កម្មវិធីនាវាយុវជនអាស៊ី-អាគ្នេយ៍និងជប៉ុន (SSEAYP)

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការផ្សាយភាសាបរទេស នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទរបស់មិត្តអ្នក ស្តាប់ជាច្រើនលើពិភពលោក។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពីកម្មវិធីនាវា យុវជនអាស៊ី-អាគ្នេយ៍និងជប៉ុន (SSEAYP) តាមសំណើររបស់មិត្តអ្នកស្តាប់កម្ពុជា មួយចំនួន។

កម្មវិធីនាវាយុវជនអាស៊ី-អាគ្នេយ៍និងជប៉ុន (SSEAYP) - ảnh 1 កម្មវិធីនាវាយុវជនអាស៊ី-អាគ្នេយ៍និងជប៉ុន (SSEAYP) (vtv.vn)

កម្មវិធីនាវាយុវជនអាស៊ី-អាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី ៤៥ ឆ្នាំ ២០១៨ នឹងជ្រើសរើសតំណាងចូលរួមចាប់ពីថ្ងៃទី ២៣ តុលា ដល់ទី ១៣ ធ្នូ ឆ្នាំ ២០១៨ នៅជប៉ុន ប៊្រុយណេ ហ្វីលីពីន ថៃ និងវៀតណាម។ នេះជាសកម្មភាពជួបប្រាស្រ័យយុវជនប្រចាំឆ្នាំដែលជប៉ុននិងប្រទេសអាស៊ានទាំង ១០ រៀបចំឡើងដោយមានគោលដៅបង្កើនការយោគយល់គ្នាទៅវិញទៅមកនិងចំណងមិត្តភាពរវាងជប៉ុននិងប្រទេសអាស៊ី-អាគ្នេយ៍ ក្នុងនោះមានវៀតណាម។ ប្រទេសនិមួយៗមានសមាជិកចំនួន ២៨ នាក់ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់។ ចំពោះមិត្តយុវជនម្នាក់ៗ ដំណើរនៅនាវា  SSEAYP ជាឱកាសថ្លៃថ្លាដើម្បីស្វែងរកនិងឆ្លងកាត់ពិសោធន៍បណ្ដាខឿនវប្បធម៌សម្បូរបែបនៅក្នុងតំបន់។ ក្នុងរយៈពេលជិតពីរខែចូលរួមកម្មវិធី យុវជនទាំងអស់មិនត្រឹមតែមានឱកាសជួបប្រាស្រ័យជាមួយគ្នាលើនាវាប៉ុណ្ណោះទេថែមទាំងនៅប្រទេសនិមួយៗដែលនាវាបានចូលចត់នោះ តំណាងម្នាក់ៗនឹងជួបប្រាស្រ័យជាមួយយុវជនទៅទស្សនារូមណីយដ្ឋាននិងបានស្នាក់នៅជាមួយប្រជាជននៃប្រទេសនេះ ទៀតផង។

        ក្រៅពីការស្វែងយល់អំពីខឿនវប្បធម៌សម្បូរបែបក្នុងតំបន់យុវជននានានៅនាំជូនខ្លួនឯងនូវអំណោយវិសេសវិសាលដែលពួកគេបានផ្លាស់ប្តូរជាមួយតំណាងអាស៊ាននានាលើនាវាដូចជា៖ សំលៀកបំពាក់ប្រពៃណីអាំងស៊ីងនិងសំបុត្រសរសេរដោយដៃផ្ទាល់ក្នុងអំឡុង ៥២ ថ្ងៃ លើនាវាដែរ។ និស្សិតនារីឆ្នាំទី ៣ សកលវិទ្យាល័យគរុកោសល្សបច្ចេកទេសទីក្រុងហូជីមិញនិងជាតំណាងរបស់វៀតណាមលើនាវា SSEAYP ឆ្នាំ ២០១៧ កញ្ញា Hoai Tram បានចែករំលែកថា៖

        «នាងខ្ញុំរំភើបចិត្តណាស់ពេលដែលឆ្លងកាត់បណ្ដាប្រទេសក្នុងតំបន់។ នាងខ្ញុំឃើញថា៖ បើទោះបីយើងជានរណា មកពីឯណា ខ្ញុំជានិច្ចកាលត្រូវបានគោរពរបស់មិត្តភ័ក្តិនិងប្រជាជនតំបន់ដែលចង់ខ្ញុំមានបទពិសោធន៍ល្អប្រសើរបំផុតក្នុងពេលដែលរស់នៅជាមួយពួកគេ។ ជាឧទាហរណ៍ គ្រួសារឥណ្ឌូណេស៊ីបានប្រគល់ជូននាងខ្ញុំកន្សែងមានឈ្មោះខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលនិងរំភើបចិត្តណាស់។»

        កម្មវិធី SSEAYP គឺជាការចម្រុះនៃសកម្មភាពសម្បូរបែបខាងវប្បធម៌សិល្បៈ សេដ្ឋកិច្ចនិងសង្គម ដែលតំណាងឲ្យបណ្ដាវិស័យដែលត្រូវការចូលរួមយ៉ាងសកម្ម របស់មិត្តយុវវ័យ ហើយនិងជាឱកាសល្អដើម្បីយុវជនអាស៊ាននិងជប៉ុនយល់ ច្បាស់បន្ថែមអំពីខ្លួនឯងផងនិងរកឃើញទិសដៅរបស់ខ្លួនផង។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មាធិការផ្សាយភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ