ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo-Son Tay

ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo-Son Tay - ảnh 1
ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនៅ Dong Mo-Son Tay (vietbao.com)

        Vovworld-ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមមានផ្ទៃដីប្រមាណ១៥០០
ហែកតា។ នេះជា​មួយ​គោលដៅក្លាយទៅជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៍ជាតិ
មួយ ដែលរក្សា​ពង្រីក​ប្រពៃណីរបស់ជនជាតិទាំង៥៤លើទូទាំងប្រទេស។ នៅភូមិ
វប្បធម៍​បណ្ដាជនជាតិវៀតណាមរួមមានមណ្ឌលសំខាន់ចំនួន៦។ ក្នុងនោះ​មណ្ឌល​សំខាន់បំផុតគឺមណ្ឌលបណ្ដាជនជាតិវៀតណាម​ដែលត្រូវបានសាងសង់នៅ​ភាគ
ខាងជើង។ ភូមិវប្បធម៍បណ្ដាជនជាតិវៀតណាម​បង្ហាញបានភាពសម្បូរបែបរបស់
បណ្ដាជនជាតិវៀតណាមនៅគ្រប់ទិសទីក្នុង​ប្រទេស ក្នុងនោះមានក្រុមភូមិបណ្ដា
ជនជាតិចំនួន៤។ លោក Vu Quang Linh កម្មាភិបាលគ្រប់គ្រងភូមិវប្បធម៍បណ្ដា
ជនជាតិវៀតណាមបានឲ្យដឹងថា៖

        “នាឆ្នាំ១៩៩៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការ
មេភូមិវប្បធម៍​បណ្ដាជនជាតិវៀតណាម។ តាមផែនការមេនេះភូមិវប្បធម៍បណ្ដា
ជនជាតិវៀតណាម​ត្រូវបានកំណត់គោលដៅគឺជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៍
កីឡាលេងកំសាន្ត​របស់ប្រទេសទាំងមូល។ ព្រលឹងនៃភូមិវប្បធម៍គឺមណ្ឌលភូមិ
ជនជាតិ។ នេះជាកន្លែង​ដែលរក្សា​វប្បធម៍អត្តសញ្ញាណវប្បធម៍រូបីយ៍និងអរូបីយ៍
របស់ជនជាតិទាំង៥៤នៅវៀត​ណាម។”

       ដើម្បីមានមណ្ឌលស្ថាប័ត្យកម្មប្រជាប្រិយរួមជាមួយចំណុចវប្បធម៍បណ្ដាជន
ជាតិ គណៈគ្រប់គ្រងបានខំប្រឹងប្រែងស្រាវជ្រាវមតិរបស់អ្នកជនជាតិ​វិទ្យា រៀបចំ
សិក្ខាសាលា​វិទ្យាសាស្ត្រក្នុងច្រើនឆ្នាំ។ ជាមួយគ្នានោះ ក្រុម​កម្មាភិបាលស្រាវជ្រាវ
រាប់រយក្រុមបានចុះទៅភូមិឃុំឆ្ងាយដាច់ស្រយាលដើម្បី​កត់ទុកបង្កើតគំរោងការណ៍
សូមមតិពីព្រឹទ្ធាចារ្សមេភូមិសិប្បករមានបទពិសោធន៍ជា​ច្រើនរបស់ជនជាតិទាំង
៥៤។ លោក Vu Quang Linh កម្មាភិបាលភូមិវប្បធម៍​បណ្ដា​ជនជាតិវៀតណាមបានឲ្យ
ដឹងថែមទៀតថា៖

     “ក្នុងរយៈពេលកន្លងមកយើងខ្ញុំបានមកដំបន់ជាច្រើនជួបធ្វើការជាមួយខេត្តនានា។ តាមនោះគេបានស្នើរចូរទុកឲ្យជនរួមជាតិមកសុក្រិដ្ឋដោយការនាំវត្ថុឧបករប្រើប្រាស់
របស់ខ្លួនមកដាក់តាំង ដើម្បីសម្ដែងបានបរិយាកាសរស់នៅ​របស់គេ​ដោយខ្លួនឯង។ ធ្វើបានដូច្នេះទើបឧទ្ទេសនាមបានជាមួយមិត្តភក្តិថា ​នេះជា​វៀត​ណាមតូចមួយ។ ក្រៅពីស្ថាប័ត្យកម្មរូបីយ៍នេះនាពេលអនាគត​នឹង​មាន​សកម្មភាពរបស់ជនរួមជាតិ
ទាំងអស់ទៀតផង។ ធ្វើដូច្នេះបានយើងទើបរក្សាបានអត្តសញ្ញាណវប្បធម៍​ រក្សាបាន
រាល់បេតិកភ័ណ្ឌដ៏មានតំលៃនោះ។”

        មិត្តច័ន្ទសុខនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

        សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន​​​ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​
Ba Trieu Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវ​បាន
ផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ