កន្លែងរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្តបដិវត្តន៏ខែសីហា១៩៤៥


កន្លែងរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្តបដិវត្តន៏ខែសីហា១៩៤៥ - ảnh 1
(Image:Internet)
Vovworld- មានវិធីជាច្រើនដើម្បីស្វែងយល់អំពីបដិវត្តន៏ខេសីហាឆ្នាំ​១៩៤៥។
ក៏ប៉ុន្តែ កន្លែង ដែលរក្សាទុកយ៉ាងពេញលេញបំផុតនូវពេលវេលាប្រវត្តិសាស្រ្តនៃ
បដិវត្តន៏ដែលធ្វើផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិវៀតណាមនេះ នោះគឺបន្ទប់
តាំងបង្ហាញ​លេខ៩​​នៅសារមន្ទី ប្រវត្តិសាស្រ្តវៀតណាមនៅលេខ​២៥​វិថីTong Dan
ហាណូយ។     
    បន្តប់ដាក់តាំង​មានទំហំប្រមាណជាង​១០០​ម៉ែត្រក្រឡាតែប៉ុណ្ណោះ។ភ្ញៀវដែល
មក ទស្សនា ដើរតិចៗនឹងផ្តោតអារម្មណ៏មើល។​បងស្រីCam Phuong​កម្មាភិបាល
ការិយាល័យ ឃោសនា​នឹងអប់រំរបស់សារមន្ទី​កំពុងអធិប្បាយឲ្យទស្សនិកជន១
ក្រុម។ “ នេះជាផែនទីកូប្បកម្មដណ្តើមយកអំណាច​នៅតាមបណ្តាខែត្រ​ទីក្រុង
ក្នុងទូទាំងប្រទេស នាខែសីហាឆ្នាំ​១៩៤៥។នៅលើផែនទីកូប្បកម្មនេះមានបណ្តា
អំពូលក្រហម​​ គូសសញ្ញា បណ្តាកន្លែងធ្វើកូប្បកម្ម។នៅកន្លែងដែលមានដោត
ទង់ក្រហមផ្កាយមាស​​​គឺមានន័យថា៖ នៅទីនេះរដ្ឋអំណាចបដិវត្តន៏បានបង្កើត“។         រួមជាមួយផែនទីកូប្បកម្មនេះ គឺជាវត្ថុតាងនានាដូចជា​ ញញួរ​ កណ្ឌៀវ​ លំពែង​
ដំបង ។ល។​ដែលជាអាវុធធម្មតាដែលប្រជាជនវៀតណាមបានប្រើប្រាស់ក្នុងការ
ក្រោកឈរឡើង ដណ្តើមយកអំណាចនាខែសីហាឆ្នាំ១៩៤៥​​ ​នឹង​ បណ្តារូបថត
ស្តីអំពីពេលវេលាជាប្រវត្តិសា ស្រ្តដូចជារូបថត “​វាយដណ្តើមយកវិមានអគ្គទេសា
ភិបាល​ ហាណូយ”​ “​មិទ្ទីញនៅរោង មហោស្រពហាណូយ” នឹង“កូប្បកម្មនៅ Hue 
  Sai gon”ល។ ល។ នៅទីនេះក៏ដាក់តាំង​កាំភ្លើងខ្លីរបស់នាយឧត្តមសេនីយ៏​    Vo
Nguyen Giap​ ដែលបានប្រើនៅក្នុងពិធីបង្កើតក្រុម ឃោសនាប្រដាប់អាវុធរំដោះ
ជាតិ​ នឹងក្នុងវាយលុកកំទេចពួកខ្មាំងនៅប៉ុស្តិ័ Phai Khat នឹងប៉ុស្តិ័Na Ngan នាឆ្នាំ​
១៩៤៤ នឹងរបស់របរ របស់ប្រជាជនដូចជា​គ្រែសំរិទរបស់ លោកគ្រូ ប៉ាស្ទ័រ​និកាយសាសនាប្រូតែស្តង់​ Bui Thanh Thu -ដែលប្រើក្នុងពេលចូលរួមដណ្តើមយក
 អំណាចនៅ​  Son Tay, សញ្ញាសម្គាល់របស់លោកស្រី  Chu Thi Tam នៅឃុំHuy
 Phuong​​  ដែលពាក់ក្នុងពេលចូលរួមមិទ្ទិញនៅសាលាភូមិ  Chem​ នឹងចូលរូមវាយ
ដណ្តើមយកវិមាន អគ្គទេសាភិបាល។​ពេលបានមើលវត្ថុតាងនេះ​Tran Hong Anh និសិ្សតមហាវិទ្យាល័យ ភាសារបរទេស Hue​បាននិយាយដោយក្តីរំជួលចិត្តថា៖ “ប្អូនកោតគោរពការតស៊ូដ៏លំបាកវេទនានេះរបស់ប្រជាជាតិយើង។​​ដោយមានអាវុធ ធម្មតាដូច្នេះ​ប្រជាជាតិយើងបានវាយឈ្នះ​បារាំងនឹងអាមេរិក។ជីដូនជីតាយើងបាន
ពលី សាច់ស្រស់ឈាមស្រស់យ៉ាងច្រើនដើម្បីឯករាជថ្ងៃនេះ  ”​។        
កន្លែងរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្តបដិវត្តន៏ខែសីហា១៩៤៥ - ảnh 2
វាយដណ្តើមយកវិមានអគ្គទេសាភិបាល​ ( Image:Internet)
នៅបរិវេណសំខាន់បំផុតនៃបន្ទប់តាំងបង្ហាញ មានដម្កល់ទុករូបសំណាក់លោក ប្រធានហូជីមិញដែលអានសេចក្តីថ្លែងការណ៏ឯករាជនៅទីលាន​Ba Dinh ​ជា​ប្រវត្តិ
សាស្រ្ត នាថ្ងៃទី​២ខែកញ្ញា​១៩៤៥។នៅក្នុងបរិវេណនេះទស្សនិកជននឹងត្រូវបាន
មើលខ្សែភាពយន្ត ឯកសារស្តីអំពីថ្ងៃបុណ្យឯករាជ​ទី២​កញ្ញា​១៩៤៥។​ ពេលបានមើល
ខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តនេះ​លោកស្រី​ Ezabeth ​មកពី Australia​បានមាន
ចំណាប់អារម្មណ៏ថា៖ “នេះជាលើកដំបូងដែលខ្ញុំមកដល់ទីនេះ។​​ដោយបានទៅ
ទស្សនា​សារមន្ទី នេះខ្ញុំបាន យល់១ចំណែកអំពីការខំប្រឹងប្រែងប្រយុទ្ធដើម្បីការ
ពារប្រទេសនឹងដណ្តើមយកឯករាជ សេរីភាពរបស់ប្រជាជាតិវៀតណាមក្រោម
កិច្ចដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធាន ហូជិមិញ។វៀតណាមបានឈានឡើង
ក្លាយទៅជាប្រទេស១មានសន្តិភាពនឹងអភិវឌ្ឌ្យន៏”។    
 
កន្លែងរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្តបដិវត្តន៏ខែសីហា១៩៤៥ - ảnh 3
​​មិទ្ទិញ​នៅរោងមហោស្រពហាណូយ(Image: Internet)
   គិតមកដល់សិរិទរដូវឆ្នាំ​នេះ​វត្ថុតាងប្រវត្តិសាស្រ្តនៅបន្ទប់ដាក់តាំងលេខ ៩ នេះ
មាន អាយុះគំរប់​៦៧ឆ្នាំហើយ។បណ្តាវត្ថុតាងធម្មតានេះបានសម្តេងឲ្យឃើញនូវ
កំលាំងរស់ខ្លាំង ក្លាអស្ចារ្យ ឆ័ន្ទះនឹងបំណងប្រាថ្លាដ៏ទទូចមានសន្តិភាពរបស់ប្រជា
ជាតិវៀតណាម។ បណ្តាវត្ថុតាងរស់រវើក​ពិសិដ្ឋ​​នេះនឹងនៅរៀបរាប់ជាមួយប្រជាជន
វៀតណាមគ្រប់ជំនាន់នឹង មិត្តភ័ក្តអន្តរជាតិអំពីបណ្តាពេលវេលាដ៏អង់អាចក្លាហាន
របស់បដិវត្តន៏ខេសីហា១៩៤៥​​ ដែលផ្តួលរលំនឹមត្រួតត្រារបស់ពួកអាណានិគម
និយមហ្វាស៊ីស្ត​នាំប្រជាជាតិវៀតណាម រួចផុតពីទាសភាពក្រោកឈរឡើងធ្វើ
ជាម្ចាស់ជោគវាសនាប្រទេសជាតិខ្លួនដោយខ្លួនឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ