សាលាបឋមសិក្សាមិត្តភាព បារៀ កំពង់ធំ (Ba Ria Kampong Thom) - ចំណុចភ្លឺ ដែល​ពោរពេញ​ទៅ​ដោយលក្ខណៈមនុស្សធម៌នៅចំកណ្តាលព្រៃកៅស៊ូ នៅប្រទេសកម្ពុជា

(VOVWORLD) - ដោយមានដំបូលប្រក់ក្បឿងពណ៌ក្រហមឆើត ដែលមានទីតាំងស្ថិតនៅចំកណ្ដាលចំការកៅស៊ូដ៏ខៀវស្រងាត់នោះ សាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំ ហាក់ដូចជា ជាចំណុចគួរឲ្យមានចំណាប់អារម្មណ៍ នៅតំបន់ គំរោងកៅស៊ូវៀតណាមនៅកម្ពុជា។ 
សាលាបឋមសិក្សាមិត្តភាព បារៀ កំពង់ធំ (Ba Ria Kampong Thom) - ចំណុចភ្លឺ ដែល​ពោរពេញ​ទៅ​ដោយលក្ខណៈមនុស្សធម៌នៅចំកណ្តាលព្រៃកៅស៊ូ នៅប្រទេសកម្ពុជា - ảnh 1 សាលាបឋមសិក្សាមិត្តភាពបារៀ កំពង់ធំ (Ba Ria Kampong Thom) 

កុមារា កុមារីរាប់រយនាក់ ដែលជាកូនចៅរបស់កម្មករ ឬជាបងប្អូនប្រជាជនកម្ពុជានៅតំបន់គម្រោងនេះ គឺជាពលរដ្ឋមានផាសុខភាពនៃសាលាដ៏ធំទូលាយស្អាតបាតនិងបំពាក់ឧបករណ៍បង្រៀនគ្រប់គ្រាន់។ សិស្សានុសិស្សកម្ពុជាតែងតែហៅ សាលានេះគឺជាសាលានៃក្ដីសប្បាយរីយរាយហើយជានិមិត្តរូបនៃចំណងមិត្តភាពវៀតណាម - កម្ពុជា។

សាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ២០១៦ នៅខេត្ដកំពង់ធំ (កម្ពុជា) ដោយមានទឹកប្រាក់វិនិយោគជិត ៥ ម៉ឺនដុល្លារអាមេរិក ក្នុងនោះអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនភាគហ៊ុនកៅស៊ូបារៀកំពង់ធំ (ដែលជាអង្គភាពចំណុះសម្ព័ន្ធក្រុមហ៊ុនកៅស៊ូវៀតណាមនៅកម្ពុជា) និងអង្គការក្រៅរដ្ឋាភិបាល Room to Read បានរួមសហការជួយឧបត្ថម្ភសាលា។ សាលានេះមានសិស្សានុសិស្សសរុបចំនួន ១៨៦ នាក់ ហើយត្រូវបានសាងសង់នៅចំកណ្តាលព្រៃកៅស៊ូ ដោយមានផ្ទៃដីប្រមាណ ៩.៥១៤ ហិកតា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កូនចៅរបស់ពលករ កម្មករ ជនជាតិកម្ពុជានៅការដ្ឋានកៅស៊ូរបស់ក្រុមហ៊ុនកៅស៊ូបារៀកំពង់ធំអាចទៅសាលារៀន ព្រមទាំងបង្កើតអារម្មណ៍នឹងនរចិត្តសម្រាប់កម្មករនៅក្រុមហ៊ុនផងដែរ។ លោក Phung The Minh អគ្គនាយកក្រុមហ៊ុនកៅស៊ូបារៀកំពង់ធំបានឲ្យដឹងថា៖ “សាលាមានលោកគ្រូ និងអ្នកគ្រូត្រឹមតែ ៧ នាក់ប៉ុណ្ណោះ ប៉ុន្តែសុទ្ធតែជាគ្រូបង្រៀនដ៏សកម្ម។ ដោយទទួលបានការលើកទឹកចិត្ត និងការគាំទ្រពីក្រុមហ៊ុន បានជាលោកគ្រូ និងអ្នកគ្រូបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ព្រមទាំងទទួលបានការជឿទុកចិត្តរបស់ ឪពុកម្តាយសិស្ស។ ក្រៅពីនេះយើងខ្ញុំក៏បានដឹកជញ្ជូនសិស្សានុសិស្សពីផ្ទះទៅកាន់សាលារៀនទៅវិញទៅមកផងដែរ។ ហេតុដូច្នេះ ឪពុកម្តាយជាកម្មករនៅទីនេះ គឺនឹងនរចិត្តបំពេញការងាររបស់ខ្លួនដោយមិនវារម្ភនឹងកូនៗផង”។

កម្មវិធីសិក្សារបស់សិស្សានុសិស្សថ្នាក់ដំបូងត្រូវបានលោកគ្រូដាក់បញ្ចូលជាមួយល្បែងកំសាន្តផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្អូនៗក្នុងការសិក្សារៀនសូត្រ។ ប្រការដែលសិស្សានុសិស្សចូលចិត្តបំផុតនៅសាលារៀននេះ គឺជាបណ្ណាល័យដែលពោរពេញទៅដោយសៀវភៅថ្មីគ្រប់ប្រភេទ។ លោក Phung The Minh បានចែករំលែកបន្ថែមទៀតថា៖ “យើងខ្ញុំគ្រោងនឹងសាងសង់សាលាមត្តេយ្យចំនួន ២ ខ្នង បន្ថែមទៀត។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏ទទួលការយល់ព្រមផ្ដល់អាជ្ញប័ណ្ណពីមន្ទីរអប់រំខេត្តកំពង់ធំ ព្រមទាំងជួយបណ្ដុះបណ្ដាលលោកគ្រូ អ្នកគ្រូសម្រាប់សាលាមត្តេយ្យទាំង២ ខ្នងនេះ។ ក្នុងឆ្នាំសិក្សា ២០២០ - ២០២១ យើងខ្ញុំនឹងសាងសង់ជាស្ថាពរនូវសាលាអនុវិទ្យាល័យមួយខ្នង។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្មករ ក៏ដូចជាការយកចិត្តទុកដាក់របស់រដ្ឋអណាចមូលដ្ឋានផងដែរ“។

ទោះបីជាសាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំជាសាលាស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ ក៏ប៉ុន្តែគុណភាពសិក្សារៀនសូត្ររបស់សិស្សានុសិស្សក្នុងសាលាមិនចាញ់ សាលាដទៃទៀតឡើយ។

នាបច្ចុប្បនេះ សាលាបឋមសិក្សាមិត្តភាពបារៀកំពង់ធំហាក់ដូចជាបានក្លាយជា “ថ្នាលបណ្ដុះពន្លក” សម្រាប់កូនចៅរបស់ពលករជាង ១ ពាន់នាក់នៅទីនេះ។ ទីកន្លែងនេះបានក្លាយទៅជា “ ចំណុចភ្លឺមួយ” ដែលពោរពេញទៅដោយលក្ខណៈមនុស្សធម៌ ពោលគឺមិនត្រឹមតែជួយសម្រួលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលា ក្នុងការបំពេញរាល់គោដៅអបរំដែលបានដាក់ចេញប៉ុណ្ណោះទេ ថែមទាំងជាប្រភពបណ្ដុះបណ្ដាលសិស្សា នុសិស្ស ដើម្បីក្លាយទៅជាកម្មាភិបាលបន្តមរតករបស់ក្រុមហ៊ុន នៅតំបន់ជនបទ។ លើសពីនេះទៅទៀត ទំនាក់ទំនងជិតស្និទ្ធិរវាងវិនិយោគិន និងពលករបានជួយតភ្ជាប់ ចំណងមិត្តភាពរវាងវៀតណាម និងកម្ពុជានៅខេត្តកំពង់ធំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ