ទស្សនាទួលភ្នំខ្សាច់ Bay នៅ Mui Ne

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កាលណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រចំនួន១៩៤មកពី ៣៩ប្រទេសនិងតំបន់ដែនដី។ រីឯកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣មកពីមិត្តអ្នកស្ដាប់ កម្ពុជា។យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្តល់មតិនិងមនោសញ្ចេតនា របស់លោកអ្នក។

(VOVworld) - លោកអ្នកនាងជាទីមេត្រី! វៀតណាមជាប្រទេសដែលត្រូវបានធម្មជាតិប្រទានឲ្យរម្មណីយដ្ឋានស្រស់ស្អាតជាច្រើនក្រៃលែង ហើយត្រូវបានស្គាល់ដល់ដោយមិត្តភក្តិអន្តរជាតិកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាពេលកន្លងទៅ យើងខ្ញុំទទួលបានសំណូមពរជា បន្តបន្ទាប់របស់មិត្តអ្នកស្ដាប់ដែលចង់ស្វែងយល់បន្ថែមអំពីរម្មណីយដ្ឋានគួរឲ្យ ទាក់ទាញនៅវៀត ណាម។ ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយ លោកអ្នកអំពីកន្លែងវិសេសវិសាលមួយនោះគឺ ទួលភ្នំខ្សាច់ Bay នៅ Mui Ne ភាគខាងត្បូងវៀតណាម។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់។

ទស្សនាទួលភ្នំខ្សាច់ Bay នៅ Mui Ne - ảnh 1ទស្សនាទួលភ្នំខ្សាច់ Bay (រូបថត៖Internet) 

លោកអ្នកនាងជាទីមេត្រី!

        ទួលភ្នំខ្សាច់ Bay ស្ថិតនៅខេត្ត Binh Thuan ហើយលាតសន្ធឹងទៅដល់ខេត្ត Ninh Thuan នៅផ្ទៃដៃចំនួន៥០ហិកតា ប៉ុន្តែតំបន់ស្អាតបំផុតគឺនៅ Mui Ne ដែល ស្ថិតនៅចម្ងាយចំនួន២០គីឡូម៉ែត្រពីទីក្រុង Phan Thiet។ ទួលភ្នំខ្សាច់នេះ ត្រូវ បានចាប់ប្រភពមុននេះរាប់រយឆ្នាំពីអណ្ដូងរ៉ែដែក។ ទីនេះមានឈ្មោះថា ទួល ភ្នំខ្សាច់ Bay (ហោះ) ដោយសារខ្យល់បក់ធ្វើឲ្យខ្សាច់ហោះ ហើយធ្វើឲ្យរូបរាងរបស់ ទួលភ្នំខ្សាច់នេះផ្លាស់ប្ដូរជាបន្តបន្ទាប់។ លោក Nguyen Thanh Khoa ប្រជាពល រដ្ឋមួយនាក់នៅសង្កាត់ Mui Ne ទីក្រុង Phan Thiet បានឲ្យដឹងថា៖

        “ទួលភ្នំខ្សាច់អាចផ្លាស់ប្ដូររូបរាងនិងពណ៌ជារៀងរាល់ថ្ងៃសូម្បីតែជារៀងរាល់ម៉ោង។ នៅពេលមានពពកឬខ្យល់បក់ធ្វើឲ្យពណ៌របស់ខ្សាច់ផ្លាស់ប្ដូរ។ វាអាចជា ពណ៌លឿង ពណ៌សរ ឬពណ៌ប្រផេះ។”

ទស្សនាទួលភ្នំខ្សាច់ Bay នៅ Mui Ne - ảnh 2 ការលេងល្បែងរអិលខ្សាច់ (រូបថត៖Internet) 

        ល្បែងរអិលខ្សាច់ជាល្បែងកំសាន្តដែលអ្នកណាក៏ត្រូវចូលរួមនៅពេលមក ដល់ទីនេះ។ ក្រោយពីជួលបន្ទះក្ដាររអិលក្នុងតំលៃត្រឹមតែ១០ពាន់ដុងសំរាប់ មនុស្ស២នាក់ប៉ុណ្ណោះ លោកអ្នកអាចជិះលេងរហូតដល់ពេលអស់កម្លាំង។ ប៉ុន្តែ លោកអ្នកគប្បីពាក់វ៉ែនតា ដើម្បីការពារភ្នែកពីពន្លឺកាំស្មើព្រះអាទិត្យផងនិងខ្សាច់ ទៀតផង។ ប្រសិនបើ លោកអ្នកចូលចិត្តលេងល្បែងគួរឲ្យរំភើបចិត្តដូចជាការ ប្រដេញតាមគ្នាលើវាលខ្សាច់ក្នុងខ្សែភាពយន្ត Hollywood នោះ លោកអ្នកអាច ជួលម៉ូតូកង់បួនដើម្បីសាកល្បងដោយខ្លួនឯង។ ក្នុងតំលៃចំនួន៣៥ហ្មឺនដុង (ប្រហែល១៥ដុល្លាអាមេរិក) លោកអ្នកនឹងមានរយៈពេល៣០នាទីដើម្បីខំប្រឹង ប្រែងយកឈ្នះលើទួលភ្នំខ្សាច់គ្រប់រូបរាងនៅទីនេះ។

ទស្សនាទួលភ្នំខ្សាច់ Bay នៅ Mui Ne - ảnh 3 បឹងទឹកសាបស្ថិតនៅកណ្ដាលវាលខ្សាច់ (រូបថត៖Internet) 

        ប្រការពិសេសដោយឡែកមួយទៀតដែលធ្វើឲ្យភ្ញៀវទេសចរនិយមចូលចិត្តនោះគឺ នៅកណ្ដាលវាលខ្សាច់ធំល្វឹងល្វើយនេះមានបឹងទឹកសាបមួយដែលត្រូវ បានគ្រប់ដណ្ដប់ដោយផ្កាឈូក ហើយត្រូវបានព័ទ្ធជុំវិញដោយជួរដើមឈើនិង ទួលភ្នំខ្សាច់ខ្ពស់ៗ។ សម្រាកនៅក្រោមម្លប់ដើមឈើ ផឹកទឹកដូងត្រជាក់ផ្អែម ញ៉ាំ ម្ហូបបាញ់ត្រាងជាមួយទឹកជ្រលក់បង្គា ហើយរីករាយជាមួយអារម្មណ៍លេងកំសាន្ត នៅលើខ្សាច់ក្ដៅ នោះគឺអ្វីៗដែលលោកអ្នកមិនអាចរំលងបាននៅពេលមក ដល់ឋានសួគរបស់ពន្លឺ ខ្យល់និងខ្សាច់។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ