ទីកន្លែងសុបិនក្លាយទៅជាការពិត

 

(VOV World)_ចំពោះនិស្សិតម្នាក់ៗដែលត្រូវរស់នៅឆ្ងាយពីគ្រួសារ ​ឆ្ងាយពីស្រុក
កំណើត  មនោសញ្ជេតនាគ្រួសារជានិច្ចកាល ជាកម្លាំងចលករ​ដែលជួយប្អូនអាច ឆ្លងកាត់រាល់ការលំបាក ការសាកល្បងថ្មី។ នៅប្រទេសក្រៅ គេត្រូវការការជួយ
ឧបត្ថម្ភ  សេចក្ដីស្រឡាញ់ និងការលើកទឹកចិត្ត ដើម្បីនឹងនរចិត្តអនុវត្តរាល់សុបិន
របស់ខ្លួន។ កម្មវិធីទទួលកូនចិញ្ជឹម​ចំពោះនិស្សិតកម្ពុជាបំផុសឡើង ដោយសមាគម
មិត្តភាព វៀតណាម-កម្ពុជា បំផុស​ឡើង ​ជាសកម្មភាព១ដូច្នេះ ដើម្បីអនុវត្តបេសក
កម្មនេះ។ កម្មវិធីនេះបាននាំមក​អោយប្អូនៗនូវគ្រួសារទី២ ស្រុកកំណើរតទី២  បណ្ដា ឪពុកទី២ អ្នកម្តាយទី២…សំរាប់ប្អូន​ៗ។

ទីកន្លែងសុបិនក្លាយទៅជាការពិត - ảnh 1
ពិធីបូកសរុប១ឆ្នាំអនុវត្តកម្មវិធី 

          ជាមួយគំនិតដំបូងគឺបង្កើតស្ពានតភ្ជាប់ ដើម្បីជួយអោយប្អូនៗជានិស្សិតកម្ពុជា​
អាចឆ្លងកាត់​ការលំបាក និងការសាកល្បងនានា ដើម្បីសម្រប​ខ្លួនចូលក្នុង​ជីវភាពរស់
នៅ នៅវៀតណាម កម្មវិធីទទួលកូនចិញ្ជឹម ជានិស្សិតកម្ពុជា ទើប បង្កើតបាន១ឆ្នាំក្តី  ប៉ុន្តែក៏ទទួលបានលទ្ធផលសកម្មជាច្រើន។

          បញ្ញា និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យពហុវិទ្យាហាណូយ បានចែករំលែកថា÷ ​១ឆ្នាំមិនមែនជារយះពេលវែងទេ​ ប៉ុន្តែនេះគឺជារយះ​ពេលពោពេញទៅដោយអនុស្សាវ
រីយ៍  ដែលប្អូនមិនអាចបំភ្លេចបានឡើយ÷

          “ ពេលមកលដល់វៀតណាមជាលើកដំបូង ខ្ញុំព្រួយបារម្មណ៏យ៉ាងខ្លាំ​ង​ណាស់។
គ្រួសារខ្ញុំ នៅកម្ពុជានៅមានការលំបាកយ៉ាងខ្លាំងណាស់។ មកដល់​វៀតណាម ខ្ញុំបាន
ជួបការ លំបាកជាច្រើនណាស់ ក្នុងជីវភាពរស់នៅ ភាសាប្រើប្រាស់ ​និងវប្បធម៌។ ម្លេះហើយ ខ្ញុំឃើញថា÷ ខ្ញុំជួប សំណាងណាស់ ពេលដែលបាន​ទទួលជាកូនចិញ្ជឹម។ លើកដំបូងមកដល់ជាមួយគ្រួសារ  ខ្ញុំបានរំជួលចិត្តយ៉ាងខ្លាំងណាស់ ដោយសារបាន ឪពុកនិងគ្រួសារជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់រូបខ្ញុំជាច្រើនណាស់។”

ទីកន្លែងសុបិនក្លាយទៅជាការពិត - ảnh 2
និស្សិតកម្ពុជានៅវៀតណាម​

          ក្នុងពេលនោះ ប្អូនបុនថា ជានិស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ជា
កូនធម៌ទី៣របស់លោក Nguyen Chien Thang អតីតឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​
នៅ​កម្ពុជា​ចែលរំឡែកថា÷

          “ ខ្ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលមានឪពុកធម៌វៀតណាម។ពួកគាត់ប្រៀងដូចជា​គ្រួសារទី២របស់ខ្ញុំ បន្ទាប់ពីគ្រួសារខ្ញុំនៅកម្ពុជា។ ទោះបីជា​ខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីជួបជាមួយពួកគាត់​ ប៉ុន្តែនៅពេល​ទំនេ​ខ្ញុំចំណាយពេលវេលាយ៉ាងតិចតូចរបស់ខ្ញុំជាមួយពួកគាត់​ រីករាយជាមួយពួកគាត់។​
ហើយអារម្មណ៍របស់ខ្ញុំមិនអាចបំភ្លេចបានភាពស្និទ្ធស្នាលជាមួយលោកឪពូកធម៌ ម្ដាយធម៌និងគ្រួសាររបស់ពួកគាត់។វាប្រៀបដូចជារឿងព្រេងដែលបានពាំនាំខ្ញុំ​បានជួបជាមួយពួកគាត់នៅទីនេះ។​”

នេះគឺជាបណ្ដាការចែករំលែកពីដួងចិត្តរបស់បណ្ដានិស្សិតកម្ពុជាដែលកំពុងមាន
បណ្ដាលោកឪពុកធម៌ អ្នកម្តាយធម៌វៀតណាម។ ក្រោយរយះពេល១ធ្វើសកម្មភាព​ កម្មវិធីទទួលកូនចិញ្ជឹមបានជួយឧបត្ថម្ភដល់និស្សិតចំនួន៤៩​នាក់​។ កម្មវិធីនេះមិន
គ្រាន់ តែបង្កលក្ខណះជួយឧបត្ថម្ភប្អូនៗខាងសម្ភារះប៉ុណ្ណោះទេ ថែមទាំងជួយប្អូន បំប៉ន់បន្ថែមអត្តចរិតទៀតផង។ កម្មវិធីនេះបានជួយឧបត្ថម្ភប្អូនស្របខ្លួនចូលក្នុង
ជីវភាព វប្បធម៌​នៅវៀតណាម ជួយ​ឧបត្ថម្ភប្អូន​ៗ​យល់ដឹងបន្ថែមអំពីមនោសញ្ជេត
នា កក់ក្ដៅនិង យូរអង្វែងរវាងប្រជាជននៃ​ប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ 
លោក Nguyen Xuan Pha អតីតអ្នកជំនាញ​ការវៀតណាម១នាក់នៅកម្ពុជា បាន
អោយដឹងថា÷

          “ ខែណាដូចជាខែណាដែរ យើងខ្ញុំសុទ្ធតែ​បានរៀបចំជំនួប​ប្រាស្រ័យ​ជា
មួយ​ក្មួយៗនៅផ្ទះ។ ពេលដែល​ក្មួយៗប្រឡង់ គឺយើងខ្ញុំទៅ​ ក្រើនរំលឹក លើកទឹកចិត្តក្មួយៗឧស្សាហ៍ព្យាយាមសិក្សា។ និងពេលដែលក្មួយឈឹ យើងខ្ញុំថែទាំដូចជាកូនចៅក្នុងគ្រួសារដែរ។ ​ពិសេស កូនរបស់ខ្ញុំបានចាត់ទុកបណ្ដាប្អូនៗនិស្សិតដូចជាបង ប្អូនបង្កើត​របស់ខ្លួន និងតែងតែទៅហូបចុក ដើរលេងជាមួយគ្នា។”

          ប្រការគួរអោយចាប់អារម្មណ៍ចំពោះកម្មវិធីនេះគឺ សកម្មភាពទាំង​ឡាយ នេះសុទ្ធតែបានអនុវត្តតាមស្មារតីស្ម័គចិត្ត។ តាមលោក Vu Mao ប្រធាន​សមា
គមមិត្តភាពវៀតណាម-កម្ពុជា និងជាឪពុកធម៌របស់​និស្សិត​កម្ពុជា ចំនួន៤
នាក់ថា÷  នេះមិនគ្រាន់តែជាភារកិច្ចរបស់លោកនិងគ្រួសារប៉ុណ្ណោះទេ។ ទន្ទឹមនឹងនោះ លោកបានចែករំឡែកព័ត៍មានជាមួយមិត្តភ័ក្ត ​អ្នក​មានវិជ្ជាជីវះ ដូចគ្នា ដើម្បីគេយល់ដឹងបន្ថែម និងមានសកម្មភាពជួយឧបត្ថម្ភ​ប្អូនៗ និងចាត់
ទុកប្អូន ដូចជាកូនចៅក្នុងគ្រួសារ។ លោក Vu Mao បាន​អោយ​ដឹងថា÷

          “ យើងយល់ថា÷ ប្អូនៗទាំងនេះ នឹងជាខ្សែរតភ្ជាប់រវាងវៀតណាមនិង​
កម្ពុជា។នេះគឺជាសកម្មភាបពោពេញទៅដោយអត្ថន័យ។ ខ្ញុំជានិច្ចកាលលើក ទឹកចិត្តមនុស្សគ្រប់រូបចូលរួមដែរ។”

ប៉ុន្តែ បណ្ដាគ្រួសារទទួលកូនធម៌នេះ សុទ្ធតែជាបណ្ដាគ្រួសារអតីតអ្នកជំនាញ
ការ អតីតយុទ្ធជនស្ម័គចិត្តវៀតណាម ឬបណ្ដាកម្មាភិបាលនៃសមាគម​មិត្តភាព
វៀត ណាម ជីវភាពរស់នៅរបស់គេក៏ជួបការលំបាកជាច្រើនដែរ។ ​ដូច្នេះការ
ផ្គត់ផ្គ ងសម្ភារះសំរាប់ប្អូនៗក៏មិនទាន់បានគ្រប់គ្រាន់ដែរ។ ប៉ុន្តែ​បណ្ដាកិច្ចការ​របស់គេបាននាំមកនូវប្រសិទ្ធិភាពជាក់ស្ដែងជាច្រើន សំរាប់​ប្អូនៗនិស្សិត។ ក្នុងចំណោមនិស្សិតចំនួន៤៩ ក្នុងកម្មវិធីទទួលកូនចិញ្ជឹមនេះ បានមាននិ
ស្សិតចំនួន៦នាក់បានបញ្ចប់ការសិក្សា ហើយវិល ត្រឡប់ទៅប្រទេសវិញ
បំពេញការងារ និងមាននិស្សិតចំនួន១២នាក់ បានទទួលលិខិតបញ្ជាក់និ
ស្សិតពូកែ និងត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ជូនលិខិតកោត់
សរសើរដែរ។ ប្អូនជាច្រើន ក្នុងនោះ បានមានគំរោងការបន្តសិក្សារថ្នាក់ក្រោយ ឧត្តមសិក្សារនៅវៀតណាមទៀត មិនមែនដើម្បីសំរាប់​ឱកាសសិក្សារនិងជីវ
ភាពរស់នៅនៅ វៀតណាមប៉ុណ្ណោះទេ គឺថែមទាំងដោយសារមនោសញ្ជេត
នាសំរាប់ ឪពុកធម៌ អ្នកម្តាយធម៌ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ