សមាគមអ្នកកាសែតវៀតណាមនិងថៃបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលភាសាសម្រាប់អ្នកយកព័ត៌មាន

(VOVWORLD) -បន្ទាប់ពីការបង្កើតសហគមន៍អាស៊ាន តម្រូវការព័ត៌មានរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានបានកើនឡើងយ៉ាងខ្លាំង។ ប្រការនេះទាមទារអោយអ្នកកាសែតត្រូវមានសមត្ថភាពគ្រប់គ្រាន់ថែមទៀតអំពីភាសានិងការយល់ដឹងវប្បធម៌របស់ប្រទេសនីមួយៗទៀតផង។ ដោយយល់ឃើញអំពីតម្រូវការនេះ សមាគមអ្នកកា សែតវៀតណាមនិងសមាគមអ្នកកាសែតថៃបានសហការក្នុងការរៀបចំថ្នាក់បង្រៀនភាសាថៃនិង   វៀតណាមសម្រាប់អ្នកសារព័ត៌មានមកពីប្រទេសទាំងពីរ។ ចូលរួមថ្នាក់ទាំងនេះអ្នកកាសែតមកពីប្រទេសទាំងពីរនឹងមានឱកាសប្រាស្រ័យប្រើភាសាថ្មី និងយល់ដឹងបន្ថែមអំពីវប្បធម៌របស់គ្នាទៅវិញទៅមក។

បន្ទាប់ពីការបង្កើតសហគមន៍អាស៊ាន តម្រូវការព័ត៌មានរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានបានកើនឡើងយ៉ាងខ្លាំង។ប្រការនេះទាមទារអោយអ្នកកាសែតត្រូវមានសមត្ថភាពគ្រប់គ្រាន់ថែមទៀតអំពីភាសានិងការ យល់ដឹងវប្បធម៌របស់ប្រទេសនីមួយៗទៀតផង។ ដោយយល់ឃើញអំពីតម្រូវការនេះ សមាគមអ្នកកាសែត វៀត ណាមនិងសមាគមអ្នកកាសែតថៃបានសហការក្នុងការរៀបចំថ្នាក់បង្រៀនភាសាថៃនិង   វៀតណាមសម្រាប់អ្នកសារព័ត៌មានមកពីប្រទេសទាំងពីរ។ ចូលរួមថ្នាក់ទាំងនេះអ្នកកាសែតមកពីប្រទេសទាំងពីរនឹងមានឱកាសប្រាស្រ័យ ប្រើភាសាថ្មី និងយល់ដឹងបន្ថែមអំពីវប្បធម៌របស់គ្នាទៅវិញទៅមក។

សមាគមអ្នកកាសែតវៀតណាមនិងថៃបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលភាសាសម្រាប់អ្នកយកព័ត៌មាន - ảnh 1

សមាគមអ្នកកាសែតវៀតណាមនិងថៃបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលភាសាសម្រាប់អ្នកយកព័ត៌មាននៃប្រទេសទាំងពីរ

“មិត្តចេញពីកន្លែងធ្វើការនាម៉ោងប៉ុន្មាន?

ខ្ញុំចេញពីកន្លែងធ្វើការនាម៉ោង៥ល្ងាច។

មិត្តចូលចិត្តទៅទេសចរណ៍នៅទីណា?

ខ្ញុំចូលចិត្តទៅទេសចរណ៍នៅថៃ។”

នៅក្នុងបន្ទប់រៀនមានផ្ទៃដីជាង៤០ម៉ែត្រការ៉េ នៅជាន់ទី៧នៃទីស្នាក់ការសមាគមមានអ្នកកាសែត វៀត ណាម និស្សិតជាង ២0 នាក់កំពុងខំប្រឹងប្រែងស្ដាប់គ្រូនិយាយ។ សិក្ខាកាមនៅទីនេះភាគច្រើនជាអ្នកកាសែតមកពីវិទ្យុ ទូរទស្សន៍និង ស្ថាប័នសារព័ត៌មាននានានៅក្នុងប្រទេសវៀតណាម។ ដោយឡែក ក៏មានបុគ្គលិកធ្វើការនៅសមាគមអ្នកកាសែតវៀតណាមផង ពីព្រោះពួកគេចូលចិត្តភាសាថៃ បានជាចូលរួម។ វគ្គសិក្សាចាប់ផ្តើមនៅចុងខែកញ្ញានិងធ្វើឡើងជារៀងរាល់ព្រឹកថ្ងៃសៅរ៍។ នៅទីនេះ បណ្ដាសិក្ខាកាមបានរៀនអំពីការបញ្ចេញសំលេងជាភាសាថៃនិងរៀនវេយ្យាករណ៍ វាក្យសព្ទ។

“សមាគមអ្នកកាសែតហាណូយមានទំនាក់ទំនងល្អជាមួយសមាគមអ្នកកាសែតថៃ ជាពិសេសសមាគមអ្នកកាសែតឈៀងម៉ៃ។ ជារៀងរាល់ឆ្នាំយើងរៀបចំការផ្លាស់ប្តូរគណៈប្រតិភូរវាងបណ្ដាសមាគម។ ខ្ញុំបានចូលរួមថ្នាក់រៀនភាសាថៃនេះ ដើម្បីអាចទាក់ទងផ្ទាល់ជាមួយគ្នាជាភាសាថៃ អំពីវិជ្ជាជីវៈនិងទំនាក់ទំនងរវាងសមាជិកនៃសមាគមអ្នកកាសែតពីរ។ខ្ញុំចូលចិត្តរៀនភាសាថៃណាស់។”

វាយតំលៃអំពីថ្នាក់រៀននេះ អ្នកគ្រូ Trinh Thi Thu Ha គ្រូបង្រៀននៅថ្នាក់រៀននេះ ជាគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ មហាវិទ្យាល័យ ហាណូយ  បានអោយដឹងថា៖

        “ជារៀងរាល់ថ្ងៃ សិក្ខាកាមនឹងសិក្សាលើប្រធានបទដូចជាការសួរសុខទុក្ខ ការណែនាំខ្លួនឯងសកម្មភាពប្រចាំថ្ងៃ ...លៗ  ទន្ទឹមនឹងនោះ យើងខ្ញុំក៏ព្យាយាមឧទ្ទេសនាមអំពីពិធីបុណ្យ Loi Krathong- ពិធីបុណ្យបណ្ដែតប្រទីបនៅថៃទៀតផង។ សិក្ខាកាមទាំងអស់ចង់រៀននិងចូលចិត្តភាសាថៃណាស់។”  

នេះជាលើកដំបូងហើយដែលសមាគមអ្នកកាសែតវៀតណាមបានសហការជាមួយសមាគមអ្នកកាសែតថៃរៀបចំថ្នាក់រៀនភាសាថៃសម្រាប់អ្នកកាសែតវៀតណាម។ នៅចុងបញ្ចប់នៃវគ្គសិក្សានេះ សិក្ខាកាមមានពិន្ទុខ្ពស់ទីបំផុតលេខ១និងលេខ២នឹងមានឱកាសចូលរៀននៅស្ថាប័នសារព័តមានថៃទៀតផង។ លោក Anucha Charoenpo ប្រធានសមាគមអ្នកកាសែតថៃបាននិយាយថា៖

“ ខ្ញុំសប្បាយចិត្តណាស់ពេលដែលសិក្ខាកាមយល់អំពីសារៈសំខាន់នៃភាសាថៃនិងវៀតណាម។ ការដែលអ្នកសារព័ត៌មានវៀតណាមអាចនិយាយ អាននិងសរសេរអក្សរថៃនឹងជួយអោយស្ថាប័នសារព័ត៌មាននៃប្រទេសទំាងពីរអាចជូនដំណឹងទៅលើទស្សនះជាច្រើន។” 

ប្រសិនបើនេះគឺជាថ្នាក់បង្រៀនភាសាថៃដំបូងសម្រាប់អ្នកកាសែតវៀតណាម

  គឺថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់អ្នកសារព័ត៌មានថៃបានរៀបចំឡើងពីឆ្នាំ២០១៣មកហើយ។ អវាយតំលៃអំពីការសិក្សាភាសាវៀតណាមរបស់អ្នកកាសែតថៃ លោក Chavarong Limpattamapannee ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកកាសែតថៃបានអោយដឹងថា៖

នៅពេលអ្នកកាសែតថៃរៀនភាសាវៀតណាមពួកគេនឹងមានឱកាសយល់ដឹងបន្ថែមអំពីប្រជាជនវៀត ណាម  អំពីវប្បធម៍និងជីវភាពរស់នៅរបស់ប្រជាជនវៀត ណាម។ ប្រការនេះនឹងផ្តល់ឱ្យអ្នកកាសែតនូវការយល់ដឹងស៊ីជម្រៅអំពីប្រទេសនៅក្នុងតំបន់ ជាពិសេសសម្រាប់ការសរសេរអត្ថបទនឹងត្រឹមត្រូវអំពីប្រទេសជិតខាង។ ប្រសិនបើពួកគេមិនមកប្រទេសវៀតណាមអ្នកកាសែតនឹងមិនដឹងថាតើទំនិញថៃទទួលបានការពេញនិយមចូលចិត្តយ៉ាងដូចម្តេចនៅប្រទេសវៀតណាម ហើយ ប្រជាជនវៀតណាមចូលចិត្តទៅទេសចរណ៍នៅថៃឬទេ?ការរៀនភាសាវៀតណាមនិងការអនុវត្តនៅវៀតណាមបានជួយអ្នកកាសែតថែយល់ដឹងអំពីប្រការទាំងនោះ។”

ពីលទ្ធផលដែលទទួលបាននោះ អ្នកកាសែតវៀតណាមនិងអ្នកកាសែតថៃបានបង្កើតគម្រោងការណ៍បើកថ្នាក់សិក្សាភាសាវៀតណាមនិងថៃនៅប្រទេស       នីមួយៗ។ ក្នុងអំឡុងកិច្ចចរចារវាងសមាគមអ្នកកាសែត វៀត ណាមនិងថៃ ដែលប្រព្រឹត្តទៅនៅហាណូយនាពាក់កណ្តាលខែតុលានោះ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ច សហប្រតិបត្តិការក្នុងវិស័យនេះ។ តាមនោះ បណ្ដាអ្នកកាសែតនឹងចេះបន្ថែមភាសាមួយទៀត យល់ដឹងបន្ថែមអំពីទឹកដីនិងមនុស្សរបស៉គ្នា និងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ