កម្មវិធីសហប្រតិបត្តិការអប់រំរវាងវៀតណាមនិងកម្ពុជានៅភាគខាងជើងវៀតណាម

(VOVworld)-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំ
លេងវៀតណាមទទួលបានសំបុត្រ Email និងទូរស័ព្ទ ចំនួន ១៨៣ របស់មិត្តអ្នក
ស្តាប់មកពីប្រទេសចំនួន៤០លើសកលលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសា
ខ្មែរទទួលបានសំបុត្រចំនួន៣របស់មិត្តអ្នកស្តាប់នៅខេត្តកណ្តាល និងស្វាយ
រៀងរបស់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូម
ឧទ្ទេសនាមត្រួសៗជាមួយអស់លោកអ្នកនាង អំពី កម្មវិធីសហប្រតិបត្តិការ
អប់រំរវាងវៀតណាមនិងកម្ពុជានៅភាគខាងជើង វៀតណាម។      

កម្មវិធីសហប្រតិបត្តិការអប់រំរវាងវៀតណាមនិងកម្ពុជានៅភាគខាងជើងវៀតណាម     - ảnh 1
និស្សុុតកម្ពុុជាក្នុងសន្និសីទ១នៅភាគខាងជើងវៀតណាម
 (រូបថតៈ សាលា T80)


       តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំរវាងក្រសួងអប់រំ និង
បណ្តុះបណ្តាលវៀតណាម ជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាគឺ ជា
រៀងរាល់ឆ្នាំភាគីវៀតណាមនឹងទទួលនិស្សិតកម្ពុជាចំនួន១២០នាក់  មកសិក្សា
ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ស្រាវជ្រាវ លើវិស័យជាច្រើន។ នា
បច្ចុប្បន្ន ចំនួននិស្សិតកម្ពុជាសរុបនៅភាគខាងជើងវៀតណាម មានចំនួន ៦០៦
នាក់ក្នុងនោះនិស្សិតនារីមានចំនួន ៨២នាក់។ ជួបសំណេញសំណាលជាមួយ
យើងខ្ញុំ ប្អូនពីសី ប្រធានសមាគមនិស្សិតកម្ពុជា នៅភាគខាងជើងវៀតណា
បានឲ្យដឹងថា៖

       “និស្សិតកម្ពុជានៅតាមបណ្តាសកលវិទ្យាល័យ គ្រឹះស្ថានសិក្សា ទទួល
បានការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ក៏ដូចជា
គណគ្រប់គ្រង់និស្សិតតាមបណ្តាអ​ន្តេវាសិកដ្ឋាន។ ទន្ទឹមនឹងនោះ និស្សិត
កម្ពុជានៅរក្សាបានទំនាក់ទំនងល្អជាមួយលោកគ្រូ និងគណគ្រប់គ្រងនិស្សិត
ខិតខំរៀនសូត្រ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ សព្វថ្ងៃនេះ ជីវភាព
 រស់នៅរបស់និស្សិតកម្ពុជាយើងខ្ញុំ មានភាពងាយស្រួលច្រើន ដោយសារ​
មានការ ទំនុកបំរុងពីក្រសួងអប់រំ និងបណ្តុះបណ្តាល រួមជាមួយបណ្តាក្រសួង
ពាក់ព័ន្ធនានារបស់វៀតណាម ជាពិសេសគឺស្ថានទូតកម្ពុជាប្រចាំនៅហាណូយ”។

       កិច្ចព្រមព្រៀងពោលខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុង
ការកសាងប្រភពធនធានមនុស្សរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។
ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១៤ វៀតណាមបានបណ្តុះបណ្តាលនិស្សិតកម្ពុជា
ជាង៣ពាន់នាក់ ។ ក្រោយពីបានរៀនភាសាវៀតណាម១ឆ្នាំនៅសាលាមិត្ត​ភាព
T80 និស្សិតកម្ពុជាទាំងអស់នេះ នឹងបានបែងចែកទៅតាមសកលវិទ្យាល័យ
ចំនួន១៣នៅ ភាគខាងជើងវៀតណាម។ និស្សិតកម្ពុជា ក្រោយពីបញ្ចប់ការ
សិក្សានៅវៀតណាម ភាគច្រើនគឺស្វែងរកបាន ការងារធ្វើតាមបំណងនៅបណ្តា
ក្រសួងផ្នែកនានារបស់កម្ពុជា។ ឯកអគ្គរដ្ឋទូត កម្ពុជាប្រចាំនៅវៀតណាមលោក
ហ៊ុល ផានី បានចែករំលែកថា ៖

       “ខ្ញុំសូមទទួលស្គាល់ រាល់ការខំប្រឹងប្រែងរបស់និស្សិតកម្ពុជាទាំងអស់
ប្អូនៗត្រូវឃ្លាតឆ្ងាយពីគ្រួសារា មកវៀតណាមរៀនក្នុងអាយុវ័យក្មេង ប៉ុន្តែប្អូន
នៅខិតខំរៀនសូត្រចំណេះដឹង បទពិសោធថ្មី។ នោះគឺក្តីសង្ឃឹមរបស់ប្អូនៗ
គ្រួសារ និងប្រទេសកម្ពុជាក្នុងពេលអនាគត់ ដើម្បីក្លាយជាជនស្នងពោពេញ
សមត្ថភាព ច្នៃប្រឌិតក្នុងសម័យកាលវិទ្យាសាស្រ្តទំនើបនេះ រួមចំណែក
ជាមួយរដ្ឋាភិបាលកម្ពុជា កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។

       លោកអ្នកនាងជាទីមេត្រី! ខាងលើនេះជាព័ត៌មានសង្វេបអំពី និស្សិត
 កម្ពុជានៅភាគខាងជើងវៀតណាម។ ជាទីបញ្ចប់ ​យើងខ្ញុំសូមអញ្ចើញ​លោក
​អ្នកនាងចូលរួមឆ្លើយសំនួររបស់ខែវិច្ឆិកា។ ក្នុងខែ​តុលាកម្មវិធីផ្សាយជាភាសា
ខ្មែរបានផ្សាយអត្ថបទឧទ្ទេសនាមអំពីរោងមហោស្រព​ហាណូយ។ សូមលោក
អ្នកនាងឲ្យដឹងថា រោងមហោស្រព​ហាណូយ​បានបើកការដ្ឋាន សាងសង់នាឆ្នាំ
ណា? រាល់ចំលើយសំបុត្រ  email ​សូមផ្ញើ​មកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភា
សារខ្មែរ កាណាល់ផ្សាយជា​ភាសា​​បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
 វិថី Ba Trieu ខ័ណ្ឌ HoanKiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@​
yahoo​.com.vn។ 
ចំលើយត្រូវ​និមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី
ផ្សាយ​ជាភាសាខ្មែរនៃ​វិទ្យុ​សម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ