ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៨៦មកពីប្រទេសនិងតំបន់ដែន ដីចំនួន៤៣ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៩របស់ មិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមបន្ត ឆ្លើយសំណួរមួយចំនួនដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1កប៉ាល់ដឹកជញ្ជូនសាធារណៈនៅលើទន្លេ Sai Gon 


ពីកម្ពុជា មិត្ត ឆៃ កុសាល បានសួរថា៖ “នៅប្រទេសវៀតណាមមានសេវាកម្ម ដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដែរឬទេ?” លោកអ្នកនាងជាទីមេត្រី! ខ្សែដឹក ជញ្ជូនជាសាធារណៈតាមផ្លូវទឹកដើមដំបូងនៅវៀតណាមទើបនឹងបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើទន្លេ Sai Gon។ សេវាកម្ម ដឹកជញ្ជូននេះមិនត្រឹមតែរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ថែម ទាំងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅទីក្រុងហូជីមិញទៀតផង។ នាបច្ចុប្បន្ន ខ្សែដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកលេខ១នៅលើទន្លេ Sai Gon មានប្រវែងសរុប ១០,៨គីឡូម៉ែត្រ ដោយមានកប៉ាល់ចំនួន៣ដែលធ្វើសកម្មភាពចាប់ ពីវេលាម៉ោង៦កន្លះព្រឹករហូតដល់វេលាម៉ោង៨កន្លះ យប់។ សំបុត្រមានតំលៃ ប្រមាណ១៥ពាន់ដុងម្នាក់សម្រាប់មួយលើក។ កប៉ាល់ដឹកជញ្ជូនមានកៅអីចំនួន៧៥ មានខ្ទមដ៏ធំទូលាយនិងស្អាតស្អំ ដែលត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់និងទូរទស្សន៍ ក៏ដូចជាឧបករណ៍ធានារ៉ាប់រងចាំបាច់ទាំងអស់ផងដែរ។ ការធ្វើដំណើរដោយកប៉ាល់ មិនត្រឹមតែសន្សំសម្ចៃពេលវេលានិងការចំណាយប៉ុណ្ណោះទេ ថែមទាំងជួយឲ្យ អ្នកដំណើរបានទស្សនាទេសភាពនៅសង្ខាងទន្លេទៀតផង។

        ចំណែកឯមិត្ត Dietmar Wolf នៅ Hammelburg ប្រទេសអាល្លឺម៉ង់ បានផ្ញើរ សំណួរថា៖ “សិស្សានុសិស្សវៀតណាមមានវិស្សមកាលក្នុងរយៈពេលប៉ុន្មាន? ជនវៀតណាមចូលចិត្តធ្វើដំណើរទេសចរណ៍នៅទីណាក្នុងរដូវក្ដៅនោះ?” លោកអ្នក នាងជាទីមេត្រី! វិស្សមកាលនៅវៀតណាមតែងតែអូសបន្លាយពីមួយដល់បីខែ ដោយអាស្រ័យទៅលើការកំណត់ដោយឡែករបស់សាលារៀននីមួយៗ មូលដ្ឋាន នីមួយៗ ឬថ្នាក់រៀននីមួយៗ។ ជាធម្មតា សិស្សដែលជិតចូលឆ្នាំសិក្សាចុងក្រោយ នៃថ្នាក់មធ្យមសឹក្សាទុតិរភូមិនឹងមានវិស្សមកាលខ្លីជាង ព្រោះថាប្អូនៗត្រូវត្រៀម រៀបចំឲ្យការប្រឡងក្នុងឆ្នាំក្រោយ។ សិស្សថ្នាក់បឋមសិក្សានឹងមានវិស្សមកាល វែងជាង។ គ្រួសារវៀតណាមតែងតែរៀបចំដំណើរទេសចរណ៍ក្នុងរដូវ វិស្សមកាលរបស់កូនៗ ដើម្បីជួយឲ្យប្អូនៗបានសម្រាកលំហែកាយមុននឹងចូល ក្នុងឆ្នាំសិក្សាថ្មី ក៏ដូចជាដើម្បីបង្កើនការតភ្ជាប់គ្នារវាងសមាជិកគ្រួសារទាំងអស់ ផងដែរ។ ទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនបំផុត អាចនិយាយដល់ Hai Phong Quang Ninh Da Nang Hoi An Nha Trang។ ល។ គ្រួសារជាច្រើន ដែលមានលក្ខណៈគ្រប់គ្រាន់ អាចរៀបចំដំណើរទេសចរណ៍ទៅកាន់ប្រទេស នានាដូចជា ថៃ កម្ពុជា ជប៉ុន កូរ៉េខាងត្បូង អាមេរិកឬបណ្ដាប្រទេសអឺរ៉ុប។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 ពិធីបើកសម្ពោធកម្មវិធីផ្សាយជាភាសាកូរ៉េខាងត្បូង

        មិត្ត Hiroka Atsuki នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានសម្ដែងការយកចិត្ត ទុកដាក់ដល់ការដែល VOV៥ ផ្សាយជាផ្លូវការនូវកម្មវិធីផ្សាយជាភាសាកូរ៉េខាង ត្បូង។ មិត្តអ្នកស្ដាប់រូបនេះសួរថា៖ “សហគមន៍ជនកូរ៉េខាងត្បូងមានឋានៈយ៉ាង ម៉េចនៅក្នុងសង្គមវៀតណាម? តើកម្មវិធីផ្សាយជាភាសាកូរ៉េខាងត្បូងត្រូវបាន ផ្សាយនៅតែទីក្រុងហាណូយប៉ុណ្ណោះឬនៅកន្លែងផ្សេងៗណាមួយទៀត? លោក អ្នកនាងជាទីមេត្រី! សហគមន៍ជនបរទេសនិយាយរួមនិងជនកូរ៉េខាងត្បូង និយាយដោយឡែកមានឋានៈនិងតួនាទីសំខាន់ក្នុងសង្គមវៀតណាម ដោយសារ គេបានរួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍ ការជួបប្រាស្រ័យវប្បធម៌ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ក៏ដូចជាធ្វើជាស្ពានតភ្ជាប់រវាងពិភពលោក ជាមួយវៀតណាមផងដែរ។ ក្នុងឆ្នាំ២០១៧ មានជនកូរ៉េខាងត្បូងចំនួន២លាន៤ សែននាក់ដែលមកទស្សនាវៀតណាម។ សំដៅបង្កើនការជួបប្រាស្រ័យវប្បធម៌ និងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចសង្គមរវាងវៀតណាមនិងកូរ៉េខាងត្បូង នាថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០១៨ វិទ្យុសម្លេងវៀតណាមបានបើកសម្ពោធកម្មវិធីផ្សាយជា ភាសាកូរ៉េខាងត្បូង នៅប្រេកង់ FM 105.5 MHz ក្នុងស៊ុមពេលវេលាចំនួន៣ជា រៀងរាល់ថ្ងៃនោះគឺ ចាប់ពីវេលាម៉ោង៧ព្រឹកដល់វេលាម៉ោង៨ព្រឹក ចាប់ពីវេលា ម៉ោង៥ល្ងាចដល់វេលាម៉ោង៦ល្ងាច និងចាប់ពីវេលាម៉ោង៩យប់ដល់វេលាម៉ោង ១០យប់ ក៏ដូចជាបានផ្សាយនៅលើគេហទំព័រវ៉ែបសាយ vovworld.vn ផងដែរ។ នាបច្ចុប្បន្ន មានជនកូរ៉េខាងត្បូងប្រមាណ១៥ហ្មឺននាក់ដែលកំពុងរស់នៅ វៀតណាម ហើយមានជនវៀតណាមប្រមាណ១៧ហ្មឺននាក់ដែលកំពុងរស់នៅ កូរ៉េខាងត្បូង។ នោះគឺមុខសញ្ញាស្នូលនៃកម្មវិធីផ្សាយជាភាសាកូរ៉េខាងត្បូង។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានខាងលើ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ vov5khmer@gmail. com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ