ជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជំនះពុះពាររាល់ការលំបាក

(VOVWORLD) -  ថ្វីត្បិតតែសង្រ្គាមត្រូវបញ្ចប់ហើយក៏ដោយ ប៉ុន្តែការឈឺចាប់ដែលវាបន្សល់ទុកនៅតែស្ថិតស្ថេរនៅក្នុងគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជាច្រើនផងដែរ។ ដើម្បីចូលរួមចំណែក ចែករំលែកនិងកាត់បន្ថយការឈឺចាប់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅតាមមូលដ្ឋានទូទាំងប្រទេស តែង តែផ្តោតការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ តាមរយៈសកម្មភាពមានអត្ថន័យជាច្រើន ដូចជា៖ ជូនផ្ទះមេត្តាធម៌ ជូនមេគោ ជួយឧបត្ថម្ភដើមទុននិងបង្កើតការងារធ្វើ។ ដោយហេតុនេះ ជួយឲ្យពួកគេជំនះពុះពារលើការលំបាកទាំងអស់នេះ ហើយមានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ។

ជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជំនះពុះពាររាល់ការលំបាក - ảnh 1ក្រៅពីម៉ោងធ្វើការលោក Nguyen Van Minh ចំណាយពេលវេលាមើលថែកូនប្រុសរបស់លោកដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin (រូបថត៖ Thanh Hieu)

លោក Nguyen Van Minh មកពីទីក្រុង Dong Ha ខេត្ត Quang Tri បានចូលរួមជួរកងទ័ពស្ម័គ្រចិត្តនៅប្រទេសឡាវ និងរងជាតិគីមីពុលពណ៌លឿងទុំ។ កូនប្រុសច្បងរបស់លោក រងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ទោះបីមានអាយុជាង ២០ ឆ្នាំក៏ដោយ ប៉ុន្តែមើលទៅដូចជាក្មេងអញ្ជឹង ដូច្នេះលោកនិងប្រពន្ធត្រូវផ្លាស់ប្តូរគ្នាក្នុងការថែទាំកូនពីការហូបចុកដល់ពេលចូលគេងតែម្តង។ ការងារមានភាពមិនទៀងទាត់ ហើយក្រុមគ្រួសារមានមនុស្សរងជំងឺជាប់ជានិច្ច ដូច្នេះជីវភាពគ្រួសាររបស់លោក Minh គឺមិនមានស្ថេរភាពនិងប្រឈមនឹងការលំបាកជាច្រើន។ លោក Minh តែងតែមានបំណងប្រាថ្នាមានដើមទុន ដើម្បីបើកមូលដ្ឋានលក់សម្ភារៈសំណង់ខ្នាតតូចដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ដោយបានដឹងពីសេចក្តីប្រាថ្នានេះ សមា គមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Quang Tri បានផ្តល់ជូនគ្រួសារលោក Minh នូវថវិកាចំនួន ១០ លានដុង ដើម្បីជួយលោកមិញរកស៊ីចិញ្ចឹមជីវិត។  ពីចំនួនប្រាក់នេះ លោកបានទិញសំភារៈចាំបាច់ គ្រឿងម៉ាស៊ីននិងឧបករណ៍សំរាប់ប្រកបមុខរបរ។ លោក Minh បានចែករំលែកថា៖ “ទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ក្រុមគ្រួសារខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត។ ក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចគ្រួសារក៏គ្រាន់បើជាង ដើម្បីឲ្យកូនៗចូលសាលារៀន។  យើងខ្ញុំចង់ឱ្យសង្គមចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងរួចផុតពីភាពក្រីក្រ”

ដោយរងជាតិគីមីពណ៌លឿងទុំ ក្នុងអាត្រារងរបួសជាង ៨០% ហើយគ្មានលទ្ធភាពធ្វើការ  ជីវភាពរស់នៅរបស់លោកស្រី Duong Thi Binh នៅឃុំ Tan Lap ស្រុក Krong Buk ខេត្ត Dak Lak គឺពឹងផ្អែកលើការទ្រទ្រង់របស់បងស្រីខ្លួន គឺលោកស្រី Duong Thi Lan។ គ្មានការងារធ្វើ ប្រាក់ចំណូលរបស់ស្ត្រីទាំងពីរនាក់គឺពឹងផ្អែកតែលើសួនបន្លែតូចមួយប៉ុណ្ណោះ ហេតុដូច្នេះ លំបាកជាន់លំបាកខ្លាំង។ ដោយមានការជួយឧបត្ថម្ភពីសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ស្រុក Krong Buk និងការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចស្រុកក្នុងឆ្នាំ ២០១៨ បងប្អូនទាំង ២ របស់លោកស្រី Binh ត្រូវទទួលបានផ្ទះមេត្តាធម៌មួយ ដោយមានតម្លៃ ៤០ លានដុង។ បន្ទាប់មក សមាគមបានបន្តកៀរគរអ្នកសម្បទាន ជួយទ្រទ្រង់មេគោមួយក្បាល ដែលមានតម្លៃ ១៥ លានដុងសម្រាប់ចិញ្ចឹមជីវិត។ ពីជំនួយឧបត្ថម្ភនេះ ជីវភាពរស់នៅរបស់បងប្អូនទាំង ២ នាក់មានស្ថេរភាពជាបណ្តើរៗ ដែរ។ លោកស្រី Duong Thi Lan បានសំណេះសំណាលថា៖ “កាលពីមុននេះ យើងត្រូវរស់នៅក្នុងផ្ទះស៊ុបទ្រុប ហើយតាំងពីមានផ្ទះធំទូលាយមក នាងខ្ញុំនិងបងស្រីបងស្រីខ្ញុំក៏មានកន្លែងរឹងមាំសម្រាប់រស់នៅ។ ក្រៅពីនោះ  យើងក៏ទទួលបានសៀវភៅសន្សំសំចៃមួយនិងមេគោមួយក្បាល។ ខ្ញុំសង្ឃឹមថា ជីវភាពនឹងប្រសើរជាងដើម្បីរួចផុតពីភាពក្រីក្រនិងចិញ្ចឹមប្អូនស្រីកំពុងមានជំងឺ”

ក្រុមគ្រួសាររបស់លោក Nguyen Van Minh ឬបងប្អូនស្រីរបស់អ្នកស្រី Duong Thi Binh គឺជា ជនរងគ្រោះចំនួនពីរគ្រួសារ ក្នុងចំណោមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ជាង ៣ លាននាក់នៅទូទាំងប្រទេស ដែលតែងតែទទួលបានការយកចិត្តទុកដាក់និងការគាំទ្រពីសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin។ ដោយស្មារតី “សាមគ្គីភាព-មនោសញ្ចេតនា - ការទទួលខុសត្រូវ - ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ” សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin គ្រប់ជាន់ថ្នាក់ តែងតែរួមដំណើរនិងយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅទាំងខាងសំភារៈនិងខាងស្មារតី សម្រាប់ជនរងគ្រោះ តាមរយៈសកម្មភាពពោរពេញដោយអត្ថន័យនិងជាក់ស្តែង។  លោក Le Van Giang អនុប្រធានសមាគមជនពិការ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ការពារជនពិការនិងការពារសិទ្ធិកុមារខេត្ត Quang Tri បានឲ្យដឹងថា៖ “ជ្រើសរើសឲ្យពួគគេនូវការងារដែលសមស្របសម្រាប់សមត្ថភាពនិងសុខភាពរបស់ពួគគេ។ ពីមូលនិធិដែលត្រូវកៀងគរបាននោះ ជារៀងរាល់ឆ្នាំ សមាគមតែងតែរៀបចំរួមគ្នាជាមួយមូលដ្ឋានដើម្បីផ្តល់អំណោយដល់ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ ដែលមានស្ថានភាពលំបាក។ ក្រៅពីនោះផ្តល់ថវិកាដល់ក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ ដើម្បីពួគគេអាចរ៉ាប់រងជីវភាពរស់នៅប្រចាំថ្ងៃ រួមចំណែកដល់ចំណូលបន្ថែមប្រចាំខែរបស់ជនរងគ្រោះដោយជាតិគីមី ពុល ជួយពួកគេសម្របខ្លួនជាមួយសហគមន៍សង្គម”

ជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំឲ្យមានការងារសមស្របនឹងសមត្ថភាពរបស់ពួកគេ ត្រូវបានគេចាត់ទុកថាជាគន្លឹះមួយក្នុងការបង្កើតការងារប្រកបដោយនិរន្តរភាពនិងយូរអង្វែងសម្រាប់ពួកគេ។ នេះគឺជាសកម្មភាពមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដែលឆ្លើយតបនឹងការរំពឹងទុករបស់ជនក្រីក្រ។ នាពេលខាងមុខ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin គ្រប់ជាន់ថ្នាក់និងភ្នាក់ងារពាក់ព័ន្ធ ត្រូវមានផែនការ បន្តអនុវត្តទិសដៅនេះ ដើម្បីឱ្យគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/dioxin មានលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនប្រាក់ចំណូលនិងស្ថិរភាពជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ