ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ប្រិយមិត្តជាទីមេត្រី បរិយាកាសនិទាឃរដូវបានមកដល់គ្រប់ទីកន្លែង ក្នុង ក្រុមគ្រួសារទាំងអស់។ សុភមង្គល ទទួលអំណរនិទាឃរដូវថ្មីក៏បានបង្ហាញនៅលើផ្ទៃមុខ កែវភ្នែករបស់មនុស្សគ្រប់រូប។ យើងខ្ញុំសូមផ្ញើរសេចក្ដីជូនពរដ៏ល្អប្រពៃបំផុតជូនប្រិយមិត្តក្នុងឆ្នាំថ្មី ២០២១ នេះ។ សង្ឃឹមថា ក្នុងឆ្នាំនេះមិត្តអ្នកស្ដាប់ ប្រិយមិត្តនឹងបន្តផ្ញើមតិយោបល់ជាច្រើនថែមទៀតដល់យើងខ្ញុំផងណា។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1សកម្មភាពអំណរឆ្នាំថ្មីនៅវៀតណាម 

ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  និង អ៊ីម៉ែល ចំនួន ៣៤០ របស់មិត្តអ្នកស្ដាប។ ក្នុងនោះ កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រចំនួន ១១។ ក្នុងនោះ ប្រិយមិត្តជាច្រើនបានសរសេរសំបុត្រផ្ញើមកកាន់កម្មវិធីដោយបានជូនពរឆ្នាំថ្មី ប្រពៃណីជាតិ ២០២២។ ជាក់ស្ដែង មិត្តអ្នកស្ដាប់លឹម ចាន់ថា មកពីកម្ពុជាបានចែករំលែកថា៖ នៅពេលមកទស្សនាប្រទេសវៀតណាមម្ដងៗ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារប្រទេសវៀតណាមមានការផ្លាស់ប្ដូរយ៉ាងច្រើន។ ផ្លូវថ្នល់ពិតជាស្អាតបាតណាស់។ ខ្ញុំសង្ឈឹមថា ជំងឺរាតត្បាតកូវីដ ១៩ នឹងត្រូវបានរុញថយក្រោយ ដើម្បីខ្ញុំមានឱកាសរួមជាមួយគ្រួសារមកទស្សនាវៀតណាម។ នៅក្នុងអ៊ីមែលដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ បុប្ផាបានចែករំលែកថា“ ក្នុងនាមជាអតីតនិស្សិតបរទេសម្នាក់ ដែលបានសិក្សារៀនសូត្រនៅទីក្រុងហាណូយនោះ នៅពេលបុណ្យតេតប្រពៃណីមកដល់ម្ដងៗ ខ្ញុំបានរួមជាមួយមិត្តភក្ដិនិស្សិតវៀតណាមវេចនុំអន្សម។ ខ្ញុំសង្ឃឹមថា នឹងមានឱកាសចូលរួមសកម្មភាពនេះនៅវៀតណាមនាពេលខាងមុខផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ទឹកជ្រោះ Da Ban នៅឃុំ  Cua Suong  
ស្រុកកោះ Phu Quoc- ខេត្ត Kien Giang

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ទឹកជ្រោះ Da Ban នៅឃុំ  Cua Suong  ស្រុកកោះ Phu Quoc- ខេត្ត Kien Giang ។ នេះគឺជាគោលដៅទេសចរណ៍ដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។ លោកអ្នកនាងជាទីមេត្រី ទឹកជ្រោះ Da Ban គឺជាគោលដៅទេសចរណ៍ ដែលត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាក្នុងឱកាសបុណ្យតេត។ នេះគឺទឹកជ្រោះមួយនៅចំកណ្តាលកោះសមុទ្រដែលធ្វើឱ្យភ្ញៀវទេសចរជាច្រើនមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ដោយសារ សម្រស់រហោស្ថានធម្មជាតិ។ កោះ Phu Quoc មានភ្នំចំនួន ៩៩ ដែលលាតសន្ធឹងពីខាងជើងទៅខាងត្បូងនៃកោះ។ ទឹកជ្រោះ Da Ban មានប្រភពទឹកចេញពីជួរភ្នំ Ham Ninh ជាជួរភ្នំដែលវែងជាងគេនិងខ្ពស់ជាងគេក្នុងចំណោមបណ្តាភ្នំទាំងនេះ។ ប្រភពទឹកពីភ្នំ Ham Ninh  បានហូរចូលទៅកាន់បឹង Duong Dong  Phu Quoc ដែលជាបឹងធំជាងគេនៅកោះ Phu Quoc ហើយបានផ្គត់ផ្គង់ទឹកសាបសម្រាប់កោះនេះទាំងមូល ដោយមានអង្កត់ផ្ចិតជាង ៣,៥ គីឡូម៉ែត្រ មានជំរៅ ២០ ម៉ែត្រ ហើយអាចផ្ទុកបម្រុងទឹកប្រហែល ៥,៥ លានម៉ែត្រគូប ។ មូលហេតុដែលទឹកជ្រោះនេះហៅឈ្មោះថា ទឹកជ្រោះ Da Ban គឺដោយសារតែមានផ្ទាំងថ្មរាបស្មើធំ ៗ ជាច្រើនដូចជាផ្ទៃតុអញ្ចឹង។ ដូច្នេះហើយ ទឹកជ្រោះ Da Ban គឺត្រជាក់ស្រួល ហើយលើសពីនេះទៀតវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវអាថ៌កំបាំងនិងគួរឱ្យរំភើបចិត្ត ដូចគេបាននិទានថា នេះគឺជាកន្លែងដែលទេពអក្សរចុះ ងូតទឹករាល់ពេលដែលមកភពដែនដី។ នៅច្រកចូលទឹកជ្រោះ Da Ban មានស្ពានព្យួរឆ្លងកាត់ទឹកជ្រោះនេះ ហើយលោកអ្នកធ្វើដំណើរទៅមុខបន្តិចទៀត ទើបមកដល់កន្លែងស្រស់ស្អាតនៅទឹកជ្រោះ Da Ban។ ផ្លូវសង្ខាងត្រូវបានគ្របដណ្ដប់ដោយដើមឈើព្រៃ ដូច្នេះបរិយាកាសនៅទីនេះពិតជាត្រជាក់ និងបរិសុទ្ធណាស់។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ