ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៤៤៤ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ ក្រៅពីសំណួរ និងការចែករំលែកអំពីប្រទេសនិងប្រជាជនវៀតណាម យើងខ្ញុំក៏ទទួលបានសារជូនពរពីមិត្តអ្នកស្តាប់ជាច្រើនទាំងក្នុងនិងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៤ ក៏ដូចជាអរគុណចំពោះកម្មវិធីដែលបានរផ្សាយព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នងុឆ្នាំនេះ។

មិត្តអ្នកស្តាប់ Tomás Méndez នៅប្រទេសអេស្ប៉ាញ បានសរសេរថា "សូមជូនពរឆ្នាំថ្មីសកល ឆ្នាំ ២០២៤ ពោរពេញដោយសុខភាព សុភមង្គល និងវិបុលភាព ហើយសន្តិភាពនិងភាពសុខដុមរមនាសម្រាប់អ្នកទាំងអស់គ្នា"។ ពីទីក្រុង Saitama ប្រទេសជប៉ុន អ្នកស្តាប់ Matsumoto Takuya បានសរសេរថា៖ “ថ្មីៗនេះ វៀតណាមទទួលបានសមិទ្ធផលសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ ជាពិសេសក្នុងវិស័យទេសចរណ៍។ ប្រទេសមិត្តត្រូវបានជ្រើសរើសជាគោលដៅបេតិកភណ្ឌល្អបំផុតរបស់អាស៊ី ជាទិសដៅវប្បធម៌ថ្មីរបស់អាស៊ីជាបន្តបន្ទាប់។ ពិតជាដំណឹងល្អណាស់។ នៅឆ្នាំខាងមុខ ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីឆ្លងបទពិសោធន៍វប្បធម៌ប្លែកៗរបស់អ្នក”។

ក្នុងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែក និងសេចក្តីជូនពរដែលអ្នកបានផ្ញើមកកម្មវិធីក្នុងឆ្នាំ ២០២៣នេះ ហើយសង្ឃឹមថាក្នុងឆ្នាំថ្មី ឆ្នាំ ២០២៤ យើងខ្ញុំនឹងបន្តទទួលបាន ការចាប់អារម្មណ៍ចំពោះព័ត៌មាន និងព្រឹត្តិការណ៍នានាអំពីប្រទេស និងប្រជាជនវៀតណាម។ យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ដល់មិត្តអ្នកស្តាប់ទាំងអស់។ 

ជាបន្តតាមកម្មវិធី យើងខ្ញុំនឹងឆ្លើយសំណួរមួយចំនួនដែលមិត្តអ្នកស្តាប់បានផ្ញើមកកាន់ VOV5 ក្នុងសប្ដាហ៍កន្លងទៅ។ មិត្តអ្នកស្តាប់ កែវ រិទ្ធី ពីប្រទេសកម្ពុជាបានសួរថា តើខេត្តក្រុងរបស់វៀតណាមនឹងមានការបាញ់កាំជ្រួចដើម្បីអបអរឆ្នាំថ្មី ២០២៤ ដែរឬទេ?

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1

មិត្តអ្នកស្តាប់ កែវ រិទ្ធី និងប្រិយមិត្តជាទីមេត្រី។ អបអរសាទរឆ្នាំថ្មីសកលឆ្នាំ ២០២៤ ទីក្រុងហូជីមិញ និងខេត្តក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាមនឹងរៀបចំការបាញ់កាំជ្រួចដ៏អស្ចារ្យ ចម្រុះពណ៌។ ទីក្រុងហូជីមិញបានរៀបចំកន្លែងបាញ់កាំជ្រួចចំនួនពីរ រួមមាន៖ ការបាញ់កាំជ្រួចកម្ពស់ខ្ពស់នៅដើមផ្លូវរូងក្រោមទន្លេ Saigon និងកន្លែងបាញ់កាំជ្រួចកម្ពស់ទាប នៅសួនវប្បធម៌ Dam Sen ខ័ណ្ឌ១១។ លើសពីនេះទៅទៀតខេត្ត ក្រុងដូចជា Hai Phong , Quang Binh, Nghe An, Dong Nai ក៏រៀបចំការបាញ់កាំជ្រួចកម្ពស់ទាប  ក្នុងរយៈពេល ១៥នាទី ជាមួយនឹងកម្មវិធីសិល្បៈដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៤ផងដែរ។

ក្រៅពីការបាញ់កាំជ្រួចដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៤ ទីក្រុងហាណូយនិងទីក្រុងហូជីមិញក៏នឹងប្រព្រឹត្តិទៅកម្មវិធី Countdown ជាច្រើន ដើម្បីរាប់ថយក្រោយដល់នាទីចូលឆ្នាំថ្មីសកលនៅ យប់ថ្ងៃទី ៣១ ខែធ្នូដែរ។

មិត្តអ្នកស្តាប់ សុខឡាយ ចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីសិល្បៈគែន និងសិល្បៈប្រើក្រមួនឃ្មុំ ដើម្បីរចនាក្បូរក្បាច់លើក្រណាត់របស់ជនជាតិ Mong ជាទម្រង់សិល្បៈវិសេសវិសាលចំនួនពីរ ដែលទើបត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ការសម្តែងសិល្បៈគែន ដោយមានការចូលរួមពីសិប្បករ សិប្បការិនីជាង១ពាន់នាក់មកពីស្រុក Mu Cang Chai ។ រូបថត៖ baoyenbai

មិត្តអ្នកស្តាប់ សុខឡាយ និងប្រិយមិត្តជាទីគោរព! គែន គឺជាឧបករណ៍តន្ត្រីដ៏ពិសេសមួយ ដែលភ្ជាប់ជាមួយរូបភាពរបស់ក្មេងប្រុសជនជាតិ Mong ដ៏ខ្លាំងពូកែ នៅចំកណ្តាលតំពន់ព្រៃភ្នំដ៏ធំសម្បើម។ គែន មានវត្តមាននៅគ្រប់ទីកន្លែងក្នុងជីវភាពរស់នៅរបស់សហគមន៍ ចាប់ពីពិធីបុណ្យសព ពិធីមង្គលការ ពិធីបុណ្យប្រពៃណី រហូតដល់សកម្មភាពលេងកម្សាន្តបែបប្រពៃណីរបស់ជនជាតិ Mong ។ ក្នុងពេលជាមួយគ្នានោះ សិល្បៈប្រើក្រមួនឃ្មុំដើម្បីរចនាក្បូរក្បាច់លើក្រណាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពនៃបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិMong ។ គំនូរលើសំលៀកបំពាក់ប្រពៃណីរបស់នារីជនជាតិ Mong ត្រូវបានគូរដោយប្រើប៊ិចសំរឹទ្ធ ជ្រលក់ក្នុងទឹកថ្នាំដែលធ្វើពីក្រមួនឃ្មុំ ហើយគូរលើក្រណាត់រដុប។ ជនជាតិ Mong ជឿជាក់ថា លំនាំលើសម្លៀកបំពាក់ និងប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ ជួយតភ្ជាប់ទំនាក់ទំនងជាមួយព្រះអាទិទេព ហើយទន្ទឹមនឹងនោះ បង្ហាញពីបុគ្គលិកលក្ខណៈ និងសេចក្តីប្រាថ្នារបស់ខ្លួនអំពីជីវិត។ ការប្រើប្រាស់ក្រមួនឃ្មុំដើម្បីបង្កើតលំនាំ ទាមទារឲ្យមានភាពល្អិតល្អន់ ប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ជាំងគំណុរ ដើម្បីបង្កើតលំនាំដ៏ស្រស់ស្អាតនៅលើរ៉ូបអាវទ្រនាប់។

ពិធីប្រកាសសេចក្តីសម្រេចចិត្ត និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះសិល្បៈគែន Mong និងសិល្បៈប្រើក្រមួនឃ្មុំដើម្បីគូរលំនាំលើក្រណាត់របស់ជនជាតិ Mong  បានប្រព្រឹត្តិទៅនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងសកម្មភាពសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។ ចំណុចពិសេសនៃពិធីនេះ គឺកម្មវិធី "អត្ថិភាពនៃសិល្បៈគែន Mong " ជាមួយនឹងការសម្តែងសិល្បៈគែន ដោយមានការចូលរួមពីសិប្បករ សិប្បការិនីជាង ១ពាន់នាក់មកពីស្រុក Mu Cang Chai ។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ