​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា

​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា - ảnh 1
​មិទ្ទិញរំលឹកខួបលើកទី​៤៥​ទិវាបង្កើតទំនាក់ទំនងកាទូតវៀតណាមកម្ពុជា​(Image:Internet)
Vovworld-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុ
សំលេង វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ 183 របស់មិត្តអ្នកស្តាប់
ពីប្រទេស​ចំនួន​​​ 35 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួល
បានសំបុត្រនឹងទូរសព្ទចំនួន​ ៥​  ពីបណ្តាមិត្ត សុខធារ៉ា​ ​ធារី​ សម្បតិ្ត  ពេជ្រចិន្តា ​
នឹង​ វ៉ាសុខភា។សូមអរគុណបណ្តាមិត្ត។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធី​  មិត្តសុខ
ធារ៉ា​មានសរសេរថា៖​នាសព្វថ្ងៃ​មានវិនិយោគិន បរទេសជាច្រើន​ចូលមកធ្វើអាជី
វកម្មរកស៊ីនៅកម្ពុជា។ មិត្តចង់ដឹងថា៖តើបណ្តាអង្គភាព អាជីវកម្មវៀតណាមវាយ
តំលៃយ៉ាងម៉េចចំពោះទីផ្សារកម្ពុជា?ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្តាប់ពេលនេះ
យើងខ្ញុំសូម​ឆ្លើយសំបុត្ររបស់មិត្ត។    
     លោកអ្នកនាងជាទីមេត្រី! ក្នុងរយះបណ្តាឆ្នាំកន្លងទៅទំនាក់ទំនងជិតខាងមិត្តភាពនឹងកិច្ចសហប្រតិបត្តិ
ការលើគ្រប់វិស័យរវាងប្រទេសទាំង​២​វៀតណាម-កម្ពុជា​មានការរីកចំរើនយ៉ាងខ្លាំង
ក្លា​ដោយមាន ឯកសារសហប្រតិបត្តិការចំនួនជាង​៦០​ត្រូវបានចុះហត្ថលេខា។ក្នុង
ដំណាក់កាល​២០០១- ២០១១ តំលៃប្រាក់ពាណីជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២​​
បានកើន​១៧​ដងពី​១៦៩ លាន ដុល្លាអាមេរិកឡើង​២,៨៣​ពាន់លានដុល្លាអាមេរិក។
នាសព្វថ្ងៃ មានក្រុមហ៊ុន ​​​ភ្នាក់ងារ​​នឹង ការិយាល័យតំណាងរបស់វៀតណាមចុះ
ឈ្មោះធ្វើសកម្មភាពនៅកម្ពុជាលើគ្រប់វិស័យ​ពាណិជ្ជកម្ម​ ថាមពល អគ្គីសនី​ទេសចរ
សុខាភិបាល ធនាគារ សំណង់។ល។ លោក​ Nguyen Xuan Tien​ អគ្គនាយកក្រុមហ៊ុន
ភាគហ៊ុន Thang long​-ជាក្រុមហ៊ុនដែលធ្វើ សកម្មភាពនៅទីផ្សារកម្ពុជាក្នុងរយះពេល
ជាច្រើនឆ្នាំមក​ឲ្យដឹងថា៖ “នេះជាទីផ្សារ១អភិវឌ្ឌ្យយ៉ាងលឿននឹងខ្លាំង។រាជរដ្ឋាភិ
បាលកម្ពុជាយកចិត្តទុកដាក់ដល់ការទាក់ទាញវិនិយោគិនបរទេសពិសេសគឺវិនិយោ
គិនមកពីវៀតណាម”។      
 
​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា - ảnh 2
វៀតណាមនឹងកម្ពុជាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការពាតជាតិ​(​ Image:Internet)
 គិតមកដល់ដំណាច់ខែឧសភា ២០១២​ វៀតណាមមានគំរោងការណ៏ចំនួន​ ១១២​
គំរោង ដោយមានចំនួនទុនចុះឈ្មោះជិត​ ២,៤​ ពាន់លានដុល្លាអាមេរិក​ វិនិយោគ
ចូល កម្ពុជា។បណ្តាអង្គភាពអាជីវកម្មចាត់ទុកថា៖សក្តានុពលនឹងឱកាសវិនិយោគ
ចូលមកកម្ពុជាគឺសម្បូរណាស់។ដោយមាន​ភាពរហ័សរហួន​ក្នុងការកសាងផែនការ
វិនិយោគ​ ពង្រីកទីផ្សារ នឹងផលិតផល​ បណ្តាអង្គភាពអាជីវកម្មវៀតណាមបានរួម
ផ្សំយ៉ាងជិតស្និទ​ ចែករំលែកការ ទទួលខុសត្រូវនឹងផលប្រយោជន៏ជាមួយបណ្តា
អង្គភាពអាជីវកម្មកម្ពុជា ព្រមទាំងស្នើ រដ្ឋាភិបាលនៃប្រទេសទាំង២​យកចិត្តទុកដាក់
ដោះស្រាយការលំបាកតទៅទៀត។ វាយតំលៃចំពោះយថាទស្សនៃការជួញដូររវាង
ប្រទេសទាំង​២​​ លោក​Vu Thinh Cuong-​ទីប្រឹក្សាពាណីជ្ជកម្មវៀតណាមប្រចាំនៅ
កម្ពុជា​បានថ្លែងថា៖     “ប្រទេសទាំង២​វៀតណាមនឹងកម្ពុជាមានទីតាំងភូមិសាស្រ្ត
ដ៏ងាយស្រួល។ទំនៀម ទំលាប់របស់ប្រជាជននៃប្រទេសទាំង២​ក៏ស្រដៀងគ្នាផង។តំរូវការខាងទំនិញរបស់កម្ពុជា គឺធំ។សំណូមពរខាងគុណភាព​នឹងបច្ចេកទេសមិន
ខ្ពស់  សមស្របទៅនឹងសមត្ថភាព ផលិតរបស់វៀតណាម។ពិសេសគឺទំនាក់ទំនង
រវាងប្រទេសទាំង២ជិតស្និទណាស់។ដោយហេតុនេះការនាំចេញរបស់វៀតណាម
ទៅទីផ្សារកម្ពុជានឹងអភិវឌ្ឌ្យន៏យ៉ាងខ្លាំងក្លាក្នុងរយះ ពេលខាងមុខជាពិតប្រាកដ”។          លោកអ្នកនាងជាទីមេត្រី!      
  សង្ឃឹមថា​៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រ​ នឹងមតិរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជា ភាសារខ្មែរ
កាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ​
Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ