ឡើងកំពូលភ្នំ Kinabalu, ម៉ាឡេស៊ី

(VOVWORLD) -Nguyen Hoai Phuong. Le Thuc Nhi. ជាបុគ្គលិកពីរនាក់នៅទីក្រុងហាណូយ។ ប្រសិនបើមើលពីខាងក្រៅ គ្មានអ្នកណាគិតថានារីទាំងពីរនាក់នោះមានចំណូលចិត្តខ្លាំងដូចជាបុរសគឺ-ឡើងភ្នំ។ បន្ទាប់ពីពេលជំនះបានកំពូលភ្នំ Fansipan (  ខេត្ត Lao Cai ភាគខាងជើងវៀតណាម)ជាតំបន់បានប្រគល់កិត្តិនាម”ដំបូលផ្ទះឥណ្ឌូចិន”ដោយមានកំពស់៣១៤៣ម៉ែត្រ នាបច្ចុប្បន្ន Phuong និង Nhi បានដាក់ចេញគោលដៅជាបន្តគឺដណ្ដើមបានគោលដៅខ្ពស់ជាងមួយពាន់ម៉ែត្រ-នោះគឺកំពូលភ្នំ Kinabalu នៅម៉ាឡេស៊ី។

        (VOVworld) – Nguyen Hoai Phuong. Le Thuc Nhi. ជាបុគ្គលិកពីរនាក់នៅទីក្រុងហាណូយ។ ប្រសិនបើមើលពីខាងក្រៅ គ្មានអ្នកណាគិតថានារីទាំងពីរនាក់នោះមានចំណូលចិត្តខ្លាំងដូចជាបុរសគឺ-ឡើងភ្នំ។ បន្ទាប់ពីពេលជំនះបានកំពូលភ្នំ Fansipan (  ខេត្ត Lao Cai ភាគខាងជើងវៀតណាម)ជាតំបន់បានប្រគល់កិត្តិនាម”ដំបូលផ្ទះឥណ្ឌូចិន”ដោយមានកំពស់៣១៤៣ម៉ែត្រ នាបច្ចុប្បន្ន Phuong និង Nhi បានដាក់ចេញគោលដៅជាបន្តគឺដណ្ដើមបានគោលដៅខ្ពស់ជាងមួយពាន់ម៉ែត្រ-នោះគឺកំពូលភ្នំ Kinabalu នៅម៉ាឡេស៊ី។

ឡើងកំពូលភ្នំ Kinabalu, ម៉ាឡេស៊ី - ảnh 1

ឡើងកំពូលភ្នំ Kinabalu, ម៉ាឡេស៊ី

Le Thuc Nhi, អាយុ២៥ឆ្នាំ ជាបុគ្គលិកនៃក្រុមហ៊ុន TekExpert ចូលចិត្តស្លៀកសំពត់មួយនិងស្បែកជើងកែង។ ប៉ុន្តែ មុននេះជាងមួយខែ នារីរូបនេះ បានរួមជាមួយ Nguyen Hoai Phuong បុគ្គលិកក្រុមហ៊ុន Atravelmate ជំនះលើកំពូលភ្នំ Kinabalu ភាគខាងកើតប្រទេសម៉ាឡេស៊ី ដោយមានកំពស់៤០៩៥ម៉ែត្រ។ ចែករំឡែកអំពីសេចក្តីសម្រេចចិត្តរបស់ខ្លួន  Le Thuc Nhi បានអោយដឹងថា៖

          “តាំងពីតូចមក យើងខ្ញុំបានចូលចិត្តវារឡើងហើយ។ កាលនៅតូចបានឡើងដើមឈើ ហើយធំជាងបន្តិចគឺឡើងភ្នំក្នុងផ្ទះ។ បន្ទាប់នោះគឺសម្រេចចិត្តឡើងភ្នំ Fansipan។ ជំនះបានកំពូលភ្នំ Fansipan រួចហើយ យើងខ្ញុំចង់ជំនះលើកំពូលភ្នំផ្សេងៗទៀតនៅឯបរទេស។ តាមគំរោង យើងខ្ញុំនឹងជំនះលើកំពូលភ្នំ Kinabalu នាថ្ងៃទី៣០មេសា។”

          Nguyen Hoai Phuong អាយុ២៧ឆ្នាំ ក៏ជាបុគ្គលិកការិយាល័យមួយរូប ដូចជា Nhi និងក៏មានចំណូលចិត្តពាក់ស្បែកជើងកែង និងឡើងភ្នំដូច Nhi បានអត្ថាធិប្បាយបន្ថែមថា៖

           កាលទៅឡើងភ្នំ Fansipan គ្រួសារខ្ញុំបានប្រឆាំងយ៉ាងខ្លាំងណាស់។ មូលហេតុមួយគឺគិតថាខ្ញុំជានារី មិនអាចលេងកីឡាគ្រោះថ្នាក់បានទេ។ មិត្តភក្តិក៏បានរារាំងយើងខ្ញុំកុំទៅអីសោះ។ ប៉ុន្តែយើងខ្ញុំគិតថា៖ ហ្វឹកហាត់ជាបណ្ដើរៗគឺធ្វើបានទាំងអស់។

          នេះជាដំណើរឡើងភ្នំលើកដំបូងនៅឯបរទេស បានជានារីទាំងពីរនាក់នោះត្រូវរៀបចំសម្ភារះជាច្រើន ចាប់ពីសម្លៀកបំពាក់ដល់គ្រាប់ថ្នាំ ឈើគូស…ជាដើម។ តាម Nhi ប្រការសំខាន់បំផុតក្នុងការឡើងភ្នំនោះគឺកម្លាំងរបស់ខ្លួន។

          “ នាងខ្ញុំបានប្រគល់ភារកិច្ចបង្កើតផែនការហ្វឹកហាត់។ ប្រសិនបើឡើងភ្នំ Fanxispan គឺត្រូវហ្វឹកហាត់ក្នុងរយៈពេល៣ខែនោះគឺ Kinabalu ត្រូវចំណាយពេលវេលា៩ខែ។ ក្នុងរយៈពេល៣ខែដើមដំបូង យើងខ្ញុំបានងើបពីដំណេកចាប់ពីម៉ោង៥ និងរត់ចំងាយ៣គីឡូម៉ែត្រ។ ៣ខែទៀត បង្កើនឡើង៦គីឡូម៉ែត្រ ហើយស្ពាយប៉ាឡូទម្ងន់១គីឡូក្រាម។ ៣ខែចុងក្រោយ យើងខ្ញុំរត់ផង ជិះកង់ផង និងហ្វឹកហាត់ឡើងភ្នំក្នុងផ្ទះ។”

          ថ្ងៃទី៣០មេសា ក្រោយរយៈពេល៣ម៉ោងជិះយន្តហោះ ចាប់ពីទីក្រុងហាណូយ (ប្រទេសវៀតណាម) ទៅកាន់ទីក្រុង Kuala Lumpur (Malaysia) នារីទាំងពីរនាក់នោះបន្តជិះយន្តហោះទៅរដ្ឋ Sabah ជាតំបន់មានជួរភ្នំ Kinabalu។ ចាប់ពីជើងភ្នំ Kinabalu, Nhi និង Phuong ត្រូវចំណាយពេលវេលាជាងពីរម៉ោងទៀតដើម្បីជិះរថយន្តទៅកន្លែងប្រមូលផ្តុំក្រុមឡើងភ្នំ។ ឡើងដល់កំពស់មួយពាន់ម៉ែត្រ ពពកបានហូរចូលក្នុងរថយន្ត ភ្ញៀវទេសចរចូលចិត្តខ្លាំងណាស់។ក្នុងក្រុមឡើងភ្នំនេះមានមនុស្សចំនួន៦នាក់ Nhi និង Phuong ជាតំណាងតែពីរគត់របស់វៀតណាម ហើយគឹមកពីអូស្ត្រាលី អាមេរិក ជប៉ុន និងស្វីស។ ម៉ោង៩និង៣០នាទី ក្រុមបានចាប់ផ្តើមដំណើរលើកំណាត់ផ្លូវចំងាយ៦គីឡូម៉ែត្រដើមដំបូង។

          “អ្នកណាក៏ឆ្ងល់ពីព្រោះឃើញយើងខ្ញុំមានរូបរាងតូច ខ្លាចខ្ញុំមិនឡើងភ្នំបាន បានជារៀបចំអ្នកមគ្គុទេសមួយទៀតទៅជាមួយ។ ៥គីឡូម៉ែត្រដើមដំបូង យើងខ្ញុំធ្វើដំណើរក្នុងរយៈពេល៦ម៉ោង។ យើងខ្ញុំត្រូវបានអ្នកមគ្គុទេសសំឡុតថា៖មិនឡើងដល់ទីឈប់សំរាក់មុនម៉ោង១៧ រសៀល គឺគ្មានអ្វីហូបទេ ហើយប្រការនេះបានក្លាយទៅជាកម្លាំងចលករមិនតិចតូចទេ។

          នាថ្ងៃទី១ឧសភា បន្ទាប់ពីពេលសម្រេចកំណាត់ផ្លូវចំនួន២/៣ ទៅឡើងភ្នំ Kinabalu ឧបសគ្គដើមដំបូងបានកើតឡើង៖

          “ឡើងកាន់តែខ្ពស់គឺកាន់តែពិបាកដកដង្ហើម។ នៅពេលឡើងដល់កំពស់ជាងបីពាន់ម៉ែត្រ ខ្ញុំត្រូវក្អួត ហើយមានអារម្មណ៍ថាមិនអាចបន្តដំណើរបានទៀតទេ។ ប៉ុន្តែ ក្រោយពេលបានផឹកទឹកនិងហូបនំប័ង្គ ខ្ញុំបានបន្តដំណើរ។ នៅពេលនោះ  Phuong ក៏ព្រួយបារម្ភណាស់។”

          ម៉ោង៥និង៣០នាទី មកលឿនជាង១៥នាទីតាមកាលកំណត់ Phuong និង Nhi បានឡើងដល់កំពូលភ្នំ Kinabalu.

“ឡើងដល់កំពូលភ្នំ Kinabalu យើងខ្ញុំមានអារម្មណ៍មួយដ៏ពិបាកព័ណនាណាស់។ យើងខ្ញុំភ្លេចអស់ការនឿយហត់ហើយ។ នៅលើកំពស់៤០៩៥ម៉ែត្រ ទើបដឹងថា Kinabalu ធំសម្បើមយ៉ាងណា។ ទិដ្ឋភាពស្អាតអស្ចារ្យ។ ខ្ញុំមានអារម្មណ៍ថាអាចស្ទាបបានពន្លឺព្រះអាទិត្យ។ នាងខ្ញុំបានយំ និង Nhi ស្រែកខ្លាំង ហើយឈរស្ងៀមមិនដឹងខ្លួន។

នេះជាថ្មីម្តងទៀត នារីវៀតណាមទាំងពីរនាក់នេះបានសម្រេចគោលបំណងរបស់ខ្លួន។ ត្រឡប់មកវៀតណាមវិញ ជួរភ្នំ Himalaya នឹងជាគោលដៅបន្តរបស់នារីទាំងពីរនាក់នេះ និងកម្មវិធីហ្វឹកហាត់ថ្មីត្រូវបានចាប់ផ្តើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ