កិច្ចសហប្រតិបត្តិការល្ខោនបញ្ជាខ្សែរវាងវៀតណាមជាមួយជប៉ុនតាមរយៈ របាំតុក្កតារឿង “ទាព្រៃត្រូវបំពុល”

(VOVworld)-ទស្សនិកជនវៀតណាមទើបនឹងបានកំសាន្តនូវការរួមសហការគួរ ឲ្យចាប់អារម្មណ៍រវាងសិក្បៈករ សិល្បៈការិនីសម្តែងរបាំតុក្កតាបញ្ជាខ្សែប្រពៃណី
ជប៉ុន និងសិល្បៈកសិល្បៈការិនីរោងមហោស្រព Tuoi tre របស់វៀតណាម។
សិល្បៈ​ករនៃប្រទេសទាំងពីរបានរួមគ្នាចូលរួមសម្តែងក្នុងរឿងល្ខោនតុក្កតាបញ្ជា
ខ្សែមាន ចំណងជើងថា “ទាព្រៃត្រូវពុល”។​ដោយការច្នៃប្រឌិតគួរឲ្យចាប់អារម្មណ៍
និងពោរ ពេញទៅដោយអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ រឿងល្ខោននេះ
ទទួលបានការ វាយតម្លៃខ្ពស់របស់មហាជនក្នុងការសម្តែងនៅវៀតណាមនា
ពេលកន្លងទៅ។

កិច្ចសហប្រតិបត្តិការល្ខោនបញ្ជាខ្សែរវាងវៀតណាមជាមួយជប៉ុនតាមរយៈ របាំតុក្កតារឿង “ទាព្រៃត្រូវបំពុល” - ảnh 1
ឈុតសម្តែងក្នុងរឿង “ទាព្រៃត្រូវពុល”

        រឿង“ទាព្រៃត្រូវពុល” ដោយអ្នកដឹកនាំរឿងមានទេពកោសល្យជប៉ុនម្នាក់
មានឈ្មោះថា Sakate Yoji និពន្ធនិងរៀបចំឡើង ដែលមានការចូលរួមរបស់ សិល្បៈ
ករ សិល្បៈការិនីល្បីឈ្មោះរបស់វៀតណាមនិងជប៉ុន។ នេះជាវណ្ណកម្ម ផ្អែកទៅ
ច្បាប់ដើម “ទាព្រៃ” របស់អ្នកនិពន្ធរឿងល្បីលើពិភពលោកជនជាតិ ន័រវេស -
Henrich Ibsen នឹងបានសម្តែងដោយមានការលាយឡំរវាងមនុស្ស ជាមួយនឹង
តុក្កតាដែលគួរឲ្យចាប់អារម្មណ៍ណាស់។ រឿងល្ខោននេះបានឆ្លុះ​បញ្ជាំងពីអតីត
កាលនិងបច្ចុប្បន្នកាល និងជាសារមួយចោទប្រកាន់ការបំផ្លិចបំផ្លាញ់ ធម្មជាតិ ពីការបំពុលបរិស្ថានដោយជាតិគីមីទៅដល់គ្រោះប្រមាញ់សត្វព្រៃ។ ពោល គឺ
រឿងល្ខោលនេះនាំមកសារសំខាន់មួយគឺ បំផ្លាញ់បរិស្ថានធម្មជាតិគឺមានន័យថា មនុស្សយើងកំពុងបំផ្លាញបរិយាកាសរស់នៅរបស់ខ្លួនក្នុងប​ច្ចុបន្នកាលនិងទាំង ជំនាន់ក្រោយៗទៀត។

        តាមអ្នកដឹកនាំរឿង Sakate រឿង“ទាព្រៃត្រូវពុល”ត្រូវបានជ្រើសរើសសម្តែង ដោយរបៀបរបាំតុក្កាបញ្ជាខ្សែ ដោយសារសាច់រឿងនេះមានរចនាបទសមស្រប ជាមួយនឹងខឿនវប្បធម៌នៃប្រទេសទាំងពីរវៀតណាមនិងជប៉ុន។ លោក Sakate
បានឲ្យដឹងថា៖

“ខ្ញុំជ្រើសរើសរឿង“ទាព្រៃត្រូវពុល”មកសម្តែងដោយសារតួរឯក Gina ក្នុងរឿង គឺសក្តិសមជាមួយសិល្បៈការិនី Le Khanh ណាស់។ ជាពិសេស នេះជាលើកដំ​បូងដែលល្ខោននិយាយរបស់វៀតណាមបានរួមសហការជាមួយល្ខោនតុក្កតា
បញ្ជា ខ្សែប្រពៃណីជប៉ុន ដើម្បីបង្កើតឡើងវណ្ណកម្មគួឲ្យចាប់អារម្មណ៍ដូច្នេះ។
ខ្ញុំសង្ឈឹម ថា ការសម្តែងនេះនឹងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន
ជប៉ុនក៏ដូច ជាទស្សនិកជនវៀតណាម។​ជាងនេះទៅទៀតគឺទស្សនិកជនទូទាំង
ពិភពលោក ទៀតផង”។

        រឿង“ទាព្រៃត្រូវពុល” ដោយសិល្បៈករ សិល្បៈការិនីរបាំតុក្កតានៃរោងល្ខោន
Edo-Yukia ជប៉ុនសហការជាមួយរោងមហោស្រព Tuoi Tre សម្តែងដោយភាសា ទាំងពីរវៀតណាមនិងជប៉ុន។ នេះជាសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ
ជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងជប៉ុន។ភាគីវៀតណាម​ចូលរូម សម្តែងមានសិល្បៈការិនីប្រជាជន Le Khanh និងសិល្បៈករ​ Thanh Binh។ សិល្បៈ
ការិនី Le Khanh បានចែករំលែកថា៖

“តាមពិតច្បាប់ដើមនៃរឿងល្ខោននេះមានឈ្មោះថា ការស្លាប់របស់ទារព្រៃ ប៉ុន្តែ អ្នកនិពន្ធនិងដឹកនាំរឿងល្បីឈ្មោះរបស់ជប៉ុន លោក Sakate បានប្តូរឈ្មោះថា  “ទាព្រៃត្រូវពុល”ដោយសារលោកមើលឃើញក្នុងវណ្ណកម្មដើមរបស់លោក
Henrich Ibsen នោះបញ្ជាំងនូវបញ្ហាក្តៅកកុះជាក់ស្តែង នោះគឺបរិស្ថានរស់នៅ។ នេះមិនត្រឹមតែជាបញ្ហារបស់ប្រទេសទាំងពីរវៀតណាមនិងជប៉ុនប៉ុណ្ណោះទេ
ថែម ទាំងនេះជាបញ្ហាសកលទៀតផង”។

        រឿង “ទាព្រៃត្រូវពុល” ជារឿងល្ខោនសម្តែង មានការរួមសហការរវាង សិល្បករសិល្បៈការិនីវៀតណាមនិងជប៉ុន ដែលជួយឲ្យទស្សនិកជនមាន សំណើចសប្បាយរីករាយប៉ុន្តែក៏នាំមកការត្រះរិះយ៉ាងខ្លាំងក្លាដែរ។ ជាលើក ដំបូងបានទស្សនាប្រភេទរឿងនេះលើឆាកល្ខោនវៀតណាម អ្នកនាង Mai
Thu Huong ទស្សនិកជនម្នាក់បានឲ្យដឹងថា៖

“នេះជាលើកដំបូងខ្ញុំមានឱកាសទស្សនារឿងតុក្កតារបស់ជប៉ុននិងឃើញថាកម្ម វិធីនេះមានលក្ខណៈខុសដោយឡែកជាមួយនឹងរបាំតុក្កតារបស់វៀតណាមដែរ។ រូបភាពសម្បូរបែបជាង ហើយតួរឯកជាអ្នកបញ្ជាតុក្កតា”។

        អ្នកដឹកនាំរឿង Sakate Yoji បានឲ្យដឹងថា នេះជាលើកដំបូងដែលក្រុម​សិល្បៈរបស់លោកមកសម្តែងនៅវៀតណាម ហើយនេះក៏ជាលើកដំបូងដែល មានការសម្តែងលាយឡំរវាងតុក្កតាខ្សែជាមួយមនុស្សពិត។ រឿង “ទាព្រៃត្រូវ
ពុល” ជារឿងល្ខោនមួយទទួលបានជោគជ័យបំផុតរបស់រោងមហោស្រព Edo-
Yukiza ។ បន្ទាប់ពីការសម្តែងបំរើទស្សនិកជនវៀតណាម វណ្ណកម្មនេះនឹងចូល រួមមហោស្រពល្ខោនអន្តរជាតិ Sibiu –Rumani នាខែមិថុនាខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ