ទីកន្លងមកដល់នៅវៀតណាមក្នុងបុណ្យឆ្នាំរកានព្វស័ក ២០១៧


ទីកន្លងមកដល់នៅវៀតណាមក្នុងបុណ្យឆ្នាំរកានព្វស័ក ២០១៧ - ảnh 1
ទីកន្លងមកដល់នៅវៀតណាមក្នុងបុណ្យឆ្នាំរកានព្វស័ក ២០១៧ (dulichvietnam.com)

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាតិជាភាសាបរទេស
នៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ២១៧ របស់មិត្ត
អ្នកស្តាប់មកពីប្រទេសនានាលើពិភពលោក។ ក្នុងសំបុត្រផ្ញើមកកម្មវិធីផ្សាយ
ជាភាសាខ្មែរ លោក Sok Pheak និស្សិតកម្ពុជាដែលកំពុងរៀនសូត្រនៅមហា
វិទ្យាល័យពហុវិទ្យាហាណូយបានសរសេរថា៖ គប្បីទៅទេសចរណ៍នៅវៀតណាម
ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីដែរឬទេណាខ្លះដើម្បីទៅទស្សនានោះ? ដើម្បីឆ្លើយ
សំណួររបស់លោក កម្មវិធីផ្សាយជាភាសាខ្មែរនឹងឧទ្ទេសនាមដល់អស់ លោក
អ្នកនាងទីកន្លែងទេសចរណ៍ល្បីឈ្មោះមួយចំនួនរបស់វៀតណាមក្នុង ឱកាស
បុណ្យតេតប្រពៃណីនេះ។

1.  តំបន់ពាយ័ព្យ៖ ក្នុងអាកាសធាតុត្រជាក់នានិទាឃរដូវ លោកអ្នកនាង
នឹងមានឱកាសស្លៀកពាក់ខោវអាវរងារក្តៅចំរុះពណ៌រ គយគន់ភាពស្អាត
ត្រកាលនៃវាលស្រែកាំជណ្តើរនៅទីនេះ។ មកដល់តំបន់ពាយ័ព្យវៀតណាម
លោកអ្នក នាងនឹងមានឱកាសសម្របខ្លួនក្នុងបរិយាកាសអ៊ូរអរសប្បាយ
រីករាយនៃបណ្ដាប្រជុំផ្សារនៅតំបន់ព្រៃភ្នំ ហើយទទួលទានម្ហូបអាហារពិ
សេសនៅទីក្រុង Sa Pa ខេត្ត Lao Cai ឬ Mu Cang Chai នៅខេត្ត Yen Bai
 និងខ្ពង់រាបថ្ម Dong Van ខេត្ត  Ha Giang ជាដើម។

2.  រដ្ឋធានីហាណូយ៖ អាកាសធាតុនៅទីក្រុងហាណូយនានិទាឃរដូវ
ត្រជាក់ស្រួលៗណាស់ដែលសមស្របនឹងដំណើរទេសចរណ៍។ ដំណើរទស្សនា
ជុំវិញទីក្រុងហាណូយនឹងនាំមកជូនភ្ញៀវទេសចរការចាប់អារម្ភណ៍មិន
អាចបំភ្លេចបាន ឡើយអំពីវិថីបុរាណចំនួន ៣៦ ឬ Van Mieu Quoc Tu
Giam (មហាវិទ្យាល័យ ដំបូងរបស់វៀតណាម) និងបឹង Hoan Kiem (បឹង
សងដាវ)។ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីទីក្រុងហាណូយទាក់ទាញភ្ញៀវ
ទេសចររាប់ពាន់នាក់មកទស្សនានិងចូលរួមបណ្ដាពិធីបុណ្យប្រពៃណី
ដូចជា៖ ពិធីបុណ្យទួល  Dong Da ពិធីបុណ្យវិហារ Hai Ba Trung ។ល។៕

3.  ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ៖ មកដល់ទីក្រុង Da Nang
 ក្នុងបុណ្យតេតគឺជាពេលវេលាស្អាតបំផុត។ លោកអ្នកនាងអាចទៅទស្សនា
  រម្មនីយដ្ឋាន Ba Na ឧបទ្វីប Son Tra ឬ ភ្នំ  Ngu Hanh Son។ ជាពិសេស
 ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី កម្មវិធីសិល្បៈជាច្រើនត្រូវបានរៀបចំឡើង
នៅ ទីក្រុង Da Nang ផងដែរ។

4.  ទីក្រុង Nha Trang (ភាគកណ្ដាលវៀតណាម)៖ ទីក្រុង Nha Trangល្បី
ឈ្មោះនឹងភាពស្អាតនៃឆ្នេរសមុទ្ររួមជាមួយភាពរាក់ទាក់កក់ក្តៅរបស់
ប្រជាជន នៅទីនេះ។ មកទស្សនាទីក្រុង Nha Trang នាប៉ុន្មានថ្ងៃនិទាឃ
រដូវ មិត្តអ្នកស្តាប់ នឹងរំជួលចិត្តទៅនឹងទេសភាពស្អាតអស្ចារ្សនៃទីក្រុង
នេះក្នុងពណ៌ចម្រុះរបស់ផ្កា ពណ៌ខៀវស្រងាត់នៃផ្ទៃទឹកសមុទ្រហើយសម្រប
ខ្លួនក្នុងមជ្ឈមណ្ឌលសំរាកលំហែ កាយនិងល្បែងកំសាន្ត  Vinpearl Land  
ឬ សំរាក់នៅកោះ Binh Hung។

5.  ទីក្រុង  Da Lat (ភាគកណ្ដាលវៀតណាម)​៖ បុណ្យតេតនៅទីក្រុង Da Lat
 ទាក់ទាញភ្ញៀវទេសចរដោយរមនីយដ្ឋានដ៏រូម៉ង់ទិកសុខសាន្តត្រាណ។
បណ្ដាទីកន្លែងទៅទស្សនាដ៏ល្បីឈ្មោះនៅទីក្រុង Da Lat គឺ៖ ជ្រលងភ្នំស្នេហា
 វិមានស្តេច Bao Dai ជាដើម។ ប្រការគួរឲ្យចាប់អារម្មណ៍មួយទៀតសំរាប់
អ្នកណា ចូលចិត្តរកឃើញព្រៃភ្នំគឺ លោកអ្នកនាងអាចទៅសំរាកនៅភ្នំ
Liangbiang ហើយ សម្របខ្លួនចូលក្នុងពិធីបុណ្យគងឃ្មោះ ទៀតផង។

6.  បណ្ដាផ្សារអណ្តែតនៅភាគខាងត្បូងវៀតណាម៖ នៅតំបន់ប៉ែកខាង
 លិចភាគខាងត្បូងវៀតណាម ផ្សារអណ្តែតជានិច្ចកាលជាទីកន្លែងរស់នៅ
ផ្លាស់ប្តូរ ទំនិញរបស់ប្រជាពលរដ្ឋនៅទីនេះ។ ប្រការនេះបានធ្វើឲ្យបណ្តា
ផ្សារអណ្តែត ក្លាយទៅជាទីកន្លែងទេសចរណ៍វប្បធម៌ពិសេស។ ក្នុងបុណ្យ
ចូលឆ្នាំថ្មីប្រពៃណី មនុស្សម្នាប្រមូលផ្តុំជាច្រើននៅបណ្ដាផ្សារអណ្តែតនេះ
ដែលបង្កើតឡើងបរិយាកាសអ៊ូរអរសប្បាយរីករាយដែលជាអត្តសញ្ញាវប្បធម៌
ពិសេសនៅតំបន់វាលសណ្ត ទន្លេ Cuu Long។ នាបច្ចុប្បន្ន មានផ្សរអណ្តែត
ល្បីឈ្មោះចំនួន ២០ គឺ៖ ផ្សារ Phong Dien និងផ្សារ Cai Rang នៅខេត្ត Can
Tho ផ្សារ Tra On នៅខេត្ត Vinh Long និងផ្សារ Thom នៅខេត្ត Ben Tre ។ល។

        លោក Sok Pheak និងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាង
ពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើ
តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសារ
បរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់
ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។
កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោក
អ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ