ហាងកាហ្វេរូបថតនៅទីក្រុងហាណូយ

(VOVworld)-ជាហាងកាហ្វេ១ដែលទើបនឹងបើកនៅផ្ទះលេខ៥០វិថី Trang Thi
ទីក្រុងហាណូយ ហាងកាហ្វេរូបថត ត្រូវបានរចនាក្នុងផ្ទះល្វែង១។ ចាប់ផ្តើមធ្វើ
សកម្មភាពតាំងពីឆ្នាំ២០១៤ ហាងកាហ្វេ ត្រូវបានបង្កើតឡើងដោយអ្នកថត
រូបមិនជំនាញ៣នាក់គឺលោក Phan Van Cao លោក Tran Anh Tu និងលោក
Nguyen Anh Tuan និងជាកន្លែងជួបប្រាស្រ័យរបស់ក្រុមកាហ្វេថតរូបហាណូយ។ គ្រឿងសង្ហារឹមនិងការតុបតែងលំអរនៅក្នុងហាងគឺទំនើបនិងស្អាតបាត។ នៅ
ជាន់ទី១មានតុកៅអីចំនួន២ជួរ នៅសល់ពីនោះមានតុមូលធ្វើឲ្យទស្សនិកជន
មានអារម្មស្រណុកស្រួល។ ពីក្នុងហាងកាហ្វេ លោកអ្ន​កអាចមើលឃើញដងវិថី
តាមរយៈជញ្ជាំងកញ្ជាក់របស់ហាង។ បង Tran Anh Tu ឲ្យដឹងថា៖“ការបើកហាង
នេះក៏ដោយសារការជក់ចិត្តនឹងការថតរូបហើយចង់ឲ្យទី នេះ ក្លាយទៅជាទីជួប
ជុំគ្នារបស់ជនដែលស្រឡាញ់ការថតរូប ក៏ដូចជាគយគន់វណ្ណៈកម្មរូបថតស្អាតៗ
ផងដែរ។ ជាពិសេស ទីនេះ ក៏ជាការជួបប្រាស្រ័យរបស់ជន មានចំណូលចិត្ត
ដូចគ្នាដើម្បីរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក”។

ហាងកាហ្វេរូបថតនៅទីក្រុងហាណូយ - ảnh 1
ភេសជ្ជៈនៅហាងកាហ្វេរូបថត មានថ្លៃពី ២ម៉ីនដល់៦ម៉ីន
វៀតណាមដុង (រូបថតៈ អ៊ីនធ្វើណែត)

       ឈាានជើងចូលក្នុងហាង ចំណុចទាក់ទាញអតិថិជនបំផុតនោះគឺលើជញ្ជាំង
បានតែងលំអរដោយរូបថតស្តីពីសោភ័ណ្ឌភាពល្អស្អាតនៅទូទាំងប្រទេសវៀត
ណាម។ នោះគឺជាវាលស្រែស្រូវ ព័ណ៌មាស នៅវាលស្រែកាំជញ្តើរ Mu Cang Chai ដងវិថីពោពេញទៅដោយ ដើមឈើយូរឆ្នាំនៅហាណូយ រម្មណីយដ្ឋានល្បីឈ្មោះ ដល់ឆាយាល័ក្ខរបស់នារី និងកុមានៅតំបន់ភ្នំវៀតណាម។ ហាងកាហ្វេនេះក៏ជា
កន្លែងប្រព្រឹត្តទៅសកម្មភាពបង្ហាត់បង្រៀននិងចែករំលែកបទពិសោធន៍ជំនាញ
របស់បណ្តាសមាជិក។ មិត្ត Hoang Anh ភ្ញៀវម្នាក់បានចែករំលែកថា៖  “ខ្ញុំនិងមិត្ត
ភក្តិចាត់ទុកហាងកាហេ្វនេះជាទីកន្លែងដើម្បីជួបជុំគ្នា រៀនសូត្របទពិសោធន៍
អំពីសិល្បៈថតរូប។ជាងនេះទៅទៀត មកដល់ទីនេះ មនុស្សគ្រប់រូបសុទ្ធតែមាន
ការជក់ចិត្តនឹងផ្ទាំងរូបថត ជាពិសេស ប្អូនៗ អាចនឹងរៀនបានរបៀបដើម្បីថតបាន
រូបស្អាត”។

       ទោះបីជាមិត្តមិនជក់ចិត្តនឹងរូបថតតាំងនៅទីនេះក្តី ប៉ុន្តែមិត្តក៏អាចមកហាង
កាហ្វេរូបថត ដើម្បីពិសារភេសជ្ជៈឆ្ងាញ់និងពិសេសផងដែរ។ ក្រៅពីកាហ្វេ ហាង
នៅមានភេសជ្ជៈដូចជាទឹកក្រឡុកស្វាយ Drewdrive ឬ Gin Tonic ជាដើម។

       លោកអ្នកនាងជាទីមេត្រី! ទាក់ទិនដល់ការប្រឡង “មិត្តយល់ដឹងអ្វីអំពីវៀត
ណាម” ក្រោយរយៈពេលពីរខែបំផុសការប្រឡងរហូតមកដល់ពេលនេះ វិទ្យុសម្លេង
វៀតណាម ទទួលបានអត្ថបទចូលរួមប្រឡងជាង ១រយអត្តបទរបស់មិត្តអ្នក
ស្តាប់មកពីគ្រប់ទិសទីលើពិភពលោក។ ប្រកានេះ បង្ហាញនូវការយកចិត្តទុកដាក់
របស់មិត្តអ្នកស្តាប់ចំពោះការប្រឡងនេះ។ តាមបណ្តាមិត្តអ្នកស្តាប់ នេះជាការ
ឱកាសដើម្បីមិត្តអ្នកស្តាប់ យល់ច្បាស់អំពីទឹកដីនិងមនុស្សវៀតណាម។ ក្នុង
បំណងជួយមិត្តអ្នកស្តាប់យល់ច្បាស់អំពីការប្រឡងនេះក៏ដូចជារចនាសម្ព័ន្ធ ពាន
រង្វាន់ វិទ្យុសម្លេងវៀតណាមបានលៃទុកនាទីមួយដោយឡែក សម្រាប់ការប្រឡង
នេះលើគេហទំព័រ vov.vovworld.vn។ទន្ទឹមនឹងនោះ ជារៀងរាល់សប្តាហ៍ក្នុង
នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ VOV5នឹងឧទ្ទេសនាមអត្ថបទមួយចំនួន
ទាក់ទិនដល់ការប្រឡងនេះ។គណៈចាត់តាំងនឹងទទួលអត្ថបទប្រឡងរហូត
ដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០១៥។

       ជាបន្ត យើងខ្ញុំសូមផ្ញើរមកមិត្តអ្នកស្តាប់ចំលើយរបស់ខែមេសា ​“ទិវារំលឹក គុណបណ្តាស្តេចហ៊ុងនៅវៀតណាម (ឬហៅថា ពិធីបុណ្យវិហារបណ្តាស្តេច ហ៊ុង)បានប្រារព្វឡើងនាថ្ងៃទី១០ខេមិនា តាមច័ន្ទកតិជារៀងរាល់ឆ្នាំ”។ មិត្ត
មានចំលើយត្រឹមត្រូវ សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ៤៥ Ba Trieu
ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឫ Email៖vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ