អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម

          (VOV)_ទំនាក់ទំនងវៀតណាម-សិង្ហបុរីបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ
 ​ចាប់​ពីពេលបង្កើតទំនាក់ទំនងទ្វេភាគី នាថ្ងៃទី១សីហាឆ្នាំ១៩៧៣។ គិតដល់ខែមិ
ថុនាឆ្នាំ​២០១៦ សិង្ហបុរីបានក្លាយទៅជាវិនិយោគិន FDI ធំទី៣ ក្នុងចំណោម១៦០
ប្រទេស​វិនិយោគនៅវៀតណាម និងក៏ជាវិនិយោគិន FDIធំទី១ក្នុងតំបន់អាស៊ាន 
នៅ​វៀត​ណាម​​ទៀតផង។ ចរន្ត FDI ពីសិង្ហបុរីបានហូចូលវិស័យសេដ្ឋកិច្ចទាំងឡាយ​
នៅវៀត​ណាម។ ក្នុងនោះ ចលនវត្ថុបានចាត់ទុកជាវិស័យពោពេញទៅដោយសក្ដានុ
ភាពជួរមុខ ដែលបានវិនិយោគិនសិង្ហបុរី​យកចិត្តទុកដាក់។

អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម - ảnh 1
អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម

តាមការស្ថិតិគិតដល់ខែមិថុនាឆ្នាំ២០១៦ របស់កាសែត Dau tu Viet Nam ( វិនិ
យោគ​វៀតណាម)ថា៖​សហគ្រាសសិង្ហបុរីចំនួន១០វិនិយោគនៅវៀតណាមគឺមានសហ
គ្រាស​ចំនួន៥បានវិនិយោគក្នុងវិស័យអចលនវត្ថុ។ ទុនចុះបញ្ជីFDI របស់សិង្ហបុរីនៅ​
វៀត​ណាម គិតដល់ដំណាក់កាលនេះគឺ៣៨ពាន់លានដុល្លារអាមេរិក ដែលក្នុងវិស័យ​
អចលនវត្ថុទាក់ទាញទឹកប្រាក់ចំនួន១១ពាន់លានដុល្លារអាមេរិក ស្មើ​នឹង៣០%​បរិ
មាណទុនសរុប​។ វិស័យដំបូងដែលបានវិនិយោគិនសិង្ហបុរី​ជ្រើសរើស​នោះ គឺ​ហេដ្ឋារ
ចនាសម្ព័ន្ធឧស្សាហកម្ម មានជាំអាទិ៍៖គំរោងការណ៍តំបន់ឧស្សាហកម្ម​វៀតណាម-សិង្ហ
បុរី (VSIP) ដែលបានចាត់ទុកថានិមិត្តរូបនៃចំណងមិត្តភាពនិង​ទំនាក់​ទំនងសហ
ប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

គំរោងការណ៍តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដើមដំបូ​ងត្រូវបាន​ក្រុម
ហ៊ុនអភិវឌ្ឍន៍ Sembcorb (សិង្ហបុរី) ចាប់ផ្តើមកសាងឡើងពីឆ្នាំ​១៩៩៦នៅខេត្ត​ Binh
Duong។ ក្រោយរយៈពេល២០ឆ្នាំ នាបច្ចុប្បន្ន បានមានចំនួន ៧ VSIP នៅទាំង​ភូមិ​
ភាគ​ខាងជើង-ភាគកណ្ដាល-ភាគខាងត្បូងវៀតណាម។ បណ្ដាតំបន់ឧស្សាហកម្ម
នេះ​បានទាក់​ទាញទុនវិនិយោគចំនួន៩ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុជាង
៦៣០ លើ​ទូទាំងពិភពលោក បង្កើតការងារធ្វើសំរាប់ពលករចំនួន១៧៤ពាន់នាក់។
 លោកNguyen Duc Cao នាយករងគណៈកម្មាធិការគ្រប់គ្រងមណ្ឌលឧស្សាហកម្ម
VSIP Bac Ninh (ភាគខាងជើងវៀតណាម) បានអោយដឹងថា៖

“ Sembcorp ជាវិនិយោគិន​ឧស្សាហកម្មជំនាញមួយ បំពេញគ្រប់បទដ្ឋាន​អំពីការ​
កសាង និងបរិស្ថាន។ គេក៏នាំមកនូវការត្រិះរិះថ្មីសំរាប់អ្នកគ្រប់គ្រងវៀតណាម 
ហើយ​ពីនោះនាំពាណិជ្ជសញ្ញាខេត្ត Bac Ninh ដល់ទូទាំងពិភពលោក។”

អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម - ảnh 2
អចលនវត្ថុ-ចំណុចភ្លឺក្នុងការវិនិយោគរបស់សិង្ហបុរីនៅវៀតណាម

បន្ទាប់ពីជោគជ័យនៃ Sembcorb បណ្ដាវិនិយោគិនសិង្ហបុរីបន្តប្រមូលផ្តុំ​ទៅលើ​វិ
ស័យសណ្ឋាការជាន់ខ្ពស់ ដូចជា៖ Ha Noi Tower, Sifitel Plaza Ha Noi…លៗ។​តាមលោក
Lian Pang នាយកប្រតិបត្តិ សម្ព័ន្ធក្រុមហ៊ុន Capita Land Viet Nam ​បានអោយ​ដឹងថា៖​​
ទីផ្សារវៀតណាមមានភាពងាយស្រួលជាច្រើន៖

“ ​ដើម្បីសម្រេចចិត្តវិនិយោគនៅឯបរទេស យើងខ្ញុំត្រូវស្រាវជ្រាវបញ្ហាមួយចំនួន។​ 
ទីមួយគឺស្ថិរភាពអំពីនយោបាយ ក្នុងវិស័យនេះវៀតណាមមានឧត្តមភាពជាច្រើន។
​ ទីពីរគឺអំពីចំនួនប្រជាជន គឺវៀតណាមមានប្រជាជនចំនួន៩០លាននាក់។ នេះជា
​​​តួ​រ​លេខដ៏អស្ចារ្យ។ទីបីគឺអំពីកំណើន GDP និងវៀតណាមមានកំណើនខ្ពស់។”

ទន្ទឹមនឹងលក្ខណះងាយស្រួលនោះ បណ្ដាវិនិយោគិនសិង្ហបុរីក៏ប្រឈមមុខនឹង​
ឧបសគ្គមួយចំនួនផងដែរ។ ចែករំឡែកអំពីបញ្ហានេះ លោក Seck Yee Chung អនុ
ប្រធាន​សម្ព័ន្ធសមាកមសហក្រាសសិង្ហបុរី នៅវៀតណាមបានអោយដឹងថា៖

“ ដំបូងគឺបញ្ហាជ្រើសរើសបានទីកន្លែងល្អ។ ទីពីរគឺទីផ្សារអចលនវត្ថុនៅវៀត
ណាមមានការប្រកួតប្រជែងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។​”

ស្ដីអំពីចលនាវិនិយោគរបស់បណ្ដាវិនិយោគិនសិង្ហបុរីនៅវៀតណាមឯកអគ្គរដ្ឋ​
ទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានឯកភាពថា៖ ​និន្នា
ការវិនិយោគនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់វៀតណាម៖

“ សិង្ហបុរីជាប្រទេសអភិវឌ្ឍន៍ខ្លាំងក្នុងវិស័យអចលនវត្ថុ។ ដូច្នេះ បណ្ដាវិនិយោ
គិនសិង្ហបុរីនាំផលិតផលពីប្រទេសគេមកដល់វៀតណាម នោះគឺល្អណាស់។ ពីព្រោះ
 យើងនឹងមានឱកាសសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ផលិតផលអចលនវត្ថុ សេវា
កម្មអំពី​សណ្ឋាគារ ទេសចរណវៀតណាមឡើងកំរិតថ្មី។”

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការទាក់ទាញពីគំរោងការណ៍អចលនវត្ថុនៅ
វៀតណាមចំពោះវិនិយោគិនសិង្ហបុរីមិនទាន់ថយចុះទេ។ តាមការព្យាករណ៍ថា៖ 
បណ្ដា​សហគ្រាសសិង្ហបុរីនឹងបន្តវិនិយោគទឹកប្រាក់រាប់រយលានដុល្លារអាមេរិក
ទៀតចំពោះទីផ្សារនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ