សៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក ជាផលិតផលថ្មីមួយមានផលប្រយោជន៍និងប្រសិទ្ធភាពនៅវៀតណាម។

សៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក ជាផលិតផលថ្មីមួយមានផលប្រយោជន៍និងប្រសិទ្ធភាពនៅវៀតណាម។ - ảnh 1
គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានបង្ហាញមុខផលិតផលសៀវភៅបង្ហាតបង្រៀន
អេលិចត្រូនិក Classbook (vov.vn)



        VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេង
វៀត​ណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១១៩របស់មិត្តអ្នកស្តាប់មកពី
ប្រទេស​​​​​ចំនួន១៦លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរ​ទទួល
​បាន​​​សំបុត្រ​​ចំនួន​៣ ពីមិត្តសុខា មុនី និងស៊ីថានៅកម្ពុជា។ តាមសំណូមពររបស់
មិត្តអ្នកស្តាប់​មួយចំនួន ដែលក្នុងនោះ​មាន​មិត្ត សុខា​នៅរាជធានី​ភ្នំពេញកម្ពុជា
ក្នុងនាទីប្រអប់​សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ​សូម​ឧទ្ទេស​នាមជាមួយ​
លោកអ្នកនាងអំពី​សៀវភៅបង្ហាត់បង្រៀនអេលិចត្រូនិក ជាផលិតផលថ្មីមួយ
មានផលប្រយោជន៍និងប្រសិទ្ធភាព​នៅ​វៀតណាម។

        តាំងពីឆ្នាំ២០០៩មក​ គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានរួមផ្សំជា​មួយដៃគូកូរ៉េខាងត្បូងដើម្បីអនុវត្តពិសោធន៍សៀវភៅបង្ហាត់​បង្រៀនអេលិចត្រូនិក។
នាឆ្នាំ២០១២ គ្រឹះស្ថានបោះពុម្ភផ្សាយបានបង្កើត​ក្រុម​ហ៊ុន​ភាគហ៊ុនសៀវភៅ
អេលិចត្រូនិកបង្ហាត់បង្រៀនដើម្បីអភិវឌ្ឍន៍សៀវភៅបង្ហាត់បង្រៀន​អេលិចត្រូនិក។​ គ្រឹះស្ថានបោះពុម្ភផ្សាយអប់រំវៀតណាមបានបង្ហាញមុខ​ផលិតផល​សៀវភៅ
បង្ហាតបង្រៀនអេលិចត្រូនិក Classbook ពីថ្នាក់ទី១ដល់ថ្នាក់ទី​១២​នាថ្ងៃទី២៦មិថុនា
ឆ្នាំ២០១៣ ឆ្ពោះទៅមុខសញ្ញាអតិថិជនជាសិស្សានុស្សិស​វៀតណាមជិត១៥លាន
នាក់។

        នេះជាកំព្យុទ័រក្តាដោយជនវៀតណាមស្ថាបនានិងអភិវឌ្ឍន៍សំដៅបំពេញ
តម្រូវការបង្រៀននិងរៀនសូត្ររបស់គ្រូបង្រៀននិងសិស្សានុស្សិសដោយដាក់
ឈ្មោះថា​ Classbook។ បណ្ដាសៀវភៅបង្ហាត់បង្រៀន សៀវភៅមេរៀន​រួមជា​មួយ​សៀវភៅស្រាវជ្រាវឧបត្ថម្ភសំរាប់ការរៀនសូត្ររបស់កម្មវិធីពីថ្នាក់ទី១ដល់ថ្នាក់ទី
១២​ត្រូវបាន digital និងបញ្ចូលក្នុងផលិតផលនេះ។ អ្នកប្រើប្រាស់អាចធ្វើអាជីវកម្ម
បណ្ដា​ software យ៉ាងងាយស្រួល។ ជាមួយប្រសិទ្ធិភាពនិងលទ្ធភាព​អនុវត្តដ៏ទូលំ
ទូលាយលើស្ថានភាពជាក់ស្ដែងនោះ សៀវភៅបង្ហាត់បង្រៀន​អេលិចត្រូនិក
ទទួលបានរង្វាន់លើកទឹកចិត្តក្នុងវិស័យបច្ចេកវិទ្យាមានយថាទស្សន៍នៅការ
ប្រឡងអ្នកពូកែវៀតណាមឆ្នាំ២០១២។ លោក Ngo Van Hai អ្នកលក់សៀវ​ភៅ
Classbook នៅបណ្ណាគារ Bach Khoa ទីក្រុងហាណូយ បានឲ្យដឹងថា៖

        “ក្រៅពីសៀវភៅបង្ហាត់បង្រៀនពីថ្នាក់ទី១ដល់ថ្នាក់ទី១២នោះ Classbook
ត្រូវ​បានរៀបចំរួមមានទូដាក់សៀវភៅសំរាប់បណ្ដា software ទាក់ទិនដល់ការ
រៀន​សូត្រ ឧទាហរណ៍ដូចជា software កាលវិភាគជួយឲ្យគ្រូបង្រៀននិង
សិស្សា​នុស្សិស​រៀបចំបណ្ដាខ្លឹមសារទាក់ទិនដល់ការរៀនសូត្រ រឺ software អំពី
ការ​កំណត់ជួយឲ្យសិស្សានិស្សិសបង្កើតឡើងសេចក្តីកំណត់នៅថ្នាក់រៀនតាម
ប្រធានបទ ការងារត្រូវអនុវត្តមួយ។”

         Classbook ជាដំណោះស្រាយដ៏ល្អមួយសំរាប់បណ្ដាសិស្សានុស្សិស ជំនូស
ឲ្យការត្រូវនាំយកសៀវភៅជាច្រើនសំរាប់បណ្ដាមុខវិទ្យានោះ សិស្សា​នុស្សិស
ត្រឹមតែនាំយក Classbook តែមួយគឺអាចប្រើប្រាស់ក្នុងគ្រប់មុខវិទ្យា។ ​សង្ឃឹមថា​
ក្រោយ Classbook នឹងមានដៃគូជាច្រើនផ្សេងទៀតដូចជា​គ្រឹះស្ថាន​អប់រំវៀត
ណាមចូលរួមដើម្បីអាចមាន Classbook ដ៏ពហុបែបនិងសមស្របជាង។

        មិត្តសុខានិងមិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន
​​​ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តា​
មិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@
yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www
.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ