វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល

          (VOV)_វៀតណាមនិងឡាវជាប្រទេសជិតខាង មានទំនាក់ទំនងជិតស្និទ្ធិ​តាំង
ពីយូរណាស់មកហើយ។ ក្នុងប្រវត្តិសាស្ត្រតស៊ូ ដណ្ដើមឯករាជ្យ សេរីភាព​របស់ប្រ
ជាជាតិនិមួយៗ ទំនាក់ទំនងនេះបានបក្សទាំងពីរ រដ្ឋទាំងពីរ យកចិត្តទុកដាក់ជាពិ
សេសថែមទៀត ពី១ថ្ងៃទៅ១ថ្ងៃ។ តាំងពីឆ្នាំ១៩៧៧មក រដ្ឋ​ទាំងពីរបានចុះហត្ថលេ
ខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងបណ្ដុះបណ្ដាល ត្រូវបានចាត់ទុកជា​វិស័យសហប្រតិបត្តិការមូល
ដ្ឋាន គ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ។

វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល - ảnh 1
វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល

          ដើម្បីអភិវឌ្ឍន៍និងលើកកំពស់គុណភាពប្រភពធនធានមនុស្ស តាំងពី​ទស្សវត្ស៍ទី៩០មក ក្រសួងអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរ បានមានគោល
ការណ៍បណ្ដុះបណ្ដាលនិស្សិតឡាវ នៅថ្នាក់ឧត្តមសិក្សា និងក្រោយ​ឧត្តមសិក្សា 
ដោយប្រមូលផ្តុំចូលក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកស្រី 
Nguyen Thi Thanh Minh នាយិការង នាយកដ្ឋាន​អភិវឌ្ឍន៍អប់រំក្រៅប្រទេស​នៃ
ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម បានអោយដឹងថា៖ 

          “ គិតមកដល់ឆ្នាំ ២០១៤កន្លងទៅនេះ បរិមាណនិស្សិតឡាវបានមក​បណ្ដុះ
បណ្ដាលនៅ​វៀតណាមគឺមាន​៨ពាន់នាក់។ មុនពេលចូលរៀននៅមហាវិទ្យាល័យ
 ​និស្សិតឡាវទាំងឡាយនឹងបានប្រមូលផ្តុំរៀនភាសាវៀតណាម ដើម្បីលើកកំពស់
គុណភាព និង​ប្រសិទ្ធិភាពនៃការសិក្សាររៀនសូត្រ។”

វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល - ảnh 2
វៀតណាម-ឡាវជំរុញកិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាល

          ដោយផ្អែកទៅលើបណ្ដាកិច្ចព្រមព្រៀងជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្ស​
ទាំងពីរ រដ្ឋទាំងពីរ វៀតណាមនិងឡាវបានបង្កើតគណៈកម្មាធិការសហប្រតិបត្តិ
ការអន្តររដ្ឋាភិបាលនិង អនុគណៈកម្មាធិការសហប្រតិបត្តិការនៅប្រទេសនិមួយៗ 
ដើម្បីបូកសរុប វាយតំលៃអំពីស្ថានភាពសហប្រតិបត្តិការវប្បធម៌ អប់រំ រវាង​ប្រទេស
ទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ អនុរដ្ឋមន្ត្រី​ក្រសួងអប់រំនិងកីឡាឡាវ លោក Kongsy Sengmany បានអោយដឹងថា៖

          “ ​ក្នុងឆ្នាំកន្លងទៅ ការសិក្សារបស់និស្សិតឡាវនៅវៀតណាមត្រូវបានលើក​កំ
ពស់ពីមួយថ្ងៃទៅ១ថ្ងៃ។ ពីព្រោះថា៖មុនពេលទៅរៀននៅវៀតណាម បណ្ដា​និស្សិត
ឡាវបានរៀនភាសាវៀតណាមនៅសកលវិទ្យាល័យឡាវ ក្នុងរយៈពេល​៣ខែ ។ 
ហើយនាយករដ្ឋមន្ត្រីឡាវក៏បានចេញអនុក្រិតស្ដីពីការជ្រើសរើសនិស្សិតឡាវមក
សិក្សារៀនសូត្រនៅវៀតណាម ដែលក្នុងនោះបានកំណត់អំពីពន្ទុជ្រើសរើសចាប់
ពីខ្ពស់ជាងមធ្យម​ នេះគឺជាចំណុចថ្មីក្នុងការជ្រើសរើស​និស្សិតដែរ។”

          ចំពោះមុខតម្រូវការអំពីការអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងពីរ ក្នុងដំណាក់
កាលថ្មី ការលើកកំពស់គុណភាព និងប្រសិទ្ធិភាពក្នុងការបណ្ដុះបណ្ដាលប្រភពធ
នធាន​មនុស្សគុណភាពខ្ពស់ សំរាប់ឡាវជាភារកិច្ចនយោបាយដ៏សែនសំខាន់ ដូច្នេះ
កិច្ចសហប្រតិបត្តិការអប់រំនិងបណ្ដុះបណ្ដាលមានអត្ថន័យយុទ្ធសាស្ត្រក្នុងដំណាក់​កាល ២០១១-២០២០។ នាពេលខាងមុខនេះ ដើម្បីលើកកំពស់គុណភាព​និងប្រ
សិទ្ធិភាពកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ក្នុងវិស័យអប់រំ និង​អភិវឌ្ឍន៍​ប្រ
ភពធនធានមនុស្ស ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរួម​សហការ
ជាមួយក្រសួងអប់រំ និងកីឡាឡាវ បន្តលាតត្រដាងអនុវត្តបណ្ដាកម្មវិធីសហប្រតិ
បត្តិការអំពីអប់រំ។ លោក Somphon Sichalon ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅវៀត
ណាមបានសង្កត់ធ្ងន់ថា៖

          “ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋាភិបាលនៃប្រទេសទាំងពីរឡាវនិងវៀត​
ណាម​ បានផ្តល់អាទិភាពជាច្រើនសំរាប់ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស​
ក្នុងដំណាក់កាលថ្មី។ ប្រទេសទាំងពីរកំពុងដំណើការផ្លាស់ប្តូរថ្មី ធ្វើសមាហរណ​កម្ម
អន្តរជាតិនេះ បញ្ហាអប់រំ-បណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាព​ ដើរ
តួនាទីកាន់តែសំខាន់។”

          ក្រឡែកមើលឡើងវិញលើកំណាត់ផ្លូវសហប្រតិបត្តិការ វៀតណាម-ឡាវ ​
តាំងពីរពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ ត្រូវបាន​ពង្រឹង
និងពង្រីកជានិច្ច ហើយទទួលបានសមិទ្ធិផលជាច្រើន។ លទ្ធផលទាំងនេះបានរួម
ចំណែកជាក់ស្ដែងអោយចំណងសាមគ្គីភាព មិត្តភាព កាន់តែអភិវឌ្ឍន៍​ពីមួយថ្ងៃ
ទៅមួយថ្ងៃរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ