ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤


ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤ - ảnh 1
មិត្ត Nguyen Ngoc Chinh ប្រធានសមាគមនិស្សិតខេត្ត Bac Giang ប្រចាំនៅ ទីក្រុងហាណូយ (Image: doanthannien.vn)

លោកអ្នកនាងជាទីមេត្រី! កម្មវិធីផ្សាយជាភាសាខ្មែរ កណាល់ផ្សាយជាភសា បរទេសនៃវិទ្យុសម្លេងវៀតណាមមានក្តីសប្បាយរីករាយណាស់ដែលបាន
វិលមកជួបជាមួយមិត្តអ្នកស្តាប់ឡើង វិញក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់
ពេលនេះ។ កម្មវិធីសូមថ្លែងអំណរគុណចំពោះលោក Nguyen Van Den នៅ
ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) និងមិត្ត ចាន់ មុយហុង នៅកម្ពុជា
ដែលបានហៅទូរស័ព្ទន៍មកកម្មវិធីនិងរួមមតិដល់គេហទំព័រណ៍ www.vovworld.vn
របស់យើងខ្ញុំ ។ ក្នុង email ផ្ញើរមកកម្មវិធីមិត្ត Lam Sa Thy និស្សិតនាតីមួយនាក់
នៅមហាវិទ្យាល័យ Can Tho (ភាគខាងត្បូងវៀតណាម) បានសរសេរថា៖ “កម្មវិធី
អាចបកស្រាយបន្ថែមអំពីសកម្មភាពជួយជ្រោមជ្រែងខែយុវជនវៀតណាមឆ្នាំ
២០១៤ ដែរឬទេ?”។

មិត្ត Lam Sa Thy ជាទីមេត្រី! ក្នុងឱកាសរំលឹកខួបអនុស្សារវីរយ៍លើកទី ៨៣ នៃទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ (ថ្ងៃទី ២៦ មិនា) និងការជួយ
ជ្រោមជ្រែងខែយុវជនវៀតណាមឆ្នាំ ២០១៤ (ខែមិនា) សម្ព័ន្ធយុវជនគ្រប់ជាប់
ថ្នាក់បានសកម្មលាតត្រដាងអនុវត្តសកម្មភាពជាក់ស្តែង និងមានអត្ថន័យជា
ច្រើន។ នាដើមខែមិនា គណៈកម្មាធិការអចិន្ត្រៃន៍សម្ព័ន្ធយុវជនទីក្រុងហាណូយ
បានរៀបចំទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤។ នៅទីនេះ សម្ព័ន្ធយុវជនទីក្រុង
ហាណូយបានឧទ្ទេសនាមអំពី រូបសណ្ឋានស្ម័គ្រចិត្តចំនួន ៦  ដែលត្រូវបាន
លាត្រងដាងអនុវត្តក្នុងឆ្នាំ ២០១៤ ដូចជា រូបសណ្ឋាន “គ្រួសារស្ម័គ្រចិត្តសហគ
មន៍ស្ម័គ្រចិត្ត” “យុវជនស្ម័គ្រចិត្តប្រតិកម្មឆាប់រហ័រអំពីចរារចរណ៍” ជាដើម។ សមាជិកគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជននិងជានាយកមជ្ឈមណ្ឌល
ព័ត៌មានធនធានស្ម័គ្រចិត្តវៀតណាម លោក Vu Minh Ly បានឲ្យដឹងថា៖

“ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤ និងពានរង្វាន់ស្ម័គ្រចិត្តជាតិត្រូវបានរៀប
ចំគឺ ឡើងសំដៅលើកសរសេរបុគ្គលនិងសមូហភាពដែលមានសកម្មភាព
ស្ម័គ្រចិត្តឆ្នើមបំផុតក្នុងឆ្នាំ។ ក្រៅពីនោះ សកម្មជនស្ម័គ្រចិត្តបរទេសក៏ដើរ
តួនាទីសំខាន់ផងដែរ។ នាបច្ចុប្បន្ន យើងខ្ញុំទទួលបានសកម្មជនស្ម័គ្រចិត្ត
បរទេសដែលមកដល់វៀតណាម។ ទន្ទឹមនឹងនោះ យើងខ្ញុំបើកទូលាយ
កិច្ចសហប្រតិបត្តិការ ជាមួយអង្គការស្ម័គ្រចិត្តអន្តរជាតិចំនួន ៤០ ទៀត
ផង។ តាមរយៈការជួយឧបត្ថម្ភរបស់សម្ព័ន្ធយុវជនអ្នកស្ម័គ្រចិត្តបរទេស
នានាបានមានការរួមវិភាគទានជាក់ ក្នុងការជួយឧបត្ថម្ភកុម៉ារនៅតំបន់
ព្រៃភ្នំឆ្ងាយដាច់ស្រយាលនិងការកសាងសាលា រៀន ជាដើម។”

ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ ២០១៤ - ảnh 2
សកម្មភាពជាក់ស្តែងជាច្រើនរបស់សកម្មជនស្ម័គ្រចិត្តត្រូវបានរៀបចំឡើង
(Image: doanthanhnien.vn)

ទិវាបុណ្យនេះបានជំរុញចលនាស្ម័គ្រចិត្តឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀតក្
នុងសង្គម។ មិត្ត Nguyen Ngoc Chinh ប្រធានសមាគមនិស្សិតខេត្ត Bac Giang
ប្រចាំនៅ ទីក្រុងហាណូយ បានចែករំលែកថា៖

“ក្នុងរយៈពេល ៣ ឆ្នាំ ធ្វើសកម្មភាព ខ្ញុំបានមានសកម្មភាពជាក់ស្តែងជាច្រើន សំដៅទៅរកប្រជាជននៅខេត្ត Bac Giang ដូចជា កម្មវិធី “អាវកក់ក្តៅរដូវរដារ”
និងកម្មវិធី “ប្អូនខ្ញុំទៅប្រឡង” ជាដើម។ ក្រៅពីនោះខ្ញុំបានមានឱកាសធ្វើការ
ជាមួយ អ្នកស្ម័គ្រចិត្តបរទេស។ ជំនះពុះពារលើរបងភារសាយើងខ្ញុំបានចែករំ
លែកជាមួយគ្នានូវខ្លឹមសារនិងបទពិសោធន៍។ ខ្ញុំកាន់តែមានទំនុកទិកចិត្ត ខ្លួន
ឯងតាំងពីពេល ចូលរួមសកម្មាភាពនេះ។”

មិត្ត Lam Sa Thy ជាទីមេត្រី! សង្ឃឹមថា៖ មិត្តនឹងចូលរួមបណ្ដាសកម្មភាពស្ម័គ្រ ចិត្តគួរឲ្យចាប់ចិត្តនៅតំបន់របស់ខ្លួននារដូវក្តៅខាងមុខនេះ។ សូមមិត្តជូរសរសេរ សំបុត្រនិងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយកម្មវិធីផ្សាយជាភាសាខ្មែរ!
លោកអ្នកនាងជាទីមេត្រី! ជាទីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះគឺ
ការឆ្លើយសំណួរនាខែមិនា។ ខ្សែភាពយន្ត “រូបភាពដែលបាត់បង់” របស់អ្នក​ដឹក
នាំ​រឿង ប៉ាន់ រិទ្ធី គឺជាចម្លើយនៃសំណួរខ្សែភាពយន្តណារបស់កម្ពុជាដែល
ដណ្តើមបានរង្វាន់នៅមហោស្រពខ្សែភាពយន្តទីក្រុង Cannes ឆ្នាំ ២០១៣?”។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំណួរក្នុងខែគឺ៖ថ្ងៃណាគឺជាទិវារំដោះភាគខាងត្បូងវៀតណាមទាំងស្រុងនិងឯកភាព
ប្រទេសវៀតណាម?”។ ​​ រាល់ចំលើយសំបុត្រ  email ​សូមផ្ញើមក​អាស័យ​ដ្ឋាន​៖
កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ កាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ ​vov5khmer@yahoo.com.vn។ចំលើយត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេស
មួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ