពិសេសគឺបានទទួលបុណ្យចូលឆ្នាំថ្មីនៅវៀតណាម។ ខ្ញុំឃើញថា÷បានសិក្សារនៅ វៀតណាម ក៏ដូចជានៅក្នុងប្រទេសឡាវដែរ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ
បណ្ដាលោកគ្រូ  អ្នកគ្រូ មិត្តភក្តិដែលបានជួយឧបត្ថម្ភ បង្ហាត់​បង្រៀន និងបង្ក លក្ខណះងាយស្រួលបំផុតចំពោះប្អូនៗក្នុងការសិក្សារនិងជីវភាពរស់នៅ។”

          អាចឃើញចំណុចរួមមួយរបស់ជនបរទេសទទួលបុណ្យចូលឆ្នាំថ្មី​របស់ខ្លួន
នៅ វៀតណាម នោះគឺចង់ឧទ្ទេសនាមអំពីបណ្ដាចំណុចវប្បធម៌ដ៏លេចធ្លោ របស់ ប្រទេសខ្លួន ចំពោះមិត្តភាក្សាវៀតណាម និងឆ្ពោះកូនចៅខ្លួននឹករលឹកដល់ប្រភព
ដើមរបស់ខ្លួនដែរ។ បងបញ្ញាបានអោយដឹងថែមទៀតថា÷

          “ ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី ខ្ញុំតែងតែធ្វើមុខម្ហូបខ្មែរ ដើម្បីអញ្ជើញ​បង​ប្អូន និងមិត្តភក្តិ។ នេះគឺជាឱកាសដើម្បីខ្ញុំនឹករលឹកដល់ស្រុកកំណើត​កម្ពុជា ផង និងឧទ្ទេសនាមអំពីវប្បធម៌ខ្មែរផង។ ខ្ញុំមានគំរោងនឹងបង្រៀនអោយកូនខ្ញុំ
ចេះ ទំនៀមទំលាប់របស់ខ្មែរ។ ​ក្នុងប៉ុន្មានឆ្នាំទៀត ខ្ញុំនឹងនាំ​កូនទៅស្រុក ដើម្បី
កូនយល់ ដឹងបន្ថែមអំពីទំនៀមទំលាប់របស់ប្រជាជនខ្មេរដែរ។”​

បណ្ដាថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសវៀតណាម - ảnh 2
និស្សិតខ្មែរទទួលបុណ្យចូលឆ្នាំថ្មីនៅប្រទេសវៀតណាម

          ចូលរួមទទទួលបុណ្យចូលឆ្នាំថ្មីជាមួយមិត្តកម្ពុជានានា បណ្ដាមិត្តជា​និស្សិត វៀតណាម បានអោយដឹងថា÷ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរសប្បាយរីករាយណាស់
 និងចូលចិត្តបទចំរៀង​និងរបាំប្រពៃណីរបស់មិត្ត ជាពិសេសគឺ​ទំនៀមទំលាប់ជះ ទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ មិត្ត Thu Trang និស្សិត​នៃមហាវិទ្យាល័យ សេដ្ឋកិច្ចបានអោយដឹងថា÷ ​

          “ នេះគឺជាលើកដំបូងខ្ញុំបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា។​ ខ្ញុំ សប្បាយរីករាយណាស់។ ខ្ញុំនឹងទៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីទឹកដីនិង
មនុស្សកម្ពុជា។”​

          ទោះបីជា ជនបរទេសម្នាក់ៗមកពីប្រទេសណានិងធ្វើការក្នុងវិស័យណា
ក៏ដោយ ប៉ុន្តែ ​គេជានិច្ចកាលលៃទុកមនោសញ្ជេតនាពិសេសមួយ​សំរាប់​ទឹកដី និងមនុស្សវៀតណាមដែរ។ ឆ្នាំចាស់បានកន្លងផុតទៅហើយ​ និងឱកាសបុណ្យ ចូលឆ្នាំថ្មីបានមកដល់ យើងខ្ញុំបណ្ដាអ្នកធ្វើកម្មវិធីផ្សាយជា​ភាសាខ្មែរ វិទ្យុសម្លេង វៀតណាម សូមប្រសិទ្ធិពរជូនអស់លោកអ្នកនាង​មានសុខភាពល្អ សុភមង្គល
 គ្រប់ប្រការ…៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ