ចលនាកសាងជនបទថ្មីនៅភូមិសុ្រកជនរួមជាតិខ្មែរមួយក្នុងឱកាសបណ្ដាថ្ងៃបុណ្យចូលឆ្នាំថ្មី

(VOV World)_សប្ដាហ៍ថ្មីទើបនឹងបានចាប់ផ្តើម និងយើងខ្ញុំ ទាំងអស់ គ្នាជាអ្នកអ
នុវត្ត កម្មវិធីផ្សាយជាភាសាខ្មែរ នៃកាណាល់ផ្សាយជាភាសា បរទេស នៃវិទ្យុសម្លេង វៀតណាម មានក្ដីសប្បាយ​រីករាយណាស់ ពេល ដែល បានជួបជាមួយប្រិយមិត្ត​ក្នុង
នាទី÷​ ប្រអប់​សំបុត្រមិត្តអ្នកស្ដាប់។  ក្នុង សប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសា បរទេសនៃវិទ្យុសម្លេងវៀត ណាម​ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៣២ របស់មិត្តអ្
នក ស្ដាប់មកពី ប្រទេស ចំនួន៣១ លើសកលលោក។ ​សូមអរគុណ អស់លោក លោក អ្នកនាងដែលបានផ្ញើសំបុត្រនិងនៅទូរស័ព្ទមកដល់យើងខ្ញុំ។ 

ក្នុងនាទី÷ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់មិត្តសោម ច័ន្ទ
វស្សា យើងខ្ញុំនឹងឧទ្ទសនាមជាមួយលោកអ្នកនាងអំពីចលនា កសាងជនបទថ្មី នៅភូមិ
 សុ្រកជនរួមជាតិខ្មែរមួយ ក្នុងឱកាសបណ្ដាថ្ងៃបុណ្យចូលឆ្នាំថ្មី។

ចលនាកសាងជនបទថ្មីនៅភូមិសុ្រកជនរួមជាតិខ្មែរមួយក្នុងឱកាសបណ្ដាថ្ងៃបុណ្យចូលឆ្នាំថ្មី - ảnh 1
ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ(www.sovhttdl.soctrang.gov.vn)

          ក្នុងរយះពេលប៉ុន្មានថ្ងៃដើមឆ្នាំ របស់ជនរួមជាតិខ្មែរ យើងខ្ញុំបានមាន ឱកាស
ត្រឡប់មកឃុំក្រីក្រ Ba Trinh ស្រុកKe Sach ខេត្ត Soc Trang ( ភាគខាងត្បូងវៀតណាម)
នេះគឺជាឃុំមួយ ក្នុងចំណោមឃុំដែលបាន រដ្ឋ អំណាចតំបន់ជ្រើសរើសជាឃុំគំរូ​ ក្នុង
ការ អនុវត្តចលនាកសាងជនបទថ្មី។  តាមដងផ្លូវថ្មី ដែលទើបនឹងបានចាក់បេ តុង 
ចូលក្នុង ភូមិទី៤ ជាតំបន់មាន ជនរួមជាតិខ្មែររស់នៅច្រើន ​ទាំងសង្ខាងផ្លូវ ជាបណ្ដា
សួមចំការ ដើមឈើ ​ ផ្លែបេញដើម​។ នៅឆ្ងាយៗ កឺបណ្ដាចំការបន្លែរ ស្រះត្រី និងវាល
ស្រែស្រូវ​ជិត មកដល់ថ្ងៃប្រមូលផល។ លោក Duong Thom ជា ជនម្នាក់នៅ ភូមិទី៤  
បានអោយដឹងថា÷​ធ្វើស្រែ ឥឡូនេះងាយស្រួលណាស់  ទឹក សាប មានពេញឆ្នាំ ធារា សាស្ត្រគ្រប់គ្រាន់ ការធ្វើដំណើរ ទៅវិញទៅមកមានភាពងាយស្រួល  គ្រួសារណាក៏
មាន អគ្គីសនី កូនចៅបានទៅរៀន។ នេះគឺជាបណ្ដាសំណង់របស់កម្មវិធីក សាងជន
បទថ្មី។ លោកបានអោយដឹងថា÷

          “ ខ្ញុំគាំទ្រចលនាកសាងជនបទថ្មីនេះណាស់។ យើងបានសាមគ្គីភាព ជាមួយគ្នា
 រួម ទាំងរដ្ឋអំណាចនិងប្រជាជនតំបន់ទៀតផង។ ដូច្នេះយើងខ្ញុំទើបកសាងបានសំ
ណង់ នានា របស់ចលនាកសាងជនបទថ្មី ដើម្បីបំរើ ផលប្រយោជន៍ប្រជាជន។”

          តាមរបាយការណ៍ ដល់នាសព្វថ្ងៃនេះ ឃុំ  Ba Trinh បានសម្រេច បទដ្ឋានចំនួន
១១ អំពីការកសាងជនបទថ្មី និងគោលដៅរបស់ឃុំ គឺដល់ឆ្នាំ ២០១៥នឹងសម្រេចបទ
ដ្ឋានទាំង១៩។

          រួមជាមួយឃុំ Ba Trinh ឃុំ​ Truong Khanh ស្រុក Long Phu ក៏ត្រូវបានខេត្ត Soc
Trang ជ្រើសរើសជាឃុំគំរូ ដើម្បីបញ្ជាណែនាំអនុវត្ត ចលនា កសាងជនបទថ្មីនេះ នោះគឺជាឃុំ មានជនរួមជាតិខ្មែរ ចំនួន៥៤% កំពុងរស់នៅ ដែលគឺជាឃុំកសិកម្ម ដូ
ច្នេះក្នុងដំណើការវិនិយោគ រដ្ឋអំណាចយកចិត្តទុកដាក់ជាពិសេសដល់ បណ្ដាបទ
ដ្ឋានអំពី÷​ធារាសាស្ត្រ រចនាសម្ព័ន្ធ ពលករ របៀបរៀបចំផលិតកម្ម…។ល។ ដើម្បី
អនុវត្តប្រកបដោយមាន ប្រសិទ្ធិភាព ឃុំតែងតែរួមសហការជាមួយបណ្ដាស្ថាប័ន
មានសមត្ថកិច្ច  បើកបណ្ដាថ្នាក់បង្ហាត បង្រៀន ផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេក
ទេស ផលិត កម្ម កសាងបណ្ដារូបសណ្ឋានវាលស្រែធំ …ល។

          ក្រោយរយះពេលជាង២ឆ្នាំអនុវត្ត ឃុំគំរូចំនួន២២ ដែលបានខេត្ត Soc Trang វិនិ យោគជាប្រាក់ចំនួន ៥០០ ពាន់លានដុង ដើម្បីកសាងបណ្ដា សំណង់ ប្រយោជន៍
សាធារ ណះ ផ្ទេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដើមឈើ  សត្វចិញ្ជឹម ប្រើប្រាស់ដីកសិកម្ម  ប្រកបដោយមានប្រសិទ្ធិភាព។

ទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ក្ដីសប្បាយរីករាយរបស់ជនរួមជាតិខ្មែរកាន់តែបាន
កើនឡើង ដោយសំណង់ប្រយោជន៍សាធារណះនានាត្រូវបានសម្រេច។ បណ្ដាសំ ណងនេះ នឹងជួយជនរួមជាតិខ្មែរអភិវឌ្ឍន៍ផលិត កម្ម ផ្ទេរប្តូររចនាសម្ព័ន្ធ​សេដ្ឋកិច្ចក សិកម្មយ៉ាងឆាប់ៗ រួមចំណែកកាត់ បន្ថយភាពក្រីក្រ កសាងភូមិ ស្រុកកាន់តែសម្បូរ
ធូធារ។

          មិត្ត សោម ច័ន្ទវស្សា និងលោកអ្នកនាងជាទីមេត្រី!

          សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោល​ខាង​លើ។​​នាទី​ប្រអប់​
សំបុត្រ​ មិត្ត​អ្នក​ស្តាប់ របស់យើងខ្ញុំពេលនេះចប់តែ​ប៉ុណ្ណេះ។​ ​រាល់​​សំបុត្រ​និងការ​រួម​​
មតិ​​ សូមផ្ញើ​​មកកម្មវិធីផ្សាយ​ជាភាសា​ខ្មែរ​នៃកាណាល់​ផ្សាយ ​ជា​​ភាសា​​​បរទេស​ វិទ្យុ
សម្លេង វៀតណាម លេខ៤៥  BaTrieu –ខ័ណ្ឌ​ Hoan Kiem​ –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​​៕ ​

ប្រតិកម្មទៅវិញ

ផ្សេងៗ