ការចិញ្ចឹមអូទ្រីសនៅវៀតណាម

(VOVWORLD) - នាសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលសំបុត្រ email និងទូស័ព្ទចំនួន ១៤៦ របស់មិត្ត អ្នកស្តាប់មកពីប្រទេសចំនួន ៣៨ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមដល់អស់លោកអ្នកនាង រូបសណ្ឋានចិញ្ចឹមអូទ្រីសនៅវៀតណាមតាមសំណើររបស់លោក Fumihiko Yamazaki។
 ការចិញ្ចឹមអូទ្រីសនៅវៀតណាម - ảnh 1 ការចិញ្ចឹមអូទ្រីសវិធីសាស្ត្រដោយព្រលែងនិន្នាការថ្មីនៅវៀតណាម។  (VOV)

(VOVworld) – នាសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលសំបុត្រ email និងទូស័ព្ទចំនួន ១៤៦ របស់មិត្ត អ្នកស្តាប់មកពីប្រទេសចំនួន ៣៨ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមដល់អស់លោកអ្នកនាង រូបសណ្ឋានចិញ្ចឹមអូទ្រីសនៅវៀតណាមតាមសំណើររបស់លោក Fumihiko Yamazaki។

        លោក Fumihiko Yamazaki និងលោកអ្នកនាងជាទីមេត្រី!

អូទ្រីសគឺជាបក្សីព្រៃមួយប្រភេទដែលរស់នៅភាគច្រើនៅអាហ្វ្រិកខាងត្បូងនិងប៉ែកខាងជើងអាហ្រ្វិកខាងត្បូង។ បន្ទាប់ពីត្រូវបានផ្សាំងនឹងក្លាយទៅជាសត្វ ចិញ្ចឹម រហូតមកដល់ពេលនេះ មានប្រទេសជាច្រើនលើពិភពលោកអភិវឌ្ឍន៍ផ្នែក ចិញ្ចឹមបក្សាបក្សីប្រភេទនេះ ក្នុងនោះ មានវៀតណាម។ វៀតណាមចាប់ផ្តើមចិញ្ចឹមអូទ្រីសចាប់ពីឆ្នាំ ១៩៩៥។ នាបច្ចប្បន្ន អូទ្រីសត្រូវបានប្រមូលផ្តុំចិញ្ចឹមនៅបណ្ដាមជ្ឈមណ្ឌលពូជអូទ្រីស Ba Vi (ទីក្រុងហាណូយ) Ninh Giang (ខេត្ត Hai Duong ភាគខាងជើងវៀតណាម) ស្រុក Tam Phu នៅខេត្ត Quang Nam និងស្រុក Ninh Hoa នៅខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ការចិញ្ចឹមអូទ្រីសនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ សាច់អូទ្រីសមានរស់ជាតិឆ្ងាញ់និងគ្មានខ្លាញ់ទេ។ ពង ខ្លាញ់ ស្លាបនិងស្បែករបស់អូទ្រីសគឺជាវត្ថុធាតិដើមក្នុងការផលិតទំនិញសិប្បកម្មដូចជា ស្បែកជើង ខ្សែត្រវាត់ កាបូប ជាដើម។ការចិញ្ចឹមអូទ្រីសវិធីសាស្ត្រដោយព្រលែងនិន្នាការថ្មីនៅវៀតណាម។ លោក Do Van Quang នៅភូមិ Nhan Me ឃុំ Vinh Quang ស្រុក Vinh Bao ទីក្រុង Hai Phong (ភាគខាងជើងវៀតណាម) ជាកសិករចិញ្ចឹមអូទ្រីសតាមរូបសណ្ឋាននេះ បានឲ្យដឹងថា៖

«ខ្ញុំចិញ្ចឹមអូទ្រីសតាមវិធីសាស្ត្រព្រលែងដើម្បីអូទ្រីសអាចសម្របខ្លួនជាមួយធម្មជាតិដោយសារទ្រង់ទ្រាយចម្ការធំណាស់។ ក្រៅពីនោះ ខ្ញុំបានដាំដើមឈើដើម្បីអូទ្រីសមានទីកន្លែងជ្រកនៅក្នុងរដូវក្កៅផងដែរ។»

កែទម្រង់វាលស្រែទៅជាផ្ទៃដីមានទ្រង់ទ្រាងធំឲ្យសមស្របនឹងចរិតលក្ខណៈ របស់អូទ្រីស លោក Quang យកចិត្តទុកដាក់ដល់របៀបចិញ្ចឹមព្រលែងហ្វូង អូទ្រីរសប់ខ្លួនដែរ។ ដើម្បីធានាសាច់អូទ្រីសមានរស់ជាតិឆ្ងាញ់ លោក Quang មិនឲ្យអូទ្រីសស៊ីចំណីឧស្សាហកម្មទេថ្មូរទៅនឹងនោះ លោកដាំចកសំរាប់អូទ្រីស។ ដោយហេតុនេះ សាច់អូទ្រីសរបស់លោកមានរស់ជាតិឆ្ងាញ់ពិសេសដោយឡែក។ ក្រៅពីនោះ លោក Quang នៅឲ្យវាស៊ីថែមកន្ទក់អង្គឬកន្ទក់ពតសំរាប់អូទ្រីស ផងដែរ។ បទពិសោធរបស់លោក Quang ក្នុងកិច្ចការពារសុខភាពល្អសំរាប់ អូទ្រីសគឺស្ករ   Glucose។ លោក Quang ចែករំលែកថា៖

        «ទីមួយគឺស្ករ Glucose បង្កើនភាពស៊ាំនឹងមេរោគសំរាប់អូទ្រីស។ ទីពីរគឺទប់ ទល់និងរារាំងជំងឺមួយចំនួន។ ក្នុងអំឡូងចិញ្ចឹមព្រលែងនៅវាលធំ ហ្វូងអូទ្រីសរបស់ខ្ញុំ មិនឆ្លង់មេរោគណាមួយឡើយ។»

        អាស្រ័យដោយការចិញ្ចឹមវិសេសវិសាល ហ្វូងអូទ្រីសរបស់គ្រួសារលោក  Quang មានតំលៃខ្ពស់ណាស់ ប្រហែលជា ១២ ដល់ ១៥ លានដុង/មួយក្បាល (៦០០ ដុលល្លាអាមេរិក/មួយក្បាល) បើប្រៀបនឹងអូទ្រីសធម្មតាដែលមានតំលៃពី ៩ ដល់ ១០ លានដុង/ក្បាល (៤០០ ដុល្លាអាមេរិក/មួយក្បាល)។ ចំណូលរបស់ គ្រួសារលោក Quang ត្រូវបានកែលំអនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

        បណ្ដាផលិតផលពីអូទ្រីសដូចជាសាច់ត្រូវបានលក់នៅប្រព័ន្ធផ្សារទំនើបចំនួន ៧០ ក្នុងទូទាំងប្រទេសដូចជា Metro Co.opmart Big C Lotte និង Maximark ។ ផលិតផលម៉ូដពីស្បែករបស់អូទ្រីសក៏ត្រូវបាននាំចេញទៅអាមេរិករុស្ស៊ីនិងជប៉ុនផងដែរ។លោកស្រី Fumihiko Yamazaki និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ