ពិធីប្រណាំងទូក Quynh Nhai នៅខេត្ត Son La

        (VOV)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២១៩របស់មិត្តអ្នកស្ដាប់មកពីប្រ
ទេសនិងតំបន់ដែនដីចំនួន៣៩លើទូទាំងពិភព លោក។ សូមអរគុណអស់លោក
អ្នកនាងដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។

        ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមអញ្ជើញលោក
អ្នកនាងតាមដានស្តាប់អត្ថបទស្ដីពី៖ពិធីប្រណាំងទូក Quynh Nhai នៅខេត្ត Son
 La (ភាគខាងជើងវៀតណាម)តាមសំណូមពរ ពី​មិត្តបញ្ញា​ នៅរាជធានីភ្នំពេញ កម្ពុជា។

ពិធីប្រណាំងទូក Quynh Nhai នៅខេត្ត Son La  - ảnh 1
ពិធីប្រណាំងទូក Quynh Nhai

        នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី នៅភូមិរបស់ជនរួមជាតិ Thai និងជនរួមជាតិនៃបណ្ដាជន
​ជាតិ​​ក្នុងខេត្ត Son La នៅតាមសងខាងទន្លេ Da ដែលភាគច្រើនប្រកប មុខរបរ ដាំ
ស្រូវ​ទឹក និងនេសាទត្រី ​បានរៀបចំពិធីបុណ្យប្រណាំងទូក  ដោយមាន គោលដៅ
ពង្រឹងនិងពង្រីកអត្ថសញ្ញាណវប្បធម៌​ប្រពៃណី និង​បង្កើនចំណងសាមគ្គីភាពរវាង
បណ្ដាប្រជាជាតិ  ព្រមទាំងបង្ហាញនូវបំណង​ប្រាថ្នា​ជំនះទៅលើធម្មជាតិ។

        តាមជំនឿរបស់ជនរួមជាតិនៃបណ្ដាជនជាតិ  ខេត្ត Son La  ដីគឺមានទេវតាដី​ 
ទឹកក៏មាន​ទេវតាទឹកដែរ ដោយហេតុនេះ មុនពេលការប្រណាំងទូក ប្រព្រឹត្ត ទៅ
 គេនឹងធ្វើពិធីបួងសួង១ ​​សុំអោយទេវតាការពារ ជួបតែ​សេចក្តីសុខ សុភមង្គល។ ​
លោក Dieu Van Vinh អ្នកឃុំ Muong Giang ស្រុក Quynh Nhai បានអោយដឹងថា៖

        “ យើងខ្ញុំបួងសួងសូមអោយអ្នកនេសាទទទួលបានផលត្រី បង្កងច្រើន។ សូម
អោយប្រជា​ជនQuynh Nhai មានជីវភាពរស់នៅគ្រប់គ្រាន់ សេដ្ឋកិច្ចកាន់តែអភិ
វឌ្ឍ​ន៍ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។”

ពិធីប្រណាំងទូក Quynh Nhai នៅខេត្ត Son La  - ảnh 2
ពិធីប្រណាំងទូក Quynh Nhai


        ទូកប្រណាំងរបស់ជនជាតិ Thai ត្រូវបានធ្វើឡើងពីដើមឈើដ៏ធំនិងរឹងមាំ១។

        បញ្ចប់ពិធីការនានា ក្រុមកីឡាការនីបានត្រៀម​ជាស្រេចក្នុងការប្រណាំង ទូក
  រយះចម្ងាយ១៤០០ម៉ែត្រ។ បន្ទាប់ពីសម្លេងកាំភ្លើង ចាប់ផ្តើមផ្ទុះឡើង ទូកនានា
បានបោះពួយទៅមុខយ៉ាងខ្លាំងក្លា លាន់រំពងដោយសម្លេងវាយស្គរ សម្លេងគាំទ្រ
របស់ ទស្សនិកជនរាប់ពាន់នាក់ លាន់រន្ធឺពេញទាំងព្រៃភ្នំបុព្វតា។​

        ប្លែកនឹងការប្រកួតប្រណាំងដទៃទៀតទេ ការប្រណាំងទូកនេះត្រូវការកម្លាំង
  ស្មារតីសាមគ្គីភាព ភាពសហការស៊ីចង្វាក់រវាងសមាជិកនានាក្នុងក្រុម ចាប់ពីអ្នក
ដឹកនាំ  អ្នកចែវ រហូតដល់អ្នកចង្អុល​ទិស។

        ដូចជានារីវៀតណាមឯទៀតៗដែរ បងប្អូននារីៗ Quynh Nhai ត្រូវបានប្រៀប
 ប្រដូច ទៅនឹងបុប្ផាដ៏ស្រស់ស្អាត ល្វតល្វន់ និងទន់ភ្លន់ ប៉ុន្តែ ពេលចូលរួមការប្រ
ណាំងនេះ  គ្រប់គ្នាប្រែទៅជាមានកម្លាំងខ្លាំងមាំមួន គួរអោយកត់សម្គាល់។ បង
 ប្អូននារីទាំងនេះបានផ្តល់ជូនដល់ទស្ស​និកជននូវឈុតសម្ដែងដ៏គួរអោយជក់
ចិត្ត នៅលើផ្ទៃទឹកដ៏ធំនេះ។  បងស្រី Thom កីឡាការនី១នាក់បានអោយដឹងថា៖

        “ ឥឡូវនេះ ខ្ញុំភ័យៗ។ យើងខ្ញុំមិនគិតអំពីការឈ្នះឬឆាញ់ទេ គិតតែធ្វើអស់
ពីកម្លាំង​កាយចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។ក្រុមយើងខ្ញុំខំប្រឹងប្រែងណាស់។”

        ទស្សនិកជនកំពុងជក់ចិត្តយ៉ាងខ្លាំងដោយការសម្ដែងរបស់ក្រុមនារីនេះ
ក៏កាន់តែ ជក់ចិត្តជាងនេះទៅទៀត នៅពេលទស្សនា ការប្រណាំងទូករបស់
ក្រុមប្រុសៗ  និងក្រុម ប្រុសរួម ជាមួយនារី។ ភាពអ៊ូអរបានគ្របដណ្ដប់លើសព្វ
ទិសទីនៅតំបន់ទន្លេ Da នេះ។ ការ ប្រណាំងទូកបានបញ្ចប់ នេះក៏ជាពេលវេ
លាដែលជនរួមជាតិ​ចូលរួមសកម្មភាព វប្បធម៌ ​លេងកំសាន្តល្បែងប្រជា
ប្រិយ …លៗ។

        លោកអ្នកនាងជាទីមេត្រី!

        ជាទីបញ្ចប់ សូមអញ្ជើញមិត្ត អ្នកស្តាប់ចូលរួមឆ្លើយសំណួរខែមេសា៖ “ពិធី
រំលឹក​គុណ​បណ្ដា​ស្តេច Hung របស់ប្រជាជន វៀតណាមបានប្រព្រឹត្តទៅក្នុង
ពេល​វេលា ណាក្នុងឆ្នាំ?”​​។រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យ
ដ្ឋាន៖ កម្មវិធីផ្សាយជា ភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេស​វិទ្យុ
សម្លេងវៀតណាម​លេខ​៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហា
ណូយឬ Email÷​vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ