ពិធីដង្វាយគ្រឿងសំ ណែនរំលឹកគុណូបការៈសេ្ដច Quang Trung

(VOVworld) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រចំនួន២០៣របស់មិត្តអ្នកស្ដាប់មកពី ប្រទេសនិងដំបន់
ដែនដីចំនួន៤២។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួល បានសំបុត្រចំនួន៣រ
បស់មិត្តអ្នក​ស្ដាប់នៅខេត្តកំពង់ស្ពឺ កម្ពុជា។ក្នុងនោះមិត្ត នូ សុផូ បានសួរថា៖ ក្នុងកម្ម
វិធីបទយកការណ៍ថ្មៃសៅរ៍ថ្មីៗនេះ ខ្ញុំបានស្ដាប់អត្ថបទ ស្ដីអំពីពិធីដង្ហែរគ្រែស្នែង
របស់ស្តេច Quang Trung និងព្រះមហាក្សត្រយានី Ngoc Han នៅពិធីបុណ្យទួល
Dong Da ទីក្រុងហាណូយ។ខ្ញុំមានការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះអត្ថន័យ
ការរៀបចំ ដ៏មហោឡារឹកនៃពិធីបុណ្យនេះ ហើយចង់ស្វែងយល់ ថែមទៀតអំពី
ផ្នែកផ្សេងៗនៅក្នុងពិធីបុណ្យ។ដូច្នេះក្នុងកម្មវិធីប្រអប់មិត្តអ្នកស្ដាប់ ថ្ងៃនេះ យើងខ្ញុំ
សូមឧទ្ទេសនាមជាមួយអស់លោកអ្នកនាងអំពីពិធីដង្វាយគ្រឿងសំ ណែនរំលឹក
គុណូបការៈសេ្ដច Quang Trung នៃពិធីបុណ្យទួល Dong Da។
មិត្តនូ សុផូ និងលោកអ្នកនាងជាទីមេត្រី
ជាធម្មតា ពិធីដង្វាយគ្រឿងសំណែនរំលឹកគុណូបការៈ នឹងប្រព្រឹត្តទៅបន្ទាប់ពីពិធី ដង្ហែរគ្រែស្នែងរបស់សេ្ដចនិងព្រះមហាក្សត្រយានី។ក្រោយពីគ្រែស្នែងទាំង២នេះ ត្រូវបានដង្ហែរចូលទីសក្ការបូជានៅមុខស្ដូបគោរពវិញ្ញាណក្ខ័ន្ទរបស់ស្ដេច Quang
Trung មក ក្រុមធ្វើសក្ការបូជានានានឹងដំណើរការធ្វើពិធីដង្វាយគ្រឿងសំណែន
និងអុធធូប។ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងនេះ ដោយសារបរិមាណក្រុមធ្វើសក្ការបូជា
ចូលរួមពិធី បុណ្យកាន់តែច្រើនពី១ថ្ងៃទៅ១ថ្ងៃ ដូច្នេះហើយដើម្បីសន្សំសំចៃពេល
វាលាសំរាប់ ពិធីស្នូលផ្សេងៗ គណៈចាត់តាំងបានអនុញ្ញាត្តិឲ្យបណ្ដាក្រុមធ្វើ
សក្ការបូជាម្ចាស់ការ អនុវត្តពិធីដង្វាយគ្រឿងសំណែន មុនពិធីដង្ហែគ្រែស្នែងចាប់
ផ្ដើមឡើងតែប៉ុណ្ណោះ។ក្រុមធ្វើសការៈបូជានិមួយៗ នឹងត្រៀមរៀបចំគ្រឿងសំ
ណែនដោយខ្លួនឯង។បងស្រី Nguyen Thi Thuan ប្រធាន ក្រុមធ្វើសក្ការបូជានៃខ័ណ្ទ
Hoang Mai នៅទីក្រុងហាណូយបានឲ្យដឹងថា៖
ពិធីដង្វាយគ្រឿងសំ ណែនរំលឹកគុណូបការៈសេ្ដច Quang Trung - ảnh 1
ក្រុមធ្វើសក្ការបូជារបស់បងស្រី Nguyen Thi Thuan ដង្វាយគ្រឿងសំណែនស្ដេច Quang Trung

“គ្រឿងសំណែនរួមមានទៀន ធូប ផ្កា តែ ផ្លែឈើ និងម្ហូបអាហារ។ប្រសិនបើក្រុម
ណានៅឆ្ងាយពេក គឺត្រូវត្រៀមរៀបចំដូច្នេះជាការស្រេច។រីឯក្រុមនានានៅក្នុងទី
ក្រុង ហាណូយ គឺតែងតែត្រៀមរៀបចំបន្ថែមមាន់ស្ងោឫជ្រូកខ្វៃ១ក្បាល”។ បណ្ដាក្រុមធ្វើសក្ការបូជាមានរបៀបអនុវត្តពិធីថ្វាយគ្រឿងសំណែនខុសពីគ្នា។ក្រុមមួយចំនួនដែលអនុវត្តដ៏សាមញ្ញណាស់ដូចជាដាក់ដង្វាយគ្រឿងសំណែន លើកដៃប្រណមស្ដេចជាការស្រេច ប៉ុន្តែមានក្រុមផ្សេងៗទៀត អនុវត្តយ៉ាងហ្មត់ចត់
ណាស់ដែរ។លោកស្រី Thuan បាន ឲ្យថែមទៀតថា៖
“ពិធីធ្វើសក្ការបូជារបស់ក្រុមខ្ញុំមានចំណែក៣៖​ ទី១គឺថ្វាយទៀន ថ្វាយអុធ និង
ថ្វាយ ផ្កា ដោយសារទៀនជានិមិត្តរូបនៃពន្លឺ ដូច្នេះហើយវាត្រូវនាំមុខជានិច្ច។
ចំណែកទី២ គឺថ្វាយផ្លែឈើ ម្ហូបអាហារនិងតែ។ចំណែកចុងក្រោយគឺត្រូវអានជីវ
ប្រវត្តិរបស់ស្ដេច Quang Trung”។
បើទោះបីជាពិធីនេះប្រព្រឹត្តទៅយ៉ាងសាមញ្ញឫស្មុគស្មាញក្ដី ប៉ុន្តែមនុស្សគ្រប់រូប
សុទ្ធតែ សំដែងទឹកចិត្តស្មោះត្រង់របស់ជនវៀតណាមម្នាក់ៗ ដើម្បីរំលឹកឡើងវិញ គុណូបការៈដ៏ធំធេងរបស់ជីដូនជីតា និងមានគោលបំណងបន្តពង្រឹងនិងពង្រីក
ប្រពៃ ណីវីរភាពរបស់ប្រជាជាតិ សាមគ្គីភាពការពារនិងកសាងប្រទេសជាតិឲ្យ
កាន់តែ សម្បូរធូធារ។
ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែមិនានេះ​គឺ៖ នា
បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីប៉ុន្មានរបស់កម្ពុជា? រាល់​ចំលើយ​
សំបុត្រ  email​សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់​​
ផ្សាយជា​ភាសាបរទេស វិទ្យុសម្លេង​វៀត​ណាម ​លេខ៤៥ វិថី Ba Trieuខ័ណ្ឌ Hoan
 Kiem ​រដ្ឋធានី​ហាណូយ ឬ Email÷vov5khmer@​yahoo​.com.vn។ចំលើយ ត្រូវ
និមួយៗនឹង​ទទួលបាន​កាដូ​ពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃវិទ្យុ
សម្លេងវៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ