ស្រុក Quan Ba លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ

(VOVWORLD) - ស្រុក Quan Ba ខេត្ត Ha Giang គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលបានអនុវត្តន៍កម្មវិធីបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិ តាមសហគម ន៍ ឧបត្ថម្ភដោយអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាមកាលពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្ន។ តាមរយៈកម្មវិធី សហគមន៍ប្រជាជនក្នុងមូលដ្ឋានបានលើកកម្ពស់ភាពម្ចាស់ការ ក្នុងការរៀបចំផែនការឆ្លើយ តប បង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយ ហេតុនោះ បានរួមចំណែកកាត់បន្ថយហានិភ័យគ្រោះធម្មជាតិនៅតាមមូលដ្ឋាន។

ស្រុក Quan Ba លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ - ảnh 1ស្ពានចាស់នៅភូមិ Ban Thang ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១២ ពីធ្នឹមដែករាងអក្សរ I ចំនួនពីរ (រូបថត៖ Duc Anh/VOV5)

Quan Ba ជាស្រុកព្រំដែនដែលមានទីតាំងនៅភាគខាងជើងខេត្ត Ha Giang រួមមានឃុំចំនួន ១២ ទីរួមស្រុកចំនួន ១ និងមានភូមិចំនួន ១០៧។ ជារៀងរាល់ឆ្នាំ ស្រុកតែងតែរងគ្រោះដោយគ្រោះធម្មជាតិដូចជា៖ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ទឹកជំនន់ បាក់ដី អាកាសធាតុត្រជាក់ខ្លាំង  ... ដែលបង្កផលប៉ះពាល់លើអាយុជីវិតរបស់ប្រជាជន និងបង្កការខូចខាតទាំងអាយុជីវិតនិងទ្រព្យសម្បត្តិ។ ចាប់ពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន មូលដ្ឋានមួយចំនួននៅក្នុងស្រុកត្រូវបានអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាមជ្រើសរើសសម្រាប់អនុវត្តន៍កម្មវិធីបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិតាមសហគមន៍ ដោយផ្តោតលើខ្លឹមសារចំនួន ៣៖ ការត្រៀម ការឆ្លើយតប និងការស្តារឡើងវិញ។

លោកស្រី Hoang Phuong Thao ប្រធានតំណាងអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “សម្រាប់កម្មវិធីឆ្លើយតប យើងផ្តោតលើការរៀបចំសមត្ថភាពសម្រាប់សហគមន៍ ក្នុងគោលបំណងឱ្យសហគមន៍យល់ដឹងអំពីគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់និងកំណត់ដោយម្ចាស់ការថា តើគ្រោះមហន្តរាយប្រភេទណាដែលពួកគេនឹងត្រូវទប់ទល់នាពេលខាងមុខ។ តើគ្រោះធម្មជាតិប្រភេទណាដែលយើងគួរឆ្លើយតបដោយម្ចាស់ការ? ទាក់ទងនឹងការឆ្លើយតប យើងមានសកម្មភាពចម្រុះ មានការឧបត្ថម្ភទាំងខាងសម្ភារៈ  ការផ្តល់ព័ត៌មាន និងការឧបត្ថម្ភកសាងសមិទ្ធភាព។ មុននឹងអនុវត្តគំរូនិមួយៗ យើងត្រូវរៀបចំកិច្ចប្រជុំ និងពិគ្រោះយោបល់ពីប្រជាជន។ មនុស្សគ្រប់រូបត្រូវតែយល់ព្រមទើបយើងនឹងដំណើរការអនុវត្តន៍។  នេះគឺជាអាទិភាពរបស់យើង”។

ក្នុងដំណើរការអនុវត្តកម្មវិធី មូលដ្ឋានផ្តល់អាទិភាពដល់ការធ្វើលំហាត់សមស្តីពីការបង្ការទប់ទល់គ្រោះមហន្តរាយធម្មជាតិនៅក្នុងសហគមន៍ និងសាលារៀន និងការប្រាស្រ័យទាក់ទងក្នុងសហគមន៍អំពីការបង្ការ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យ និងអនុវិទ្យាល័យ ដោយជួយជំរុញភាពម្ចាស់ការក្នុងសហគមន៍លើការងារបង្ការទប់ទល់គ្រោះធម្មជាតិ។

ស្រុក Quan Ba លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ - ảnh 2ស្ពានការពារទឹកជំនន់ Ban Thang ថ្មីត្រូវបានសាងសង់យ៉ាងរឹងមាំ ឧបត្ថម្ភដោយអង្គការ ActionAid អន្តរជាតិនៅវៀតណាម និងការរួមចំណែករបស់ប្រជាជនក្នុងតំបន់ (រូបថត៖ Duc Anh/VOV5)

លោក Luc Giang Bang អនុលេខាបក្ស ឃុំ Tung Vai ស្រុក Quan Ba បានឲ្យដឹងថា៖  “ជារៀងរាល់ឆ្នាំ ឃុំបានសម្របសម្រួលជាមួយភ្នាក់ងារមួយចំនួនរបស់ស្រុក និងខេត្ត ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ ទប់ទល់គ្រោះមហន្តរាយធម្មជាតិជូនប្រជាជននិងជាពិសេសនៅថ្នាក់ភូមិ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីស្ថានភាពគ្រោះធម្មជាតិដ៏ស្មុគស្មាញ និងវិធីបង្ការទប់ទល់គ្រោះធម្មជាតិ។ ចំណែកប្រជាជនវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនបានយល់ដឹងអំពីផលវិបាកបង្កមកពីគ្រោះធម្មជាតិ និងមានវិធីសាស្រ្តបង្ការ និងទប់ទល់ល្អបំផុត ជាពិសេសសម្រាប់លំនៅដ្ឋាន។ មុនពេលគ្រោះធម្មជាតិ ប្រជាជនបានធ្វើការជួសជុលផ្ទះយ៉ាងសកម្ម ចងដំបូល និងប្រើប្រាស់បាវដើម្បីការពារទប់ស្កាត់នឹងខ្យល់ព្យុះកំបុតត្បូងនៅតំបន់នោះ។ ចំពោះដំណាំវិញ ប្រជាជនបានប្រមូលផលមុនរដូវវស្សា ដើម្បីធានាបាននូវស្បៀង និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។

ចាប់តាំងពីអនុវត្តន៍កម្មវិធីបង្ការទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិតាមសហគមន៍មកទល់នឹងពេលនេះ ឃុំ ១០០% ក្នុងស្រុក Quan Ba សុទ្ធតែមានគណៈកម្មាធិការដឹកនាំឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ កសាងផែនការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ  ធ្វើបច្ចុប្បន្នភាពការព្យាករណ៍អាកាសធាតុ  ភ្លៀងធ្លាក់ រន្ទះ ទឹកជំនន់ភ្លាមៗ... ដូច្នេះប្រជាជនអាចការពារផ្ទះ និងសត្វពាហនៈដោយម្ចាស់ការ។ លោក Do Quang Dung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Quan Ba បានចែករំលែកថា៖ “បច្ចុប្បន្ននេះ ស្រុកបានបង្កើតក្រុមជួយសង្គ្រោះដែលមានសមាជិក ៨០ នាក់; ក្រុមការពារ ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិថ្នាក់ឃុំមានសមាជិកចាប់ពី ២០ នាក់ឡើងទៅ។ ទន្ទឹមជាមួយគ្នានោះ ស្រុកមានភូមិចំនួន ១០៧ ហើយនៅគ្រប់ភូមិតែងតែមានកម្លាំងយុវជន និងកងជីវពលដែលចូលរួមអនុវត្តការងារទាំងនេះ។ ជាឧទាហរណ៍ នៅពេលដែលមានព័ត៌មានអំពីជំងឺផ្តាសាយធ្ងន់ធ្ងរ និងគ្រោះថ្នាក់ យើងប្រកាសព័ត៌មានព្រមានលើក្រុម zalo ដែលតភ្ជាប់ពីភ្នាក់ងារ នៃបញ្ជាការស្វែងរក និងសង្គ្រោះស្រុកទៅកាន់ភូមិចំនួន ១០៧។ ដូច្នេះហើយ ពេលរដូវត្រជាក់ខ្លាំងនាពេលថ្មីៗនេះ យើងមិនមានការបាត់បង់អំពីអាយុជីវិត ឬសត្វពាហនៈទេ ដោយសារយើងធ្វើការងារបង្ការបានល្អ”។

ស្រុក Quan Ba លើកកំពស់តួនាទីរបស់សហគមន៍ក្នុងការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ - ảnh 3គម្រោងប្រព័ន្ធភ្លើងស្រូបពន្លឺព្រះអាទិត្យ រួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងសកម្មភាពការពារបរិស្ថាន និងកាត់បន្ថយមូលហេតុបណ្តាលការប្រែប្រួលអាកាសធាតុ   (រូបថត៖ Duc Anh/VOV5)

យោងតាមស្ថិតិ ក្នុងរយៈពេល ៧ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៣ កម្មវិធីបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិតាមសហគមន៍បានរីកសាយភាយនិងជួយឧបត្ថម្ភដល់មនុស្សជាង ម៉ឺននាក់ ក្នុងនោះមានកុមារអាយុពី ៦ ទៅ ១៤ ឆ្នាំចំនួន ១១,១៥២ នាក់។ ស្ពានទប់ស្កាត់ទឹកជំនន់ Ban Thang (ភូមិ Ban Thang) និងប្រព័ន្ធភ្លើងស្រូបពន្លឺព្រះអាទិត្យ (ភូមិ Suoi Vui) គឺជាគម្រោងពីរក្នុងចំណោមគម្រោងជាច្រើននៅក្នុងកម្មវិធីបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ តាម សហគមន៍ដែលត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនៅក្នុងឃុំ Tung Vai ស្រុក Quan Ba។ ប្អូន Then Thi Nguyen សមាជិកសម្ព័ន្ធយុវជនភូមិ Ban Thang បានឲ្យដឹងថា៖ “ស្ពាន Ban Thang ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០២២ មានប្រវែង ៩ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ។ ដំណើរការសាងសង់ស្ពានត្រូវចំណាយពេលប្រហែល២ខែ។ សម្ភារទាំងអស់ត្រូវបានឧបត្ថម្ភដោយគម្រោង ចំណែកកម្លាំងពលកម្មគឺការរួមចំណែករបស់ប្រជាជនក្នុងតំបន់។ ពីមុនពេលអត់មានស្ពាន នៅរដូវវស្សា ឬភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់តែងតែកើតឡើងជាញឹកញាប់ ប្រជាជននៅដាច់ឆ្ងាយពីគេ។ ជាពិសេសសម្រាប់កុមាររាល់រដូវទឹកជំនន់ពួកគេភាគច្រើនត្រូវខកខានការសិក្សា។ ចាប់តាំងពីការសាងសង់ស្ពាននេះមក  បានបង្កើតលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងតំបន់ឱ្យមានផ្លូវទៅកាន់សាលារៀនប្រកបដោយសុវត្ថិភាពជាងមុន។ សម្រាប់ប្រជាជន ក៏ងាយស្រួលក្នុងការធ្វើដំណើរ និងពាណិជ្ជកម្ម ធានាសុវត្ថិភាពជូនសហគមន៍ក្នុងរដូវវស្សា”។

ដោយសារមានការបញ្ជាណែនាំទាន់ពេលវេលារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការគាំទ្រប្រកបដោយប្រសិទ្ធភាពពីកម្មវិធីបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិតាមសហគមន៍របស់អង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅស្រុក Quan Ba មិនមានឧបទ្ទវហេតុណាមួយបានបង្កការខូចខាតធ្ងន់ធ្ងរលើប្រជាជន និងទ្រព្យសម្បត្តិឡើយ ទោះបីក្នុងមូលដ្ឋានបានទទួលរងនូវគ្រោះធម្មជាតិជាច្រើនប្រភេទក៏ដោយ។ កម្មវិធីនេះបានបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងតំបន់ក្នុងការលើកកម្ពស់ភាពម្ចាស់ការរបស់ខ្លួនក្នុងការបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយហេតុនេះរួមចំណែកកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ