សេចក្ដីព្រាងធ្វើវិសោធនកម្មច្បាប់ពលករឥណ្ឌូនេស៊ី-របត់សំខាន់ចំពោះអ្នកបំរើការផ្ទះ

  (VOV5)-ដូចជាប្រទេសផ្សេងៗទៀត នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីកំពុងប្រឈមមុខនឹង បណ្ដាបញ្ហាធំៗ ក្នុងការ​ដោះស្រាយបញ្ហាការងារធ្វើ និងការពារផលប្រយោជន៍សំរាប់
ប្រជាពលករ ជាពិសេសគឺមុខរបរបំរើការផ្ទះ។ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំ
ខាន់ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្មច្បាប់នេះគឺនាំចេញបណ្ដាការកំណត់អំពីប្រាក់
ខែ លក្ខណះធ្វើការ និងបណ្ដាបទដ្ឋាន សំណូមពរតម្រូវការចំពោះក្រុមមុខសញ្ញានេះ។

          នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីមានពលករបំរើការផ្ទះចំនួន១០,៧លាននាក់ នៅក្នុងគ្រួ
សារផ្សេងៗ។ ភាគច្រើន​គេមកពីបណ្ដាតំបន់ជនបទ ដោយបានរៀនសូត្រដល់ថ្នាក់
បថម សិក្សារប៉ុណ្ណោះ។ កំរិតប្រាក់ខែ និងលក្ខណះធ្វើការរបស់អ្នកបំរើមិនទាន់ បាន ធានានៅញើយ។បណ្ដាអ្នកបំរើនៅឥណ្ឌូនេស៊ីតែងតែធ្វើការ​១២ម៉ោង ក្នុងមួយថ្ងៃ
ដោយ​គ្មានថ្ងៃសំរាក់​។ ទន្ទឹមនឹងនោះ បណ្ដាពលករទាំងនេះមិនទាន់បានច្បាប់ការពារ
ទេ។ លោក Poempida Hidayatulloh អ្នកនីតិបញ្ញាត្តិ នៃគណះបក្ស Golkar បានអោយដឹង
ថា÷

          “ នាបច្ចុប្បន្ន គ្រួសារនិមួយៗជួលអ្នកបំរើដោយគេសង្ឃឹមថា អ្នកបំរើ រ៉ាប់រងការ
ងារក្នុងផ្ទះ ទាំងស្រុង​។ ប្រការនេះគ្មានយុត្តិធម៌ទេ ពីព្រោះការទទួល​បន្ទុកសមស្រប
ជាមួយ​ប្រាក់ខែ ដែលអ្នកបំរើត្រូវទទួលបាន។”

មូលហេតុមួយដែលកំរិតប្រាក់ខែរបស់មុខសញ្ញាពលករនេះនៅទាបគឺពួកគេមិន
បានបណ្ដុះបណ្ដាល។ ក្នុងពេលនោះ បុគ្គលិកថែទាំកុមារដែលបានឆ្លងកាត់ចូលរៀន
នៅបណ្ដាវគ្គសិក្សាសារវន្តអំពីជីវជាតិ ​បំប៉ន់​សុខភាពគេមានកំរិតប្រាក់ខែចំនួន៣០០
ដុល្លារ អាមេរិកក្នុង១ខែ។ ក្នុងនោះ កំរិតប្រាក់ខែរបស់អ្នកបំរើដែលមិនបានឆ្លងកាត់
បណ្ដុះបណ្ដាបានស្មើនឹង១/២ តែប៉ុណ្ណោះ ការងាររបស់គេ រួមទាំង​ថែទាំកុមារ និងការ
ងារក្នុងផ្ទះ។ លោកស្រី Niken Rahendrawan អ្នកប្រើប្រាស់អ្នកបំរើការផ្ទះបានអោយដឹង
ថា÷        

  “ ពេលដែលអ្នកបំរើចាប់ផ្ដើមធ្វើការ ​យើងខ្ញុំយកចិត្តទុកដាក់ដល់ភាពឈ្លាសវៃ

របស់គេ។ អ្នកឈ្លាសវៃមិនមែនជាអ្នកឧស្សាព្យាយាមទេ។ ដូច្នេះ យើងខ្ញុំបាន ដាក់
ចេញកំរិត ប្រាកខែតាមការព្រមព្រៀងមុន។”

ទន្ទឹមនឹងការធារនាផលប្រយោជន៍ជាសារវន្តរបស់អ្នកបំរើការងារផ្ទះក្នុងគ្រួសារ សេចក្ដីព្រាងធ្វើវិសោធនកម្មច្បាប់នៅឥណ្ឌូនេស៊ីក៏បានកំណត់អំពីការបណ្ដុះបណ្ដា
មុខវិជ្ជាជីវះចំពោះបណ្ដាក្រុមហ៊ុនកណ្ដាលជំនាញបញ្ជូនអ្នកបំរើការផ្ទះ។ ស្រុះ ចិត្ត គំនិតចំពោះខ្លឹមសារនេះ លោកស្រី Ruminah ប្រធានការិយាល័យជ្រើរើសអ្នកបំរើការ
នៅទីក្រុង jakata បានអោយដឹងថា÷

          “ ការប្ដុះបណ្ដាលពលករត្រូវទាមទារចំណាយនានា ដូចជា÷​ឧបករណ៍សិក្សារ ​គ្រូបង្រៀនណែនាំ។ ចំណាយសេវាកម្មនឹងផ្លាស់ប្តូរ។កំរិតប្រាក់ខែរបស់អ្នកបំរើការក៏
បានកែលំអរ។”

នាបច្ចុប្បន្នតម្រូវការជ្រើសរើសពលករបំរើការងារក្នុងគ្រួសារនៅឥណ្ឌូនេស៊ីបាន
កើនឡើង ពេលនោះ អ្នកចុះឈ្មោះធ្វើការងារក្នុងគ្រួសារត្រូវថយចុះ។ ដោយហេតុនេះ ការធានាខាងច្បាប់ លក្ខណៈពលកម្មនិងកំរិតប្រាក់ខែចំពោះ អ្នកបម្រើក្នុងគ្រួសារនឹង
ជួយឧបត្ថម្ភ បណ្ដាអ្នកជ្រើសរើសពលករសង្ឃឹមថា÷ ​កែលំអរស្ថានភាពកង្វះ បងពលករនាបច្ចុប្បន្ន។ ក្រៅពីនោះ ពង្រាងច្បាប់ពលកម្មថ្មីរបស់ឥណ្ឌូណេស៊ី នឹងជួយឧបត្ថម្ភពលករយល់ដឹងយ៉ាងច្បាស់លាស់តួនាទី សិទ្ធិ ផលប្រយោជន៍

និងការទទួលខុសត្រូវរបស់ខ្លួន។ ពង្រាងច្បាប់នេះក៏បានកត់សម្គាល់ការវាយ តំលៃដោយសមភាពចំពោះការរួមវិភាគទានរបស់មុខសញ្ញាពលកម្មនេះក្នុង សង្គម។ របត់នេះនឹងក្លាយទៅជាការពិតជាក់ស្តែង ប្រសិនបើ រដ្ឋសភា ឥណ្ឌូណេស៊ីអនុម័តលើពង្រាងច្បាប់នេះ នាចុងឆ្នាំ ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ