ស្ពានមាស​ Da Nang - ទីកន្លែងទេសចរណ៍ល្បីល្បាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេស នៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើនមកពីប្រទេសនិងតំបន់លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់បានផ្ញើសំបុត្រ និងទូរសព្ទមកកាន់យើងខ្ញុំ។ កម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី “ស្ពានមាស Da Nang - ទីកន្លែងទេសចរណ៍ល្បីល្បាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨”។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់។
ស្ពានមាស​  Da Nang - ទីកន្លែងទេសចរណ៍ល្បីល្បាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ - ảnh 1 ផ្លូវដើរនៅលើស្ពានមាសនេះមានប្រវែងជិត ១៥០ ម៉ែត្រជាមួយនឹងការរចនារូបរាងកោងបែបឆើតឆាយ

ដោយបានចាត់ទុកជាទីក្រុងគួរឲ្យចង់រស់នៅបំផុតនៅវៀតណាម នាបច្ចុប្បន្នទីក្រុង Da Nang បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះសំរាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ដោយមានទេសភាពធម្មជាតិសម្បូរបែប និងរមនីយដ្ឋានទេចរណ៍ដ៏ល្បីៗផ្សេងៗទៀតដួចជាឧបទ្វីប Son Tra  តំបន់ទេសចរណ៍ Ba Na Hills ជាដើម។ ក៏ប៉ុន្តែថ្មីៗនេះ មានសំណង់ស្ថាបត្យកម្មថ្មីដ៏ស្រស់ស្អាតមួយទៀតទើបតែបើកសម្ពោធ បានធ្វើឲ្យភ្ញៀវទេសចរភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតគឺជាស្ពានមាស Da Nang ដោយត្រូវបានគេវាយតម្លៃជាស្ពានមួយក្នុងចំណោមស្ពានសំរាប់អ្នកធ្វើដំណើរថ្មើជើងដ៏វិសេសវិសាល និងគួរជាទីទាក់ទាញភ្ញៀវទេចរបំផុតនៅលើពិភពលោក។

ស្ពានមាស​  Da Nang - ទីកន្លែងទេសចរណ៍ល្បីល្បាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ - ảnh 2 ស្ពានមាស ( Golden Brigde) គឺជាសំណង់ស្ថាបត្យកម្មថ្មីមួយដែលបានចាប់ផ្តើមសាងសង់ឡើងដោយក្រុមហ៊ុន TA Lanscape Architecture

ស្ពានមាស (ភាសាអង់គ្លេសហៅថា Golden Brigde) គឺជាសំណង់ស្ថាបត្យកម្មថ្មីមួយដែលបានចាប់ផ្តើមសាងសង់ឡើងដោយក្រុមហ៊ុន TA Lanscape Architecture កាលពីខែកក្កដាឆ្នាំ ២០១៧ នៅសួនច្បារ Thien Thai ចំណុះតំបន់រមណីយដ្ឋានទេសចរណ៍ SunWorld Ba Na Hills (ទីក្រុង Da Nang)។ ស្ពានមាសនេះស្ថិតនៅកម្ពស់ប្រហែល 1.400 ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រនៅជម្រាលភ្នំ Ba Na ។ ផ្លូវដើរនៅលើស្ពានមាសនេះមានប្រវែងជិត ១៥០ ម៉ែត្រជាមួយនឹងការរចនារូបរាងកោងបែបឆើតឆាយ។   ជាពិសេស ស្ពានមាសត្រូវបានទ្រដោយដៃថ្មយក្សមួយគូ និងបានគ្របដណ្តប់ដោយស្រទាប់ស្លែខៀវស្រងាត់ នាំមកនូវភាពបុរាណនិងពិសិដ្ឋយ៉ាងខ្លាំងជូនភ្ញៀវទេសចរ។ រីឯបង្កាន់ដៃទាំងអស់នៃស្ពាននេះត្រូវបានធ្វើពីអ៊ីណុកជ្រលក់ពណ៌មាស ដែលនាំមកនូវលក្ខណៈបែបក្លាស៊ិចនិងភាពប្រណិតអស្ចារ្យផងដែរ។ លោកស្រី Van Anh មកពីទីក្រុងហាណូយបានចែក      រំលេកថា៖        

« ពិតជាមានអារម្មណ៍អស្ចារ្យណាស់ ពេលដែលឃើញភាពវិសេសវិសាលរបស់ស្ពាននេះ។ ទីតាំងភូមិសាស្ត្រនៅទីនេះពិតជាពិសេស និងមានភាពសម្រាលទ្រោតបន្តិច ក៏ប៉ុន្តែវិស្វករទាំងឡាយនៅតែសិក្សាស្រាវជ្រាវ និងរចនាឡើងស្ពានមួយដ៏ស្រស់ស្អាតដូចនេះផងដែរ។»

ស្ពានមាស​  Da Nang - ទីកន្លែងទេសចរណ៍ល្បីល្បាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ - ảnh 3 ស្ពានមាសកំពុងក្លាយទៅជាបាតុភូតថ្មីដែលកំពុងទាក់ទាញភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងច្រើនកុះករ 

ក្នុងរយៈពេលមួយខែចាប់តាំងពីការបើកសម្ពោធ រូបភាពនិងព័ត៌មានអំពីស្ពាននេះត្រូវបានគេចែករំលែកយ៉ាងឆាប់រហ័សនៅលើគេហទំព័រជាច្រើន ក៏ដូជាលើវេទិកាបណ្តាញសង្គម និងទីភ្នាក់ងារសារព័ត៌មានជួរមុខនៅលើពិភពលោក ហើយស្ពាននេះបានក្លាយទៅជាបាតុភូតនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រទេសចរណ៍វៀតណាម។ កាសែត Guardians របស់អង់គ្លេស បានតម្កើងឈ្មោះស្ពានមាសជាស្ពានមួយជាប់ក្នុងបញ្ជីស្ពានទាំង ១០ ដែលមានស្ថាប្យកម្មដ៏ពិសេសនិងស្រស់ស្អាតបំផុតនៅលើពិភពលោក។ លើសពីនេះទៅទៀត ថ្មីៗនេះរលើគេហទំព័រ  Indian Times បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាក៏បានរៀបចំផែនការសាងសង់សំណង់មួយស្រដៀងទៅនឹងស្ពានមាសនៅវៀតណាម និងខិតខំប្រឹងប្រែងបង្កើតឡើងរសិល្បៈស្ថាបត្យកម្មបែបថ្មីផងដែរ។ ដោយមានការផ្សព្វផ្សាយអំពីរូបភាពដ៏ល្បីៗរបស់ស្ពានមាសយ៉ាងឆាប់រហ័សនោះ វាបានធ្វើឲ្យភ្ញៀវទេសចររាប់លាននាក់ចង់ដឹងចង់ឃើញមកទស្សនាដល់ទីក្រុង Da Nang។ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang  លោក Ngo Quang Vinh បានឲ្យដឹងថា៖  

« ក្នុងឆមាសទី១នៃឆ្នាំ២០១៨ តំបន់ទេសចរណ៍ SunWorld Ba Na Hills  - Da Nang បានទទួលភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជិត ១,៨ លាននាក់មកទស្សនា។ ថ្មីៗនេះស្ពានមាសកំពុងក្លាយទៅជាបាតុភូតថ្មីដែលកំពុងទាក់ទាញភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងច្រើនកុះករ ហើយប្រការនេះបានជម្រុញនិងលើកស្ទួយយ៉ាងខ្លាំងក្លាដល់វិស័យទេសចរណ៍ទីក្រុង Da Nang »។

ស្ពានមាស​  Da Nang - ទីកន្លែងទេសចរណ៍ល្បីល្បាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៨ - ảnh 4 ស្ពានមាសជាប់ក្នុងជម្រើសកន្លែងទេសចរណ៍ដ៏អស្ចារ្យនៅលើពិភពលោកឆ្នាំ២០១៨

ដោយមានស្ថាបត្យកម្មដ៏ពិសេស ស្ពានមាសបានក្លាយទៅជាស្ពានមួយដ៏ល្បីឈ្មោះនៅទីក្រុង Da Nang ។ ម្យ៉ាងទៀតស្ពានមាសនេះមិនត្រឹមតែមិនឆ្លងទន្លេណាមួយប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅជម្រាលភ្នំខ្ពស់បំផុតនៃតំបន់ភាគកណ្តាល វៀតណាមទៀតផង។ កត្តាដ៏វិសេសវិសាសនេះ បានធ្វើឲ្យស្ពានមាសជាប់ក្នុង ជម្រើសកន្លែងទេសចរណ៍ដ៏អស្ចារ្យនៅលើពិភពលោក និងជាទីគួរឲ្យចង់សាកល្បងពិសេស «មានតែមួយគ្មានពីរ» ជូនភ្ញៀវទេសចរទាំងអស់ផងដែរ។ 

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ