ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -  ក្នុងសប្តាហ៍កន្លងទៅ គណកម្មាធិការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email របស់មិត្តអ្នកស្តាប់ជាច្រើនមកពីបណ្តាប្រទេសទូទាំងពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន៨ ពីកម្ពុជា។ សូមអរគុណមិត្តទាំងអស់ដែលបានផ្ញើសំបុត្រនិង email មកកម្មវិធីរបស់យើងខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយនូវសំនួមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលផ្ញើមកកម្មវិធីនាសប្តាហ៍កន្លងទៅ។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។

មិត្តអ្នកស្តាប់ជាទីមេត្រី! ពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា មិតប៉េងហុង បានផ្ញើអ៊ីម៉ែលមួយ ដើម្បីអបអរសាទរក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានឈ្នះក្នុងវគ្គប្រកួតជាមួយក្រុមបាល់ទាត់ Jordan ។ “គួរឱ្យភ្ញាក់ផ្អើលណាស់ វៀតណាមបានទទួលជ័យជម្នះលើហ្ស៊កដានី។ វេទមន្តរបស់គ្រូបង្វឹក Park Hang Seo  ជួយឲ្យក្រុមជម្រើសជាតិវៀតណាម ប្រកួតប្រជែងយ៉ាងល្អចំពោះគូប្រជែងហ្ស៊កដានី”។ សូមអរគុណមិត្តប៉េងហុងដែលតែងតែតាមដាននិងគាំទ្រក្រុមកីឡាបាល់ទាត់វៀតណាម។

ជាបន្តទៅនេះ យើងខ្ញុំសូមធ្វើការឆ្លើយសំណួររបស់មិត្តអ្នកស្តាប់ សុខ ពីសី ដែលចង់ស្វែងយល់អំពីភូមិធ្វើដូននៅវៀតណាម។

មិត្តសុខ ពីសី និងមិត្តអ្នកស្តាប់ជាទីមេត្រី! ដួនគឺជាវត្ថុសម្រាប់ពាក់ការពារកម្តៅព្រះអាទិត្យ ការពារទឹកភ្លៀង ដែលមានលក្ខណៈពិសេសរបស់ប្រជាជនវៀតណាម។ តាំងពីយូរណាស់មកហើយ រូបភាពដួនត្រូវបានភ្ជាប់ជាមួយរូបភាពរបស់ប្រជាជនវៀតណាម បើទោះបីជារូបភាពនេះមិនស្ថិតនៅក្នុងនិមិត្តសញ្ញាជាតិក៏ដោយ ប៉ុន្តែមើលឃើញរូបដួន គឺគេតែងតែនឹកឃើញរូបភាពប្រទេសវៀតណាម។ នៅប្រទេសវៀតណាមស្ទើរ តែគ្រប់តំបន់មានភូមិប្រកបមុខរបរធ្វើដួន។ ប៉ុន្តែ  សិប្បកម្មធ្វើដួនត្រូវបានបង្កើតឡើងនិងរីកចម្រើនយ៉ាងខ្លាំងនៅទីក្រុង Hue រាប់រយឆ្នាំដោយមានភូមិធ្វើដួនល្បីឈ្មោះជាច្រើន។ ដួនពិសេសនៃទីក្រុង Hue មិនត្រឹមតែជាដួនធម្មតាទេ ថែមទាំងនោះជាវណ្ណកម្មសិល្បៈមួយដែរ។ ដើម្បីទទួលបាននូវដួនដ៏ល្អឥតខ្ចោះ សិប្បករធ្វើដួនត្រូវឆ្លងកាត់ដំណាក់កាលដ៏ល្អិតល្អន់ដែលតម្រូវឱ្យមានភាពឧស្សាហ៍ព្យាយាមនិងបាត ដៃប៉ិនប្រសពរបស់ខ្លួន។  ហេតុដូច្នេះ ដួន Hue បានភ្ញៀវទេសចរជាច្រើននិយមចូលចិត្ត។  ភ្ញៀវជាច្រើនបានមកទស្សនា និងចូលរួមធ្វើដួនផងដែរ។ មានអ្នកខ្លះ គេភ្ញាក់ផ្អើលផង និងចាប់អារម្មណ៍យ៉ាងខ្លាំងផង ដោយបានឃើញរូបនិងឈ្មោះរបស់ខ្លួនលើដួន ដើម្បីទុកជាអនុស្សាវរីយ៍។ ប្រសិនបើមានឱកាសមកទស្សនានៅវៀត ណាម សូមមិត្តទាំងអស់កុំភ្លេចជ្រើសរើសឲ្យខ្លួនដួនមួយផងណា។

ដើម្បីបន្តកម្មវិធី យើងខ្ញុំសូមធ្វើការឆ្លើយសំណួរបស់មិត្តអ្នកស្តាប់មកពីប្រទេសឡាវ ដោយចង់ស្វែងយល់អំពីពិធីសែនព្រះចង្រ្កាន (ឬហៅថា Tao quan) នៅវៀតណាម។

បុណ្យធំមួយក្នុងចំណោមបុណ្យសំខាន់បំផុតរបស់ប្រជាជនវៀតណាម គឺពិធីគោរពព្រះចង្ក្រាន ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៣ខែទី១២តាមច័ន្ទគតិ។ ពិធីបុណ្យនេះក៏មានលក្ខណៈឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មីផងដែរ។ ក្នុងថ្ងៃបុណ្យព្រះចង្រ្កានមកដល់ ជនជាតិវៀតណាមនាំគ្នាសែនជា នំ ចំនី ទានធូប ផ្កា។ ពិសេសជាងនេះទៅទៀតគេនាំគ្នាទៅវត្ត ទិញត្រីប្រោសចោល មានបន់ស្រន់ ជីវភាពរស់នៅសម្បូរធូធារ សុភមង្គល មនុស្សគ្រប់ស្រឡាញ់រាប់អានគ្នា។

ប្រជាជនវៀតណាមគេមានជំនឿជាក់ថា ព្រះចង្ក្រានគឺនាំមកលាភសំណាង ហើយក៏ជាឱកាសសម្រាប់ជួបជុំគ្រួសារ។ ហេតុដូច្នេះ ពិធីបុណ្យគោរពព្រះចង្ក្រានជាពិធីសឲបុណ្យសំខាន់មួយ ជិតនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាម រយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ