ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៧១ មកពីប្រទេសនិងតំបន់ដែន ដីចំនួន៤០ ក្នុងនោះកម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រចំនួន១៤របស់ មិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមបន្ត ឆ្លើយសំណួរមួយចំនួនដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1ពាណិជ្ជសញ្ញាកាហ្វេវៀតណាមបានអះអាងនូវកិត្យានុភាពរបស់ខ្លួននៅលើទីផ្សារពិភពលោក 


 
ពីប្រទេសកម្ពុជា មិត្ត សុខ ពិសី បានផ្ញើរសំបុត្រដោយសម្ដែងនូវគោល បំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីការអភិវឌ្ឍនៃផ្នែកដំណាំកាហ្វេវៀតណាម។ លោកអ្នកនាងជាទីមេត្រី! ក្រោយរយៈពេល៣០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ផ្នែកកាហ្វេ វៀតណាមទទួលបានការរីកចម្រើនគួរអោយកត់សម្គាល់។ ពាណិជ្ជសញ្ញាកាហ្វេវៀតណាមបានអះអាងនូវកិត្យានុភាពរបស់ខ្លួននៅលើទីផ្សារពិភពលោក ហើយ ផលិតផលកាហ្វេវៀតណាមក៏ត្រូវបានអតិថិជនអន្តរជាតិកាន់តែនិយមចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ តាមទិន្នន័យពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមអោយដឹងថា គិតដល់ដំណាច់ឆ្នាំ២០១៧ វៀតណាមមានទំហំផ្ទៃដីដំណាំ កាហ្វេប្រមាណ៦៦៤ពាន់ហិកតា ដែលផ្ដល់ទិន្នផលចំនួន២តោនកន្លះក្នុងមួយ ហិកតា ពោលគឺខ្ពស់ជាង៣ដងបើធៀបនឹងទិន្នផលជាមធ្យមនៃដំណាំកាហ្វេពិភពលោក។ បញ្ចប់រដូវប្រមូលផលឆ្នាំ២០១៧-២០១៨ វៀតណាមបាននាំចេញ កាហ្វេសរុបចំនួន១លាន៨សែនតោន កើន១២%បើធៀបនឹងរដូវ ២០១៦-២០១៧។ នេះជាកម្រិតនាំចេញខ្ពស់បំផុតតាំងពីមុនមកនៃដំណាំកាហ្វេ វៀតណាម។ ការនាំចេញកាហ្វេក្នុងរដូវ២០១៧-២០១៨នោះ បាននាំមកនូវ ចំណូលជាង៣ពាន់៤រយលានដុល្លាអាមេរិក។ ពាណិជ្ជសញ្ញាកាហ្វេដ៏ល្បីល្បាញ របស់សហគ្រាសវៀតណាមដូចជា Trung Nguyen G7 ឬ Vinacafe បានមានវត្ត មាននៅទីផ្សារជាច្រើនលើពិភពលោក ដែលក្នុងនោះ កាហ្វេ Trung Nguyen ត្រូវ បាននាំចេញទៅប្រទេសនិងតំបន់ដែនដីចំនួន៨០ ហើយត្រូវបានជ្រើសរើស ជា “ឯកអគ្គរដ្ឋទូត” សំដៅតភ្ជាប់វប្បធម៌វៀតណាមជាមួយពិភពលោក”។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ក្នុងឆ្នាំ២០១៧ ទំហំនាំចេញផលនេសាទរបស់វៀតណាគឺសម្រេចបាន ចំនួន៨ពាន់៣រយលានដុល្លាអាមេរិក ពោលគឺកើន១៨%បើធៀបនឹងឆ្នាំ២០១៦ 

        តទៅនេះគឺសំណួររបស់មិត្ត Basid Hasibuan មកពីប្រទេសឥណ្ឌូនេស៊ី។ មិត្តបានសួរថា “តើទំហំនាំចេញផលនេសាទរបស់វៀតណាមក្នុងឆ្នាំទៅមិញគឺ សម្រេចបានប៉ុន្មាន ហើយរួមវិភាគទានយ៉ាងម៉េចទៅក្នុងចំណូលជាតិរបស់វៀត ណាម”? លោកអ្នកនាងជាទីមេត្រី! តាមទិន្នន័យស្ថិតិពីអគ្គនាយកដ្ឋានគយអោយ ដឹងថា ក្នុងឆ្នាំ២០១៧ ទំហំនាំចេញផលនេសាទរបស់វៀតណាគឺសម្រេចបាន ចំនួន៨ពាន់៣រយលានដុល្លាអាមេរិក ពោលគឺកើន១៨%បើធៀបនឹងឆ្នាំ២០១៦។ ដោយលទ្ធផលនេះ ផ្នែកផលនេសាទស្រូបយក៣,៩%នៃទំហំនាំចេញសរុបរបស់ ប្រទេសជាតិ។ ទោះបីជាសហភាពអឺរ៉ុបបានដាក់ពិន័យ “កាតលឿង” លើផ្នែក ផលនេសាទរបស់វៀតណាមក្ដី ប៉ុន្តែក្នុងឆ្នាំ២០១៧ ប្លុកនេះបានឆ្លងកាត់អាមេរិក ដើម្បីក្លាយទៅជាទីផ្សារនាំចូលផលនេសាទធំបំផុតរបស់វៀតណាម ដោយមាន តម្លៃជាង១ពាន់៤រយលានដុល្លាអាមេរិក កើន២២%បើធៀបនឹងឆ្នាំ២០១៦។ បន្ទាប់នោះគឺទីផ្សារអាមេរិក ជប៉ុន ចិន និងកូរ៉េខាងត្បូង។

        សំណួរចុងក្រោយក្នុងនាទីប្រអប់សំបុត្រថ្ងៃនេះគឺមកពីមិត្ត Kai Motosumi ដែលកំពុងរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មិត្តបានសួរថា នាបច្ចុប្បន្ន ប្រទេស ណាជាប្រទេសដែលមាននិស្សិតវៀតណាមជាច្រើនបំផុត? លោកអ្នកនាងជាទី មេត្រី! តាមការធ្វើស្ថិតិរបស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមអោយដឹង ថា គិតដល់ដំណាច់ឆ្នាំ២០១៧ មាននិស្សិតវៀតណាមប្រមាណ១៣ម៉ឺននាក់ដែល កំពុងសិក្សារៀនសូត្រថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សានៅទូទាំងពិភព លោក។ ក្នុងនោះ ជប៉ុនជាប្រទេសដែលប្រមូលផ្ដុំនិស្សិតវៀតណាមជាច្រើនបំផុត ដោយបិរមាណនិស្សិតចំនួន៣៨ពាន់នាក់។ បន្ទាប់នោះគឺ អូស្ត្រាលី អាមេរិក ចិន បារាំង អង់គ្លេសនិងកូរ៉េខាងត្បូង ជាដើម។ ការជ្រើសរើសសាលារៀននៅឯបរ ទេសរបស់និស្សិតក៏ដូចជាឪពុកម្ដាយវៀតណាម តែងតែពឹងផ្អែកលើបទដ្ឋាន មួយចំនួនដូចជា៖ លទ្ធភាពជួយអោយនិស្សិតបន្ទាប់ពីបញ្ចប់ការសិក្សាអាចមាន បទពិសោធន៍ធ្វើការក្នុងបរិយាកាសអន្តរជាតិ លទ្ធភាពអភិវឌ្ឍជំនាញនានាខាង ភាសានិងបានទាក់ទងជាមួយខឿនវប្បធម៌ថ្មី ព្រមទាំងគុណភាពជីវភាពរស់នៅ នៃប្រទេសនោះ ផងដែរ។

        លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌ មានខាងលើ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកយើងខ្ញុំតាម អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ