មិត្តភ័ក្កអន្តរជាតិ-ប្រភពកំលាំងខាងស្មារតីរបស់វៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣

ជោគជ័យដែលទទួលបានក្នុងសន្និសីទទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ក្រៅពីសិល្បៈចរចារ
របស់វៀតណាម នៅមានការគាំទ្រធំធេងរបស់ប្រជាជនស្នេហារសន្តិភាពលើសកល
លោកទៀតផង។សូមអញ្ជើញលោកអ្នកនាងវិលត្រឡប់មកអតីតកាលតាមរយៈ
អត្ថបទរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមមានចំណងជើងថា៖ “មិត្តភ័ក្ក
អន្តរជាតិ-ប្រភពកំលាំងខាងស្មារតីរបស់វៀតណាមក្នុងការចរចារស្តីពីកិច្ចព្រមព្រៀង
ទីក្រុងប៉ារីស។”

“ខ្ញុំនៅនីកបណ្ដាសមាមិត្តវៀតណាម ក៏ដូចជា កំណត់ផ្លូវនានា ដែលខ្ញុំបានរួមដំណើរ
ជាមួយគណប្រតិភូរណស្សិក្សជាតិរំដោះភាគខាងត្បូងវៀតណាម”។នេះជាការចែក
រំលែករបស់លោក Michel Strachinescu ជាអ្នកបើររថយន្ត ១ នាក់ ដែលបំរើឲ្យគណៈ
ប្រតិភូវៀតណាម ក្នុងរយៈពេលធ្វើសកម្មភាពនៅប្រទេស បារាំង មុននោះ ៤០ ឆ្នាំ។
និងដូច្នះ ប្រទេសជាតិវៀតណាមមនបន្ថែមមិត្ត ១ នាក់ ដែលលួចគាំទ្រ ក្នុងប៉ុន្តែ ខែថ្ងៃដំណើរការតស៊ូខាងនយោបាយនៅឯបរទេស។ លោក Strachinescu នឹកឡើង
វិញថា៖

“ដូចជាបណ្ដាសមមិត្តវៀតណគ្នានការពណ៌ណាអាចនិយាយបានឲ្យអស់អំពីមនោ
សញ្ចេតនារបស់យើងខ្ញុំនាថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ បានឡើយ។ វៀតណាមជា
ប្រទេសតូច ១ បានធ្វើមហាអំណាចធំបំផុតអាមេរិកត្រូវខ្លបខ្លាច។ ចំពោះខ្ញុំ លោក
ប្រធានហូជីមិញជាពន្លឺ ដែលបំភ្លឺផ្លូវសំរាប់ប្រជាជនលើពិភព លោកទាំងមូល។ ខ្ញុំ
នៅនឹកថា៖ មុននេះ ៤០ ឆ្នាំ យើងខ្ញុំបានអំណរជ័យជំនះជា មួយបណ្ដាមិត្ត។”

មិត្តភ័ក្កអន្តរជាតិ-ប្រភពកំលាំងខាងស្មារតីរបស់វៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ - ảnh 1
លោក  Michel Strachinescu ជាអ្នកបើររថយន្ត ១ នាក់ ដែលបំរើឲ្យគណៈប្រតិភូវៀតណាម ក្នុងរយៈពេលធ្វើសកម្មភាពនៅប្រទេស បារាំង មុននោះ ៤០ ឆ្នាំ។ (Image: Internet)

ចំណុចពិសេស ១​ ក្នុងចំណោមចំណុចពិសេសនៃចំណងមិត្តភាពនៅក្នុងចលនា ប្រជាជនលើសកលលោកសាគ្គីនិងគាំទ្រវៀតណាមគឺការប្រមូលផ្តុំដ៏ទូលំទូលាយ របស់កំលាំងនយោបាយនិងប្រជាជននៃបណ្ដាប្រទេសអឺរ៉ុបនិយាយដោយឡែក និងសកលលោកនិយាយរួម។ ចូលរួមការធ្វើបាតុកម្មប្រឆាំងជំទាស់សង្គ្រាម​នៅ វៀតណាមពេលមានអយុតែ ១៦ ឆ្នាំ ប៉ុណ្ណោះ អ្នកប្រវត្តិសាស្ត្របារាំង លោក Alain
Russio នឹកឡើងវិញថា៖

“ពេលនោះ ចក្រព័ទអាមេរិកកំពុងដំណើរសង្គ្រមឈ្លាពាននៅវៀតណាម។ នាគ្រ
នោះដែរ មានជនវ័យក្មែងជាច្រើននាក់ដូចខ្ញុំលើសកលលោកបានប្រឆាំងជំទាស់ សង្គ្រាមរបស់ចក្រព័ទអាមេរិកនៅវៀតណាម។ ខ្ញុំបានចូលរួមក្នុងការធ្វើបាតុកម្ម ប្រឆាំងសង្គ្រាមនៅវៀតណាមនិងក្រោយនោះចូលរួមគណៈបក្សកម្មុយនិស្តបារាំង
។ តាំងពីពេលលនោះ ខ្ញុំបានមានឱកាសជួបប្រាស្រ័យជាមួយមតិត្តធំៗ របស់
វៀតណាមទៀតផង។”

មិត្តភ័ក្កអន្តរជាតិ-ប្រភពកំលាំងខាងស្មារតីរបស់វៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ - ảnh 2
អ្នកប្រវត្តិសាស្ត្របារាំង លោក Alain Russio (Image: Internet)


ក្នងដំណើរចរចារអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះការគាំទ្ររបស់សារព័រត៌មាន អន្តរជាតិបានរួមចំណែកយ៉ាងសកម្មក្នុងរលកប្រឆាំងជំទាស់សង្គ្រាមនៅវៀតណាម
លើសកលលោកុំ អ្នការសែតអន្តរជាតិ លោកស្រី Madeleine Riffaud រវៃ បានខ្សែភាព
យន្តស្តីពីទិដ្ឋភាពយន្តហោះ B52 ទម្លាក់គ្រប់បែកទៅលើទីក្រុង ហាណូយ និងទីក្រុង
Hai Phong នាឆ្នាំ ១៩៧២។ លោកស្រីឲ្យដឹងថា៖

“នេះគឺព្រឹត្តិការសំខាន់ក្នុងធីវិត្តខ្ញុំ។ ខ្ញុំជាអ្នកការសែតតែមួយគត់ ដែលបានស្នាក់ នៅជាមួយកងកងទ័ពប្រជាជនវៀតណាម។ ក្រោយនោះ ខ្ញុំបានវិត្រឡបមកទីក្រុង ប៉ារីសវិញនិងប្រកាសមហាជនលើសកលលោក។ ខ្សែភាពយន្តនេះបានសរឲ្យ
ឃើញថា៖ ទោះបីជា ជួបប្រទះនឹងការលំបាកវេទនាក៏ដោយក៏ប្រជាជនវៀតណាម នៅដំណើរការតស៊ូដល់ថ្ងៃដណ្តើមបានឯករាជ្យ។”

មិត្តភ័ក្កអន្តរជាតិ-ប្រភពកំលាំងខាងស្មារតីរបស់វៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ - ảnh 3
អ្នការសែតអន្តរជាតិ លោកស្រី Madeleine Riffaud (Image: Internet)

ការតស៊ូដំណើមឯករាជ្យរបស់ប្រជាជនវៀតណាមក្នុងដំណាក់កាលនេះបានក្លាយ ទៅជាសំលេងនៃយុត្តិធម៌ដើម្បីសត្តិសម្បជញ្ញៈនិងជួយមនុស្សជាតិចំរើនជឿន
លឿនភ្ញាក់ខ្លួន។ ចំពោះវៀតណាមវិញការគាំទ្ររបស់បណ្ដាមិត្តអន្តរជាតិជាប្រភព លើទឹកចិត្តដ៏ថ្លៃថ្លាក្នុងការតស៊ូដណ្តើមឯករាជ្យជាតិនិង​កភាពប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ