បរិយាកាសនិទាឃរដូវដ៏សម្បាយអ៊ូអរនៅតាមសួនឧស្សាហកម្មក្នុងខេត្ត Long An

(VOVWORLD) - សហគ្រាសនៅក្នុងសួនឧស្សាហកម្មលើភូមិសាស្ត្រខេត្ត Long An យកចិត្តទុកដាក់ពិសេស និងថែទាំកម្មករកម្មការិនីបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ២០២៤។ ដោយបាវចនា “សមាជិកសហជីពនិងកម្មករមានតេតទាំងអស់គ្នា” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៤ សហព័ន្ធការងារខេត្ត Long An បានរៀបចំកម្មវិធីរីករាយនិទាឃរដូវ អំណរបុណ្យតេត ជាមួយកម្មករកម្មការិនីនៅទីកន្លែងជាច្រើនក្នុងខេត្ត។
បរិយាកាសនិទាឃរដូវដ៏សម្បាយអ៊ូអរនៅតាមសួនឧស្សាហកម្មក្នុងខេត្ត Long An - ảnh 1លោក Nguyen Minh Lam អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An ប្រគល់អំណោយតេត ដល់កម្មករនិយោជិតក្នុងឱកាសបុណ្យតេតឆ្នាំ ២០២៤។
(រូបថត៖ Nguyen Quang)

ឆ្នាំនេះគឺជាឆ្នាំទី ៣ ហើយដែលអ្នកស្រី Nguyen Thi Tuyet ធ្វើការនៅ ក្រុមហ៊ុនវ៉ែនតា Viet Eyewear នៅក្នុងសួនឧស្សាហកម្ម Long Hau ខេត្ត Long An។ អស់រយៈពេលបីឆ្នាំផ្សាភ្ជាប់ជាមួយក្រុមហ៊ុន អ្នកស្រី Tuyet សុទ្ធតែទទួលបានការយកចិត្តទុកដាក់និងការថែទាំពីសហគ្រាស និងសួនឧស្សាហកម្ម តាមរយៈអំណោយតេតប្រកបដោយអត្ថន័យ។ នេះស្ថិតនៅក្នុងចំណោមអំណោយតេត ចំនួន ១,២៦០ កញ្ចប់ ដែលមានតម្លៃជាង ៦០០ លានដុង (ជាង ២៤ ពាន់ ដុល្លារអាមេរិក) ដែលសួនឧស្សាហកម្ម Long Hau បានកៀរគរបានចែកជូនកម្មករកម្មការិនីដែលមានស្ថានភាពលំបាកនៅមូលដ្ឋាន។ ក្រៅពីអំណោយជាក់ស្តែងនោះ ក្រោយពេលធ្វើការ អ្នកស្រី Tuyet និងកម្មករកម្មការិនីយ៉ាងច្រើនកុះករ ក៏ទៅទិញទំនិញនៅផ្សារនិទាឃរដូវលក់របស់របរចាំបាច់ដោយបញ្ចុះតម្លៃ។ កម្មករកម្មការិនី ក៏បានចូលរួមលេងល្បែងកំសាន្ត ទទួលអំណោយ និងជួបប្រាស្រ័យសិល្បៈទៀតផង។ អ្នកស្រី Nguyen Thi Tuyet បានចែករំលែកថា៖

“នៅទីនេះ កម្មករកម្មការិនីទាំងអស់សុទ្ធតែសប្បាយរីករាយ។ ថ្វីត្បិតតែអំណោយតូចតាចក៏ដោយ ប៉ុន្តែពោរពេញដោយអត្ថន័យ ដែលបង្ហាញថា ស្ថានភាពលំបាកយ៉ាងដូច្នេះ ប៉ុន្តែសហជីពតែងតែគិតដល់កម្មករកម្មការិនី។ ខ្ញុំសូមថ្លែងអំណរគុណដល់សហជីព ក៏ដូចជាសួនឧស្សាហកម្ម ដែលបានរៀបចំសកម្មភាពផ្សាណាត់ជាច្រើនសម្រាប់កម្មករកម្មការិនី មកលេងកម្សាន្ត អំណរនិទាឃរដូវ ហើយក៏ទទួលបានអំណោយបុណ្យតេតយកទៅផ្ទះផងដែរ”។

ទន្ទឹមនឹងអំណោយបុណ្យតេត សកម្មភាពចាប់ឆ្នោតផ្សងសំណាងចុងឆ្នាំ ក៏ត្រូវបានកម្មករទន្ទឹងរង់ចាំយ៉ាងអន្ទះសារផងដែរ។ ឆ្នាំនេះ អំណោយដ៏មានតម្លៃជាច្រើនដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកគក់... ត្រូវបានសហគ្រាសប្រគល់ទៅឱ្យកម្មករ។ កម្មករដែលធ្វើពលកម្មមានទិន្នផលល្អ ក៏ត្រូវបានដោយគណៈគ្រប់គ្រងសួនឧស្សាហកម្ម និងសហព័ន្ធការងារនៃខេត្ត Long An ប្រគល់ជូនសំបុត្ររថយន្តក្រុងដើម្បីត្រឡប់ទៅស្រុកកំណើតជួបជុំជាមួយក្រុមគ្រួសារ ហើយទទួលបានអាំងប៉ាវទៀតផង។ លោក Le Thanh Nam កម្មករនៅក្រុមហ៊ុនផលិតវេចខ្ចប់ឥណ្ឌូចិន Sai Gon នៅក្នុងសួនឧស្សាហកម្ម Long Hau បានចាត់ទុកថា៖

“ចុងឆ្នាំមានកម្មវិធីទទួលអំណរបុណ្យតេត ដូច្នេះខ្ញុំក៏ឆ្លៀតឱកាសជូនគ្រួសារទៅលេងកំសាន្ត។ ស្ថានភាពជួបការលំបាក អាស្រ័យដោយទទួលបានអំណោយពីកម្មវិធី បានជួយគ្រួសាររបស់ខ្ញុំក្នុងបុណ្យតេតនេះមានក្ដីរីករាយនិងភាពកក់ក្តៅបន្ថែម”។

បរិយាកាសនិទាឃរដូវដ៏សម្បាយអ៊ូអរនៅតាមសួនឧស្សាហកម្មក្នុងខេត្ត Long An - ảnh 2កម្មករកម្មការិនីដើរទិញទំនិញនៅផ្សារនិទាឃរដូវនៃសួនឧស្សាហកម្ម ក្នុងតម្លៃអនុគ្រោះ។ (រូបថត៖ Nguyen Quang)

យោងតាមសហព័ន្ធការងារខេត្ត Long An កាលពីឆ្នាំមុន សហគ្រាសជាច្រើននៅ Long An ត្រូវកែសម្រួលផលិតកម្មជាបន្តបន្ទាប់ ដោយសារការបញ្ជាទិញធ្លាក់ចុះ។ នៅក្នុងតំបន់នេះមានកម្មករកម្មការិនីជាង ៤១ ពាន់នាក់ ដែលត្រូវកាត់បន្ថយម៉ោងធ្វើការ។ ទោះបីជាជួបការលំបាកក៏ដោយ ប៉ុន្តែសហជីពគ្រប់ជាន់ថ្នាក់ នៅតែរក្សាប្រតិបត្តិការជាប្រចាំ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងឱកាសបុណ្យតេតនេះ ដើម្បីជួយឧបត្ថម្ភនិងរក្សាទុកកម្មករកម្មការិនី រួមគ្នាជំនះលើការលំបាក។ លោក Nguyen Van Qui ប្រធានសហព័ន្ធការងារខេត្ត Long An បានឲ្យដឹងថា៖

“ក្រៅពីការយកចិត្តទុកដាក់របស់សហភាពសហព័ន្ធការងារ និងគណៈកម្មាធិការបក្សខេត្ត Long An ប្រព័ន្ធសហជីពខេត្តទាំងមូលក៏បានត្រៀមថវិកាចំនួន ៧០ ពាន់លានដុង (ជិត ២,៩ លានដុល្លារអាមេរិក) ដើម្បីថែទាំបុណ្យតេតជូនកម្មករកម្មការិនី។ អាស្រ័យហេតុនេះ សមាជិកសហជីពជាង ១០ម៉ឺននាក់ ទទួលបានយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភបុណ្យតេត ជាពិសេសអ្នកដែលមានស្ថានភាពលំបាក តាមនោះ ក៏បានចែករំលែកការលំបាកជាមួយសហគ្រាស និងកម្មករ កម្មការិនី ដែលកំពុងជួបការលំបាកជាច្រើនក្នុងដំណាក់កាលនេះផងដែរ”។

នៅទូទាំងរោងចក្រ និងសហគ្រាសក្នុងខេត្ត Long An បរិយាកាសបុណ្យតេត កាន់តែមានភាពសប្បាយអ៊ូអរ និងគគ្រឹកគគ្រេងជាង នៅពេលដែលពិធីជប់លៀងចុងឆ្នាំ ការផ្តល់អំណោយ និងការសម្តែងសិល្បៈស្វាគមន៍និទាឃរដូវឆ្នាំ ២០២៤ ត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយក្នុងទ្រង់ទ្រាយធំ ហើយទាក់ទាញកម្មករកម្មការិនីចូលរួមយ៉ាងច្រើនកុះករ។  ការយកចិត្តទុកដាក់ទាំងខាងសម្ភារៈ និងខាងស្មារតីរបស់សហជីពខេត្ត Long An ចំពោះកម្មករកម្មការិនី បានជួយពួកគេមានបុណ្យតេតដ៏ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងភាពកក់ក្ដៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ