ផ្នែកកសិ - រុក្ខកម្ម នៃមហាវិទ្យាល័យ Can Tho លើកតម្កើង កិត្តនាម​វៀតណាម​នៅលើតារាងរៀបចំណាត់ថ្នាក់ពិភពលោក

(VOVWORLD) - នាដើមខែមីនា កន្លងទៅ អង្គការអប់រំពិភពលោក Quacquarelli Symonds (QS) បានប្រកាសចំណាត់ថ្នាក់សាកលវិទ្យាល័យ តាមវិស័យក្នុងឆ្នាំ ២០២០ ។ មហាវិទ្យាល័យចំនួន ៤ នៅវៀតណាមបានជាប់ក្នុងតារាងនេះ។ 
ផ្នែកកសិ - រុក្ខកម្ម នៃមហាវិទ្យាល័យ Can Tho លើកតម្កើង កិត្តនាម​វៀតណាម​នៅលើតារាងរៀបចំណាត់ថ្នាក់ពិភពលោក - ảnh 1 មហាវិទ្យាល័យ Can Tho 

គួរកត់សម្គាល់ថា ផ្នែកកសិក រុក្ខកម្មនៃមហាវិទ្យាល័យ Can Tho បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ចំណុះផ្នែកវិទ្យាសាស្ត្រជីវភាពរស់នៅនិងវេជ្ជសាស្ត្ររបស់ QS 2020 ។ នេះគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យ Can Tho ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។

សាស្ត្រាចារ្យរងបណ្ឌិត Le Van Vang ប្រធានដេប៉ាតឺម៉ង់កសិកម្ម នៃមហាវិទ្យាល័យ Can Tho បានឲ្យដឹងថា៖ បណ្ដាមហាវិទ្យាល័យត្រូវបានរៀបចំណាត់ថ្នាក់ដោយផ្អែកលើស្តង់ដារចំនួន ៤ គឺ៖ កេរ្តិ៍ឈ្មោះសិក្សារៀនសូត្រ (Academic Reputation) កេរ្តិ៍ឈ្មោះជ្រើសរើសនិស្សិត (Employer Reputation) ការដកស្រង់នៅក្នុងអត្ថបទកាសែត និងតួរលេខ H (H-index)។ នាពេល ថ្មីៗនេះ តួរលេខ H ត្រូវបានចាត់ទុកថាជារង្វាស់អំពីផលិតភាពការងារ ផលប៉ះពាល់នៃសំណង់សិក្សាស្រាវជ្រាវដល់សហគមណ៍អ្នកវិទ្យាសាស្ត្រអន្តរជាតិ និងការទទួលស្គាល់របស់មិត្តរួមអាជីពក្នុងវិស័យរបស់អ្នកវិទ្យាសាស្ត្រមួយរូប។ ជាពិសេស ចំពោះសន្ទស្សន៍នេះ ផ្នែកកសិ រុក្ខកម្មរបស់មហាវិទ្យាល័យ Can Tho ទទួលបាន ៦២,៤ ពិន្ទុពោលគឺខ្ពស់បំផុតក្នុងស្តង់ដារទាំង៤។ លោក Le Van Vang បានឲ្យដឹងថា៖

“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំណាត់ថ្នាក់បានចាប់ផ្តើមខ្ពស់ជាង ។ រហូតមកដល់ពេលនេះ នៅពេលដែលចំណាត់ថ្នាក់ QS បានដាក់បញ្ជូលទាំងផ្នែកកសិកម្មដើម្បីរៀបចំណាត់ថ្នាក់ពិភពលោក គឺគេបានវាយតម្លៃខ្ពស់ចំពោះផ្នែកកសិកម្មរបស់មហាវិទ្យាល័យ Can Tho។ យើងខ្ញុំខិតខំប្រឹងប្រែងមិនត្រឹមតែដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតប៉ុណ្ណោះទេ ថែមទាំងកែលម្អផ្នែកកសិកម្មនៅមហាវិទ្យាល័យ Can Tho ឲ្យកាន់តែល្អប្រសើរផងដែរ”។

ផ្នែកកសិ - រុក្ខកម្ម នៃមហាវិទ្យាល័យ Can Tho លើកតម្កើង កិត្តនាម​វៀតណាម​នៅលើតារាងរៀបចំណាត់ថ្នាក់ពិភពលោក - ảnh 2
មហាវិទ្យាល័យ Can Tho ជាប់ចំណាត់ថ្នាក់លេខ ២៥១ - ៣០០ ក្នុងចំណាត់ថ្នាក់ពិភពលោក QS

ដេប៉ាឌឺម៉ង់កសិកម្មនៃមហាវិទ្យាស័យ Can Tho ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ។ ភារកិច្ចចម្បងរបស់ដេប៉ាឌឺម៉ង់គឺ បណ្តុះបណ្តាល សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងផ្ទេរប្រគល់បច្ចេកវិទ្យា បម្រើផលិតកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long និងនៅទូទាំងប្រទេសលើវិស័យដាំដុះ សត្វចិញ្ចឹម និងកែច្នៃចំណីអាហារ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដេប៉ាឌឺម៉ង់កសិកម្មជានិច្ចកាលប្រកៀកស្នាជាមួយសាលា ដើម្បីជំរុញខ្លាំងការចូលរួមរៀបចំណាត់ថ្នាក់រួម និងតម្រង់ទិសដៅលើវិស័យដែលមានប្រៀបខ្លាំង។ សាលាបានកែលម្អយ៉ាងសកម្មនូវកេរ្តិ៍ឈ្មោះសិក្សា តាមរយៈការកែលម្អកម្មវិធីប៉ណ្ដុះបណ្ដាល បង្រៀន ជាពិសេសគឺជំរុញខ្លាំងសកម្មភាពសិក្សារៀនសូត្រ និងប្រកាសវិទ្យាសាស្ត្រ។ ចាប់ពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរឲ្យស្របតាមពិភពលោកនោះ វត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់ដ៏មានកិត្យានុភាពគឺជាកិត្តិយសនិងមោទនភាពមិនត្រឹមតែសម្រាប់
កម្មាភិបាល គ្រូបង្រៀនប៉ុណ្នោះទេ ថែមទាំងសម្រាប់និស្សិតនៃដេប៉ាឌឺម៉ង់កសិកម្ម នៃមហាវិទ្យាល័យ Can Tho ទៀតផង។ មិត្ត Vo Thi Phuong Tien និស្សិតឆ្នាំទី ៣ ផ្នែកចិញ្ចឹមសត្វ នៃដេប៉ាឌឺម៉ង់កសិកម្ម បានចែករំលែកថា៖

“ទាក់ទងនឹងខាងផ្នែកកសិកម្ម ប្អូនមានមោទនភាពយ៉ាងក្រៃលែង។ ក្រៅពីការ សិក្សានៅក្នុងថ្នាក់ ប្អូននឹងព្យាយាមចូលរួមក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់និស្សិត។ នេះក៏ជាសកម្មភាពមួយដែលកំពុងត្រូវបានសាលា ជំរុញ អភិវឌ្ឍន៍ ដើម្បីបង្កើតសមិទ្ធិផលរួមរបស់សាលារៀន ក្នុងការរៀបចំណាត់ថ្នាក់ QS ដូចនាបច្ចុប្បន្ននេះផងដែរ”។

ការឈរនៅក្នុងចំណាត់ថ្នាក់ពិភពលោក QS នឹងជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់សាលា ក្នុងការបន្តជំរុញការអភិវឌ្ឍផ្នែកសិក្សា និងទាក់ទាញនិស្សិត។ ទន្ទឺមនឹងនេះ  នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះសម្រាប់ប្រទេសជាតិ ជាពិសេសគឺនៅតំបន់ដីសណ្តទន្លេ Cuu Long។   សាលាកំពុងផ្ដោតសំខាន់លើការកែលម្អ ធ្វើបច្ចុប្បន្នភាពនូវកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន លើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរប្រគល់បច្ចេកវិទ្យាស្របតាមតម្រូវការសមាហរណកម្មបច្ចុប្បន្ន។ សាស្ត្រាចរ្យរង បណ្ឌិត Le Viet Dung នាយករងនៃមហាវិទ្យាល័យ Can Tho បានមានប្រសាសន៍ថា៖

“ជាមួយនឹងដំណឹងល្អរបស់វិស័យកសិកម្មនេះ សាលាមិនត្រឹម តែបានវិនិយោគលើវិស័យកសិកម្មប៉ុណ្ណោះ ទេថែមទាំងនឹងបង្កើតគោលការណ៍ឲ្យសមស្របថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មទៀតផង។ ទន្ទឹមនឹងនេះ សាលាក៏នឹងយកចិត្តទុកដាក់លើផ្នែកផ្សេងៗទៀតដើម្បីអភិវឌ្ឍន៍ដោយព្រមៗគ្នាផងដែរ”។

ចំណាត់ថ្នាក់លេខ ២៥១ - ៣០០ ក្នុងចំណាត់ថ្នាក់ពិភពលោក QS បានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដោយឥតឈប់ឈរក្នុងរយៈពេល ៥៤ របស់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យ Can Tho និយាយរួម និងរបស់ផ្នែកកសិ រុក្ខកម្មនិយាយរួម។ សង្ឃឹមថា ក្នុងរយៈពេលខាងមុខ សាលានឹងមានការរួមចំណែកជាវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពជាងមុន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសក្នុងវិស័យកសិកម្ម និងជលផលសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ទាក់ទាញការគាំទ្រ កិច្ចសហប្រតិបត្តិការបន្ថែមទៀតពី អង្គភាព អង្គការ បុគ្គលក្នុង និងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ