ពេលប្រជុំផ្សារមួយនៅជាយទីក្រុងហាណូយ

(VOV World)_យើងខ្ញុំសប្បាយរីករាយណាស់ ដោយសារបានជួបជា មួយលោក អ្នកនាងក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ។ក្នុងសប្ដាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបាន​សំបុត្រនិងទូរស័ព្ទចមនួន ២១០របស់មិត្តអ្នកស្ដាប់មកពី ពីប្រទេសនិងដំបន់ដែនដីចំនួន៣៤។ យើងខ្ញុំសូមអរ គុណអស់លោកអ្នកនាងដែលបានផ្ញើសំបុត្រនិងហៅទូរស័ព្ទអោយយើងខ្ញុំ។

ពេលប្រជុំផ្សារមួយនៅជាយទីក្រុងហាណូយ - ảnh 1
ផ្សារនៅភូមិ Dong Lu


          ក្នុងសំបុត្រ​ផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ ផ្សាយជាភាសាបរ
ទេស  មិត្តចិន្តា នៅខេត្តសៀមរាប(កម្ពុជា) បានមាន សំនួរថា÷តើនៅភូមិនិមួយៗនៅ វៀតណាមមានផ្សារឬទេ? តើសកម្មភាពយ៉ាងដូចម្ត៉េចខ្លៈ? មិត្តចិន្តានិងមិត្តស្ដាប់ជា
ទីមេត្រី! ក្នុងមេម័ររបស់ជនវៀតណាមម្នាក់ៗគឺ រូបភាពស្ដីពីពេលប្រជុំផ្សារ ​ជារូបភាព ១ផ្សាភ្ជាប់ជាមួយ​ស្រុកកំណើត វប្បធម៏ជនបទ។ បន្តទៅនេះ យើងខ្ញុំសូមអញ្ជើញ
លោក អ្នកនាងមកទស្សនាពេលប្រជុំផ្សារនៅភូមិ Dong Lu ឃុំ Dong Quang ស្រុក 
Quoc Oai ជាយទីក្រុងហាណូយ។​

          ផ្សារ Dong Lu ជាប្រជុំផ្សារ​ជាប់នឹងជញ្ជឹមផ្លូវធំមួយ ។ ផ្សារ Dong Lu ​ប្រជុំក្នុង
រយៈបេល៤ថ្ងៃ​ម្ដង់។​ ពីពេល​ព្រឹកព្រលឹម ​​មនុស្សនិងរថយន្តមកពីគ្រប់ទិសទី បានហូរ
ចូលមក​​​ផ្សារ​យ៉ាងច្រើនកុះករ។ ចំពោះពួកគេ បានទៅផ្សារប្រៀបដូចជារង្វាន់ សំរាប់
ក្តី សប្បាយរីករាយមួយ​បន្ទាប់ពី​ធ្វើការងារ​ដ៏ហត់នឿយ។ ​នៅពេលណា ផ្សារក៏មាន មនុស្សច្រើនកុះករដែរ  មានដាក់លក់​របស់របរអ្នកស្រុកមាន  ដូចជា៖ស្លឹកចេក បន្លែ
 ដំឡូង ទា  មាន់…ល។ លោក Manh Hung ប្រធានគណៈ​គ្រប់គ្រងផ្សារ Dong Lu
បានអោយដឹងថា÷

          “ ផ្សារនេះមានតាំងពីរយូរណាស់មកហើយ។​អ្នកភូមិជិតឆ្ងាយ មកចូល​រួម
ពេលប្រជុំ​ផ្សារនៅទីនេះ​។ ​មុខទំនិញមកពីតំបន់ផ្សេងៗ ​ត្រូវបានដាក់លក់នៅទីនេះ
ដើម្បី​បំរើតម្រូវការរបស់អតិថិជនផង និងជួបជុំ ជាមួយគ្នាផង។ ហើយពិសេស 
ផលិតផល ទាំងឡាយ​សុទ្ធតែបាន ​ផលិត​ដោយខ្លួនឯង និងប្រើប្រាស់ក្នុងស្រុក
ទាំងស្រុង​។”

          ផ្សារនៅជនបទ​មិនគ្រាន់តែជាកន្លែងសំរាប់លក់ដូរ និងផ្លាស់ប្តូរទំនិញ ប៉ុណ្ណោះ ទេ ថែមទាំងជាទីជួបប្រាស្រ័យទៀតផង។ អ្នកលក់ អ្នកទិញ  អ្នកណា ក៏ សប្បាយ
រីករាយ  ហើយជួនកាលមានអ្នកនិយាយលេង  នៅ​ជំវិញល្អីនំផ្សេងៗ ឬប្រជុំគ្នានៅលើ 
កូនគ្រែឬស្សី រួមគ្នាផឹក​​តែ​​​ និងជជែកគ្នាលេងអំពីភូមិស្រុក រដូវនិងបណ្ដាបញ្ហាព្រឹត្តិ​
ការណ៍ទៀតផង។​ តាមបងស្រី  Thu Huong ​ជាអ្នកដែលបានឃ្លាតឆ្ងាយ​ពីស្រុកកំ ណើតជាង៣០ឆ្នាំហើយ បានអោយដឹងថា÷

          “ ទោះបីជាបានឃ្លាតឆ្ងាយច្រើនឆ្នាំហើយក្តី ប៉ុន្តែរូបភាពអំពីផ្សារស្រុក​កំណើត
ដ៏ សាមញ្ញ ស្និទ្ធិស្នាល ដែលមិនអាចបំភ្លេចបានឡើយ។ នោះគឺជានំ it ដ៏ឈ្ងុយឆ្ងាញ  សម្លេងកុមារលេងសើចយ៉ាងសប្បាយរីករាយ។”

          មិត្តចិន្តាជាទីមេត្រី!

សង្ឃឹមថា÷បទសរសេរនេះអាចជួយមិត្តយល់ដឹងបន្ថែមអំពីពេលប្រជុំផ្សារ
មួយនៅជនបទរបស់វៀតណាម និងសង្ឍឹមថា÷មិត្តនឹងមានឱកាស​មកទស្សនា
ផ្សារនេះ​ក្នុងរយៈពេលជិតៗនេះ។

          ​​ទីបញ្ចប់ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់​នាពេលនេះ​យើងខ្ញុំ​សូម​ផ្ញើមក
លោកអ្នកនាង នូវសំនួរ១គឺ÷ក្នុងឆ្នាំ២០១៣ ​វៀត​ណាម​ឈរលំដាប់ថ្នាក់ទីប៉ុន្មាន 
ក្នុងចំណោម​ប្រទេសវិនិយោគទុនច្រើន​បំផុត​នៅកម្ពុជា? យើងខ្ញុំនឹងបូកសរុប  និងប្រកាសលទ្ធផលនាដើមខែខាងមុខនេះ។  រីឯចំពោះមិត្តសរសេរសំបុត្រ 
យើងខ្ញុំនឹងគិត តាមថ្ងៃបិទតែមដែលមិត្តបាន​ផ្ញើសំបុត្រដល់យើងខ្ញុំ។

          រាល់ចំលើយ សំបុត្រ email ​សូមផ្ញើមក​អាស័យដ្ឋាន​÷កម្មវិធី​ផ្សាយជា ភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ ​៤៥ 
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ ​VOV5 khmer@yahoo.com.vn។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ