បរិយាកាសនាថ្ងៃដំបូងនៃឆ្នាំ ២០១៨ នៅទីក្រុងហាណូយ

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី» ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទររបស់មិត្តអ្នកស្តាប់ជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយភាសាខ្មែរសូមជូនពរឆ្នាំថ្មី ២០១៨ ល្អប្រសើរបំផុតដល់អស់លោកអ្នកនាង។ បរិយាកាសថ្មីដ៏អ៊ូអរសប្បាយរីករាយលើគ្រប់ទិសទីក្នុងកម្មវិធីពេលនេះសូមអញ្ជើញលោកអ្នកនាងស្វែងរកបំណងប្រាថ្នារបស់ប្រជាជនរដ្ឋធានី ហាណូយក្នុងឆ្នាំ ២០១៨ នេះ។  
បរិយាកាសនាថ្ងៃដំបូងនៃឆ្នាំ ២០១៨ នៅទីក្រុងហាណូយ - ảnh 1

(VOV5) - លោកអ្នកនាងជាទីមេត្រី» ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា ភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទររបស់មិត្តអ្នកស្តាប់ជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយភាសាខ្មែរសូមជូនពរឆ្នាំថ្មី ២០១៨ ល្អប្រសើរបំផុតដល់អស់លោកអ្នកនាង។ បរិយាកាសថ្មីដ៏អ៊ូអរសប្បាយរីករាយលើគ្រប់ទិសទីក្នុងកម្មវិធីពេលនេះសូមអញ្ជើញលោកអ្នកនាងស្វែងរកបំណងប្រាថ្នារបស់ប្រជាជនរដ្ឋធានី ហាណូយក្នុងឆ្នាំ ២០១៨ នេះ។ 

        កញ្ញា Phan Quynh Hoa និស្សិតឆ្នាំទី ២ សលកវិទ្យាល័យពហុវិទ្យាហាណូយឲ្យដឹងថា៖ 

        «ក្នុងឆ្នាំ ២០១៨ ខ្ញុំចង់រៀនសូត្រពូកែថែមទៀត។ ការប្រឡងស្រួលជាង។ ខ្ញុំចង់មាន ពេលវេលាទំនេរច្រើនថែមទៀតដើម្បីទៅដើរលេងជាមួយគ្រួសារនិងធ្វើការក្រៅម៉ោង។»

        រីឯ បុគ្គលិកមួយរូបនៃធនាគារ Marine Times Bank ទីក្រុងហាណូយ លោក Nguyen Duc Trung បានចែករំលែកថា៖

        «ខ្ញុំមានគោលបំណងថា៖ ស្ថានភាពសេដ្ឋកិច្ចជាពិសេសគឺហិរញ្ញវត្ថុឆ្នាំ ២០១៨ នឹងត្រូវ បានកែលំអបើប្រៀបនឹងឆ្នាំ ២០១៧។ ក្រៅពីនោះ យើងខ្ញុំនឹងលើកកំពស់គុណភាពសេវា កម្មដើម្បីបំរើអតិថិជនល្អថែមទៀត។ ឆ្នាំ ២០១៨ សន្យាការផ្លាស់ប្តូរថ្មីជាច្រើន។ ខ្ញុំជឿជាក់ ដូច្នេះ។»

        សម្របខ្លួនចូលក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនាដើមឆ្នាំ ២០១៨ បណ្ដាអាជីវករ នៅមណ្ឌលវិធីបុរាណទីក្រុងហាណូយក៏មានបំណងប្រាថ្នារបស់ខ្លួនដែរ។ អ្នកម្ចាស់ហាងលក់ វ៉ែនតាមួយលើវិថី Ta Hien ខ័ណ្ឌ Hoan Kiem លោកស្រី Nguyen Le បានឲ្យដឹងថា៖

        «ឆ្នាំថ្មី ខ្ញុំជូនពរសុភមង្គលគ្រប់ប្រការដល់អស់អតិថិជន។ លក់ដាច់ ហើយជានិច្ចកាល ថែទាំភ្នែកឲ្យបានល្អ។»

        ចំពោះជនចាស់ជរា លោកស្រី Thuy Toan នៅសង្កាត់ Dong Xuan ខ័ណ្ឌ Hoan Kiem បានចែករំលែកថា៖

        «ខ្ញុំចង់មានសុខភាពល្អ! មានសុខភាពល្អដើម្បីរស់នៅសប្បាយរីករាយជាមួយកូនចៅ មិត្តភ័ក្ត។ ថ្ងៃនេះ ខ្ញុំជាមួយមិត្តភ័កត្តនឹងថតរូបនៅបឹង Hoan Kiem។ នាបច្ចុប្បន្ន បច្ចេកវិទ្យា ទំនើបណាស់ ថតរូបដោយទូរស័ព្ទចល័តស្អាតណាស់។»

លោកអ្នកនាងជាទីមេត្រី! មិត្តអ្នកស្តាប់ធ្វើអ្វីៗនាថ្ងៃដំបូងក្នុងឆ្នាំ ២០១៨? សូមចែក រំលែកជាមួយយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយ ជាភាសារបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ