VAN DO -  
(VOV 5) /  
លោកអ្នកនាងជាទីមេត្រី!
(VOV5)_ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន៤៥២ ក្នុងនោះកម្មវិធីផ្សាយជាភាសា
ខ្មែរទទួលបានសំបុត្រចំនួន៣។
ក្នុងសំបុត្ររបស់ខ្លួនវាសនា និស្សិតកម្ពុជា១នាក់ ដែលកំពុងសិក្សានៅមហា
វិទ្យាល័យសំណង់ហាណូយសម្ដែងបំណងថា៖កម្មវិធីឧទ្ទេសនាមអំពីផ្សាររាត្រីហា
ណូយ។ ដើម្បីឆ្លើយសំនួររបស់មិត្ត ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ
យើងខ្ញុំសូមឧទ្ទេសនាមអំពីផ្សាររាត្រី Dong Xuan ទីក្រុងហាណូយសូមអញ្ជើញ
អស់លោកអ្នកនាងតាមដានស្ដាប់។
|
ផ្សាររាត្រី Dong Xuan |
ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ផ្សាររាត្រី Dong Xuan ប្រជុំជារៀងរាល់
រាត្រីថ្ងៃទីសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ផ្សារបានរៀបចំឡើងនៅក្នុងមណ្ឌលវិថីបុ
រាណ ដោយមានមុខទំនិញប្រពៃណីរបស់ជនវៀតណាម។ ក្នុងបំណងជួយអោយ
ភ្ញៀវទស្សនាយល់ដឹងបន្ថែមអំពីចំណុចវប្បធម៌លក់ដូររបស់ហាណូយមុននេះ។ បង
Nguyen Anh Tuan សមាជិកគណៈកម្មការគ្រប់គ្រងផ្សាររាត្រី Dong Xuan បានអោយ
ដឹងថា៖
“ នៅផ្សារនាសព្វថ្ងៃមានតូបទំនិញថ្មី ហាងថ្មី និងមនុស្សថ្មីក្តី ប៉ុន្តែទិដ្ឋភាពនៅទីនេះ
នាំមកនូវរូបភាពស្ដីពីវិថីបុរាណចំនួន៣៦របស់រដ្ឋធានីហាណូយ។ ប្រការទាំងនេះ
ធ្វើអោយយើងខ្ញុំមានមោទនភាពណាស់។ ជាពិសេស នៅទីនេះនៅមានផលិតផល
នៃតំបន់ជាយទីក្រុងដូចជា៖ ដំឡូង ពោត បានយកមកលក់។”
មនុស្សទៅផ្សាររាត្រីគ្រប់រូប ទាំងជនវៀតណាមនិងជនបរទេសសុទ្ធតែចូលចិត្ត
ទស្សនា និងស្វែងរកវត្ថុណាមួយដើម្បីទុកធ្វើជាអនុស្សាវរីយ៍។ នៅទីនេះ ភ្ញៀវទស្ស
នាអាចរកឃើញផលិតផលដ៏ល្បីឈ្មោះរបស់ហាណូយដូចជាផលិតផលរបស់ភូមិ
គ្រឿងភាជន៍ Bat Trang ក្រណាត់សូត្រ Van Phuc …លៗ ក្រៅពីបណ្ដាមុខទំនិញ
ប្រពៃណីនេះ នៅមានបណ្ដាមុខទំនិញសម័យទៀតផង ដូចជា៖ គ្រឿងបន្លាស់ទូរ
ស័ព្ទ កាត៣D គ្រឿងអលង្ការ…ជាដើម។
|
មនុស្ស ជាច្រើននៅមានគោលបំណងបានស្ដាប់កំសាន្តចម្រៀង Cheo ច្រៀង Tru ក្នុងរាត្រីថ្ងៃ សៅរ៍ |
មកដល់ផ្សាររាត្រីនេះ ក្រៅពីគោលដៅទិញទំនិញ ពិសារម្ហូបអាហារនេះ មនុស្ស
ជាច្រើននៅមានគោលបំណងបានស្ដាប់កំសាន្តចម្រៀង Cheo ច្រៀង Tru ក្នុងរាត្រីថ្ងៃ
សៅរ៍ទៀតផង។ នេះគឺជាប្រភេទតន្ត្រីប្រជាប្រិយជាពិសេសដោយឡែក ជាអត្តសញ្ញា
ណវប្បធម៌លេចធ្លោរបស់វៀតណាម ដែលបានចាប់បដិសន្ធិពីច្រើនសតវត្សរ៍មក។
មិនគ្រាន់តែជនហាណូយទើបមកទីនេះទេ ថែមទាំងភ្ញៀវទេសចរណ៍មកពីគ្រប់
ទិសទីមកដល់ទៀតផង។ នៅទីនេះគេបានរកឃើញផ្ទាល់ភ្នែកនូវតំលៃវប្បធម៌ប្រ
ពៃណីជាច្រើនរបស់ហាណូយនិយាយដោយឡែក និងរបស់ជនវៀតណាមនិយាយ
រួម។ លោក Nguyen Manh Hung មកពីខេត្ត Phu Tho (ភាគខាងជើងវៀតណាម) បាន
អោយដឹងថា៖
“ បណ្ដាសកម្មភាពរបស់ផ្សាររាត្រីបានបង្កើតឡើងកម្លាំងទាក់ទាញយ៉ាងខ្លាំងក្លា។
វប្បធម៌ផ្លូវនៅទីនេះបានធ្វើអោយមនុស្សគ្រប់រូបមានចំណាប់អារម្មណ៍ស្និទ្ធិស្នាល
រ៉ាក់ទាក់។”
មិត្តវាសនានិងទស្សនិកជនជាទីមាត្រី!
សង្ឃឹមថាបណ្ដាព័ត៍មានខាងលើនឹងធ្វើអោយមិត្តពេញចិត្ត។ និងមិត្តអាចអោយ
យើងខ្ញុំបានដឹងថានៅកម្ពុជាមានផ្សាររាត្រីឬទេ? យើងខ្ញុំសង្ឃឹមថាបន្តទទួលសំបុត្រ
បទសរសេរនិងរូបភាពរបស់មិត្តឧទ្ទេសនាមអំពីបណ្ដាផ្សាររបស់កម្ពុជា។ សូមប្រ
សិទ្ធិពរមិត្តនិងគ្រួសារមានសុខភាពល្អ សុភមង្គល។ សូមផ្ញើមកអាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត
ណាមលេខ៤៥ Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឫ Email៖vov5khmer
@yahoo.com.vn។ មិត្តអាចស្ដាប់កម្មវិធីនេះនៅគេហទំព័រ៖ http://vovworld.vn៕
VAN DO
-VOV 5